PL-1825Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសចិនទីក្រុង ហាអឺពីង

6 ថ្ងៃ 5 យប់ 03-08 ធ្នូ 2026 នៅសល់ 15 កៅអី

ហាអឺពីង(Harbin) គឺជាក្រុងមួយនៃខេត្ត Heilongjiang ភាគខាងជើងបំផុតរបស់ប្រទេសចិន។ ទីក្រុងនេះបានរីកចម្រើននៅចុងសតវត្សទី 19 ជាមួយនឹងការហូរចូលនៃវិស្វកររុស្ស៊ីដែលសាងសង់ជើងខាងកើតនៃផ្លូវដែក Trans-Siberian ។ ស្ថាបត្យកម្មរុស្ស៊ីរបស់ទីក្រុងនេះរួមមានវិហារ Saint Sophia ដែលមានដំបូលពណ៌បៃតង ដែលជាវិហារគ្រិស្តអូស្សូដក់ភាគខាងកើត ដែលឥឡូវជាសារមន្ទីរប្រវត្តិសាស្ត្រក្នុងស្រុក។ ឆ្លងកាត់ទន្លេ ឧទ្យានកោះស៊ុន មានភាពល្បីល្បាញសម្រាប់រូបចម្លាក់ទឹកកកពេញមួយឆ្នាំ។

តម្លៃក្នុងម្នាក់

$1,088

ថ្ងៃចេញដំណើរ
03 ធ្នូ 2026
ថ្ងៃត្រឡប់មកវិញ
08 ធ្នូ 2026
រយៈពេល
6 ថ្ងៃ 5 យប់
កៅអីនៅសល់
15

កម្មវិធីធ្វើដំណើរ

6 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ -​ ទីក្រុងហាអឺពីង

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិហាអឺពីង(Harbin International Airport)។

  2. 2

    ទីក្រុងហាអឺពីង

    ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងហាអឺពីង និងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម ​ និងរួសរាយរាក់ទាក់ប្រចាំតំបន់ រួចធ្វើដំណើរទៅ ហាងលក់ខោអាវរដូវរងារ បន្តទៅថតរូបនៅ វិហារសាសនាកាតូលិកសេនសូហ្វៀ (St. Sophia Cathedral Square) ជាវិហារការតូលិកដែលមានរចនាបទបែបប្រពៃណីរបស់ប្រទេសរុស្សី និងដើរកម្សាន្តនៅ វិថីចុងយ៉ាង(Central Street) ដែលជាវិថីពាណិជ្ជកម្មល្បីខ្លាំងប្រចាំទីក្រុងហាអឺពីង​ មានហាងលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និង ហាងទំនិញជាច្រើន។ បន្ទាប់មកជូនទៅ ហាងកាហ្វេ(No.37 Magic Academy Café) ជាហាងកាហ្វេមានការរចនាតុបតែងបែបពិភពវេទមន្ត អាចរីករាយជាមួយរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ថតរូបអនុស្សាវរីយ៍។ បន្ទាប់មកស្ពានផ្លូវដែកប្រវត្តិសាស្ត្រ ជាស្ពានដែកបុរាណដ៏ល្បីល្បាញ ដែលមានទេសភាពស្រស់ស្អាតតាមដងទន្លេ និងជាចំណុចទាក់ទាញសម្រាប់ទេសចរណ៍។ រួចជូនទៅទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលល្ងាច
  3. 3

    ទីក្រុងហាអឺពីង - ទីក្រុងយ៉ាប៉ូលី - ភូមិព្រិល

    ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ ទីក្រុងយ៉ាប៉ូលី ដើម្បីទៅដកពិសោធន៍ ការជិះរទេះសេះលើទឹកកក ដែលជាឧបករណ៍ដឹកជញ្ជូនទំនិញ ក៏ដូចជាឧបករណ៍សម្រាប់ធ្វើដំណើរតាំងពីសម័យមុន។ បន្ទាប់មកធ្វើដំណើរបន្តទៅកាន់ ភូមិព្រិល(China Snow Town) តាមផ្លូវល្បឿនលឿន គយគន់ទេសភាពពព្រិលសក្បុសតាមចង្កេះភ្នំគ្របដណ្តប់លើដើមឈើដ៏ស្រស់ស្អាត ពេលទៅដល់ ភូមិព្រិល ជូនជិះរថយន្តក្រុង (រួមបញ្ចុលសំបុត្រ Eco-bus) ទៅលេងនៅ ផ្លូវឈើ(Bangchuishan Plank Road) ថតរូបទេសភាពព្រិលធ្លាក់យ៉ាងស្រស់ស្អាតពីលើកំពូលភ្នំ។ ពេលរាត្រីរីករាយជាមួយការសម្តែងរបាំភាគឦសានយ៉ាងកូ ចូលរួមរាំកម្សាន្តយ៉ាងរីករាយក្រោមពន្លឺភ្លើងចម្រុះពណ៌ និងបរិយាកាសព្រិលដ៏ស្រស់ស្អាត (អាចមានការផ្លាស់ប្តូរ អាស្រ័យលើអាកាសធាតុ)។ ទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។ ​​​ចំណាំ៖ សូមយកតាមខ្លួនតែកាបូបតូចៗ ចំណែកឯវ៉ាលី រឺកាបូបធំៗ ត្រូវទុកនៅលើរថយន្តក្រុង ដើម្បីជួយសម្រួលដល់ភាពងាយស្រួល និងសុវត្ថិភាព។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ភូមិព្រិល – ទីក្រុងហាអឺពីង

    ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេង ប្រៃសណីយ៍ភូមិព្រិល(Snow Town Post Office) និង សារមន្ទីរភូមិព្រិល(Snow Village Museum )។ បន្ទាប់មកយើងនឹងជូនទៅថតរូបនៅ វិមានថ្មដ៏ធំសម្បើម ​(Large Stone Monument)  សំណង់ថ្មដ៏ធំមួយដែលត្រូវបានសាងសង់ឡើង ដើម្បីរំលឹកដល់បុគ្គលសំខាន់ៗ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬស្នាដៃវប្បធម៌ដ៏មានតម្លៃ។ រួចជូនទៅថតរូបលេងជាមួយផ្ទាំងសិលាចារឹកភូមិព្រិល និងដើរកំសាន្តតាម វីថីស៊ីអ៊ីន(XueYun Street) ដែលជាវិថីក្រាលដោយព្រិលសក្បុស អមជាមួយហាងលក់ចំណីអាហារ និង ទេសភាពតាមចង្កេះភ្នំយ៉ាងស្រស់ស្អាត។ បន្ទាប់មក ធ្វើដំណើរត្រឡប់មក ទីក្រុងហាអឺពីងវិញ។  ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​​

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងហាអឺពីង

    បន្ទាប់ពីពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យាវ៉ុលហ្គាម៉ាន័រ ទស្សនា និងថតរូបលេងជាមួយ វិហារសាសនា(St. Nicholas) ប្រាសាទ(Pavlov Castle) សួនវប្បធម៌(Russian Folklore Park) និង ទីលានជិះសេះ ដែលសុទ្ធសឹងជាស្ថាបត្យកម្មបែបរុស្ស៊ីដ៏ប្រណិតនៅទីក្រុងហាអឺពីង។ បន្ទាប់មកជូនទៅ ជិះកន្រ្តាក់ខ្សែកាបឆ្លងកាត់ទន្លេសុងហ័រ គយគន់ទេសភាពទីក្រុងហាអឺពីងដែលកំពុងគ្របដណ្តប់ដោយព្រិល។ បន្តជូនទៅថតរូបលេងកម្សាន្តពីខាងក្រៅនៅ សាលមហោស្រពហាអឺពីង ជាកន្លែងសម្តែងសិល្ប:ប្រចាំទីក្រុងហាអឺពីង និងមានរចនាបទស្អាតប្លែកប្រៀបដូចនឹងសំណង់នៃអនាគត បន្ទាប់មកពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ទីក្រុងហាអឺពីង - ទីក្រុងភ្នំពេញ

    ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្ដរជាតិ ទីក្រុងហាអឺពីង ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ។

    • ពេលព្រឹក

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ឆ្លងកាត់ជើងហោះហើរ

03 ធ្នូ 2026

00:25

ក្រុងតាខ្មៅ

6h

Air China 746

06:25

ទីក្រុងប៉េកាំង

ឈប់នៅ ទីក្រុងប៉េកាំង 2h 5m

08:30

ទីក្រុងប៉េកាំង

2h

Air China 1623

10:30

ទីក្រុងហាអឺពីង

ជើងហោះហើរត្រឡប់

ឆ្លងកាត់ជើងហោះហើរ

08 ធ្នូ 2026

11:40

ទីក្រុងហាអឺពីង

2h

Air China 1644

13:55

ទីក្រុងប៉េកាំង

ឈប់នៅ ទីក្រុងប៉េកាំង 5h

18:55

ទីក្រុងប៉េកាំង

4h 15m

Air China 745

23:10

ក្រុងតាខ្មៅ

ព័ត៌មានបន្ថែម