Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1442

ប្រទេសចិន | ឃុនមីង+តាលី+លីជាំង

Kunming ដែលជាទីក្រុងទំនើប និងជាមជ្ឈមណ្ឌលដឹកជញ្ជូននៃខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន មានសិស្សនិស្សិតច្រើន និងមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ស្ពាន និងព្រះពន្លាឆ្លងកាត់កោះ Cui Hu (បឹងបៃតង) ដែលជាឧទ្យានរចនាក្នុងសតវត្សទី 17 ។ នៅក្បែរនោះគឺ Yuantong Si ។ ប្រាសាទដែលបង្កើតឡើងដោយពុទ្ធសាសនិកនៅសតវត្សទី៨ វាមានសាលបដិមាមួយ និងស្រះទឹកដែលមានស្ពានថ្មដ៏ប្រណិត។

រួមបញ្ចូលទិដ្ឋាការ

$958

រយៈពេល

6 ថ្ងៃ 5 យប់

ថ្ងៃចេញដំណើរ

08 Aug 2026

កៅអីនៅសល់

17

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី 1៖ ទីក្រុងភ្នំពេញ - ទីក្រុងឃុនមីង

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឃុនមីង នៃប្រទេសចិន។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមនិងរួសរាយរាក់ទាក់។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅទស្សនានៅ ទីលានGolden Horse និង Jade Rooster​ ដែលជានិមិត្តរូបតំណាងទីក្រុងឃុនមីង រួចបន្តទៅ វិថីណានភីង​ (Nanping Pedestrian Street) រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

best_time_to_travel_capital_of_kunming_01
maxresdefault
shenzhen-china-apr-08-2017-shoppers-and-visitors-crowd-the-famous-dongmen-pedestrian-street-dongmen-is-a-shopping-area-and-subdistrict-within-luohu-district-of-shenzhen-
ថ្ងៃទី2

ថ្ងៃទី 2៖ ទីក្រុងឃុនមីង - រថភ្លើងល្បឿនលឿន -ទីក្រុងលីជាំង

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរតាម រថភ្លើងល្បឿនលឿន ទៅកាន់​ ទីក្រុងលីជាំង ហើយទៅកម្សាន្តនៅ ទីក្រុងបុរាណលីជាំង (Old Town of Lijiang) គឺជាទីក្រុងបុរាណដ៏ល្បីរបស់ប្រទេសចិនដែលសម្បូរទៅដោយសំណង់បុរាណជាច្រើនអមទៅដោយទេសភាពដ៏ស្រស់ស្អាត និងទៅកម្សាន្តនៅ វិថីសឺហ្វាង​ (Lijiang Town Square)។ រួចជូនទៅកំសាន្តនៅ បឹងនាគខ្មៅ (Black Dragon Pool) ជាបឹងដែលមានទឹកថ្លាដូចកញ្ចក់ ថែមទាំងមានទេសភាពភ្នំទឹកកកនៅពីក្រោយ​ ដែលមើលទៅស្អាតដូចជាផ្ទាំងគំនូរ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2025-11-25_14-37-53
shenzhen-china-apr-08-2017-shoppers-and-visitors-crowd-the-famous-dongmen-pedestrian-street-dongmen-is-a-shopping-area-and-subdistrict-within-luohu-district-of-shenzhen-
best_time_to_travel_capital_of_kunming_01
ថ្ងៃទី3

ថ្ងៃទី3 ៖ ទីក្រុងលីជាំង

ពិសាអាហារពេលព្រឹករួច ជូនទៅ ជិះកន្ត្រាក់ខ្សែកាបឡើងទៅលើភ្នំទឹកកកអ៊ីឡុង​ (​Jade Dragon Snow Mountain) ដើម្បីគយគន់ទេសភាពភ្នំទឹកកកដ៏ស្រស់ស្អាត។​ ជូនទៅទស្សនា ការសម្តែងរបាំប្រពៃណីលីជាំង ដែលមានការចូលរួមសម្តែងពីសិល្បៈកររាប់រយនាក់។  បន្តដំណើរទៅទស្សនា ជ្រលងភ្នំព្រះចន្ទខៀវ​ (Blue Moon Valley) ជាតំបន់ទេសចរណ៍ដែលល្បីប្រចាំទីក្រុងលីជាំង មានទឹកបឹងថ្លាឆ្វេងពណ៌ខៀវសំងាត់ អមជាមួយនឹងទេសភាពនៅជ្រលងភ្នំនៅពីក្រោយ ដែលរំលេចចេញជាទស្សនីយភាពដ៏ស្រស់ស្អាត និងទស្សនា​ ទន្លេទឹកស  (Baishui River) ដែល​លោកអ្នកអាចឡើងជិះ និង ថតជាមួយសត្វគោព្រៃទឹកកកនៅទីនោះផង (ចំណាយថវិកាផ្ទាល់ខ្លួន)។ បន្ទាប់មកជូនទៅថតរូបលេងកម្សាន្តនៅ ឧទ្យានថីងហ័រគូ(Tinghua Valley)ជាឧទ្យានដែលមានផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត ថែមទាំងមានផ្ទះហបប៊ីតុន​ (ផ្ទះមនុស្សតឿ) ដ៏ល្បីល្បាញប្រចាំប្រទេសញូវហ្សេលែន​ទៀតផង។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
2
IMG_6608
IMG_6604