Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1522

ប្រទេសចិនទីក្រុង ហាអឺពីង

ហាអឺពីង(Harbin) គឺជាក្រុងមួយនៃខេត្ត Heilongjiang ភាគខាងជើងបំផុតរបស់ប្រទេសចិន។ ទីក្រុងនេះបានរីកចម្រើននៅចុងសតវត្សទី 19 ជាមួយនឹងការហូរចូលនៃវិស្វកររុស្ស៊ីដែលសាងសង់ជើងខាងកើតនៃផ្លូវដែក Trans-Siberian ។ ស្ថាបត្យកម្មរុស្ស៊ីរបស់ទីក្រុងនេះរួមមានវិហារ Saint Sophia ដែលមានដំបូលពណ៌បៃតង ដែលជាវិហារគ្រិស្តអូស្សូដក់ភាគខាងកើត ដែលឥឡូវជាសារមន្ទីរប្រវត្តិសាស្ត្រក្នុងស្រុក។ ឆ្លងកាត់ទន្លេ ឧទ្យានកោះស៊ុន មានភាពល្បីល្បាញសម្រាប់រូបចម្លាក់ទឹកកកពេញមួយឆ្នាំ។

$988

រយៈពេល

6 ថ្ងៃ 5 យប់

ថ្ងៃចេញដំណើរ

19 Nov 2026

កៅអីនៅសល់

9

ថ្ងៃទី1

ទីក្រុងភ្នំពេញ -​ ទីក្រុងហាអឺពីង

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិហាអឺពីង(Harbin International Airport)។

អាហាររួមបញ្ចូល

25522cae-aec9-4ff0-8ea2-e3c08c8807d0
image_2025-08-22_14-24-29
techo-international-airport-foster-partners-cambodia_dezeen_2364_col_0
ថ្ងៃទី2

ទីក្រុងហាអឺពីង

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងហាអឺពីង និងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម ​ និងរួសរាយរាក់ទាក់ប្រចាំតំបន់ រួចធ្វើដំណើរទៅ ហាងលក់ខោអាវរដូវរងារ បន្តទៅថតរូបនៅ វិហារសាសនាកាតូលិកសេនសូហ្វៀ(Saint Sophia's Church) ជាវិហារការតូលិកដែលមានរចនាបទបែបប្រពៃណីរបស់ប្រទេសរុស្សី និងដើរកម្សាន្តនៅ វិថីចុងយ៉ាង(Central Street) ដែលជាវិថីពាណិជ្ជកម្មល្បីខ្លាំងប្រចាំទីក្រុងហាអឺពីង​ មានហាងលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និង ហាងទំនិញជាច្រើន។ បន្ទាប់មកជូនទៅ ហាងកាហ្វេ(No.37 Magic Academy Café) ជាហាងកាហ្វេមានការរចនាតុបតែងបែបពិភពវេទមន្ត អាចរីករាយជាមួយរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងទទួលបានបទពិសោធន៍ពិសេសក្នុងការតែងខ្លួនបែប ហារី ផតធ័រ ថតរូបអនុស្សាវរីយ៍(រួមបញ្ចូលតម្លៃកាហ្វេ ១ កែវ និងផ្លាស់សម្លៀកបំពាក់)។ ជាចុងបញ្ចប់នៃដំណើរកម្សាន្តថ្ងៃនេះ ជូនទៅទស្សនា ស្ពានរថភ្លើងមាត់ទន្លេ(Biejing Centennial Riverside Railway Bridge) គយគន់ទេសភាពពេលរាត្រីរបស់ទីក្រុងហាអឺពីង។ រួចជូនទៅទទួលទានអាហារពេលល្ងាចនិង ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
ee41f082-3dd2-4e1f-a243-2812de5c4ecf
6cb90553-f043-424d-af54-d85034d81f7e
7f285b94-f920-4fb5-9280-ca54b3b356e5
ថ្ងៃទី3

ទីក្រុងហាអឺពីង - ទីក្រុងយ៉ាប៉ូលី - ភូមិព្រិល

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ ទីក្រុងយ៉ាប៉ូលី ដើម្បីទៅដកពិសោធន៍ ការជិះរទេះសេះលើទឹកកក ដែលជាឧបករណ៍ដឹកជញ្ជូនទំនិញ ក៏ដូចជាឧបករណ៍សម្រាប់ធ្វើដំណើរតាំងពីសម័យមុន។ បន្ទាប់មកធ្វើដំណើរបន្តទៅកាន់ ភូមិព្រិល(China Snow Town) តាមផ្លូវល្បឿនលឿន គយគន់ទេសភាពពព្រិលសក្បុសតាមចង្កេះភ្នំគ្របដណ្តប់លើដើមឈើដ៏ស្រស់ស្អាត ពេលទៅដល់ ភូមិព្រិល ជូនជិះរថយន្តក្រុង (Eco-bus) ទៅលេងនៅ ផ្លូវឈើ(Bangchuishan Plank Road) ថតរូបទេសភាពព្រិលធ្លាក់យ៉ាងស្រស់ស្អាតពីលើកំពូលភ្នំ។ ពេលរាត្រីរីករាយជាមួយការសម្តែងរបាំភាគឦសានយ៉ាងកូ ចូលរួមរាំសម្សាន្តយ៉ាងរីករាយក្រោមពន្លឺភ្លើងចម្រុះពណ៌ និងបរិយាកាសព្រិលដ៏ស្រស់ស្អាត (អាចមានការផ្លាស់ប្តូរ អាស្រ័យលើអាកាសធាតុ)។ ទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​

ចំណាំ៖ សូមយកតាមខ្លួនតែកាបូបតូចៗ ចំណែកឯវ៉ាលី រឺកាបូបធំៗ ត្រូវទុកនៅលើរថយន្តក្រុង ដើម្បីជួយសម្រួលដល់ភាពងាយស្រួល និងសុវត្ថិភាព។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
3d504ec0-3d04-4004-bab3-be57aa222352
02b78f94-5a18-4fdd-aacf-bdb666ee7a71
img_335_d20241118101153
ថ្ងៃទី4

ភូមិព្រិល – ទីក្រុងហាអឺពីង

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេង ប្រៃសណីយ៍ភូមិព្រិល(Snow Town Post Office) និងសារមន្ទីរភូមិព្រិល(Snow Village Museum )។  រួចជូនទៅថតរូបលេងជាមួយផ្ទាំងសិលាចារឹកភូមិព្រិល និងដើរកំសាន្តតាម វីថីស៊ីអ៊ីន(XueYun Street) ដែលជាវិថីក្រាលដោយព្រិលសក្បុស អមជាមួយហាងលក់ចំណីអាហារ និង ទេសភាពតាមចង្កេះភ្នំយ៉ាងស្រស់ស្អាត។ បន្ទាប់មក ធ្វើដំណើរត្រឡប់មក ទីក្រុងហាអឺពីងវិញ។  ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​​

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
6dcf367c-289a-4917-98e9-bf9749577d28
d15c1a74-a064-48f2-9a9e-b6b312461f8f
e3c5a426-85b9-4b02-b51f-32256c90c3bc
ថ្ងៃទី5

ទីក្រុងហាអឺពីង

បន្ទាប់ពីពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យាវ៉ុលហ្គាម៉ាន័រ(Volga Manor)  ដែលជាសួនកម្សាន្តដ៏ល្បីឈ្មោះ ទស្សនា និងថតរូបលេងជាមួយ វិហារសាសនា(St. Nicholas) ប្រាសាទ(Pavlov Castle) សួនវប្បធម៌(Russian Folklore Park) និង ទីលានជិះសេះ(Unicorn Forest Equestrian Center) ដែលសុទ្ធសឹងជាស្ថាបត្យកម្មបែបរុស្ស៊ីដ៏ប្រណិតនៅទីក្រុងហាអឺពីងបន្ទាប់មកជូនទៅ ជិះកន្រ្តាក់ខ្សែកាបឆ្លងកាត់ទន្លេសុងហ័រ(Songhua River) គយគន់ទេសភាពទីក្រុងហាអឺពីងដែលកំពុងគ្របដណ្តប់ដោយព្រិល។បន្តជូនទៅថតរូបលេងកម្សាន្តពីខាងក្រៅនៅ សាលមហោស្រពហាអឺពីង(Harbin Grand Theatre) ដែលជាកន្លែងសម្តែងសិល្ប:ប្រចាំទីក្រុងហាអឺពីង និងមានរចនាបទស្អាតប្លែកប្រៀបដូចនឹងសំណង់នៃអនាគត។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
bd75a244-65d5-4982-b75b-2f6a2616c4d6
f8f2fe5d-f35d-475c-a331-e109c3a9b824
461f97bb-955b-4362-8a2a-802413ec1d7b
ថ្ងៃទី6

ទីក្រុងហាអឺពីង - ទីក្រុងភ្នំពេញ

ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្ដរជាតិ ទីក្រុងហាអឺពីង ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង

អាហាររួមបញ្ចូល

ពេលព្រឹក
7bd19968-a827-4670-b0dd-018dd5cb5280
6191bee3-0468-43ec-a44a-412f726ee4da
25522cae-aec9-4ff0-8ea2-e3c08c8807d0