




ប្រទេសចិនទីក្រុង ហាអឺពីង
ហាអឺពីង(Harbin) គឺជាក្រុងមួយនៃខេត្ត Heilongjiang ភាគខាងជើងបំផុតរបស់ប្រទេសចិន។ ទីក្រុងនេះបានរីកចម្រើននៅចុងសតវត្សទី 19 ជាមួយនឹងការហូរចូលនៃវិស្វកររុស្ស៊ីដែលសាងសង់ជើងខាងកើតនៃផ្លូវដែក Trans-Siberian ។ ស្ថាបត្យកម្មរុស្ស៊ីរបស់ទីក្រុងនេះរួមមានវិហារ Saint Sophia ដែលមានដំបូលពណ៌បៃតង ដែលជាវិហារគ្រិស្តអូស្សូដក់ភាគខាងកើត ដែលឥឡូវជាសារមន្ទីរប្រវត្តិសាស្ត្រក្នុងស្រុក។ ឆ្លងកាត់ទន្លេ ឧទ្យានកោះស៊ុន មានភាពល្បីល្បាញសម្រាប់រូបចម្លាក់ទឹកកកពេញមួយឆ្នាំ។
$898
រយៈពេល
6 ថ្ងៃ 5 យប់
ថ្ងៃចេញដំណើរ
10 វិច្ឆិកា 2026
កៅអីនៅសល់
9
ទីក្រុងភ្នំពេញ - ទីក្រុងហាអឺពីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិហាអឺពីង(Harbin International Airport)។
អាហាររួមបញ្ចូល



ទីក្រុងហាអឺពីង
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងហាអឺពីង និងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម និងរួសរាយរាក់ទាក់ប្រចាំតំបន់ រួចធ្វើដំណើរទៅ ហាងលក់ខោអាវរដូវរងារ បន្តទៅថតរូបនៅ វិហារសាសនាកាតូលិកសេនសូហ្វៀ(Saint Sophia's Church) ជាវិហារការតូលិកដែលមានរចនាបទបែបប្រពៃណីរបស់ប្រទេសរុស្សី និងដើរកម្សាន្តនៅ វិថីចុងយ៉ាង(Central Street) ដែលជាវិថីពាណិជ្ជកម្មល្បីខ្លាំងប្រចាំទីក្រុងហាអឺពីង មានហាងលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និង ហាងទំនិញជាច្រើន។ បន្ទាប់មកជូនទៅ ហាងកាហ្វេ(No.37 Magic Academy Café)ជាហាងកាហ្វេមានការរចនាតុបតែងបែបពិភពវេទមន្ត អាចរីករាយជាមួយរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ថតរូបអនុស្សាវរីយ៍។ ជាចុងបញ្ចប់នៃដំណើរកម្សាន្តថ្ងៃនេះ ជូនទៅទស្សនា ស្ពានរថភ្លើងមាត់ទន្លេ គយគន់ទេសភាពពេលរាត្រីរបស់ទីក្រុងហាអឺពីង។ រួចជូនទៅទទួលទានអាហារពេលល្ងាចនិង ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហាអឺពីង - ទីក្រុងយ៉ាប៉ូលី - ភូមិព្រិល
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ ទីក្រុងយ៉ាប៉ូលី ដើម្បីទៅដកពិសោធន៍ ការជិះរទេះសេះលើទឹកកក ដែលជាឧបករណ៍ដឹកជញ្ជូនទំនិញ ក៏ដូចជាឧបករណ៍សម្រាប់ធ្វើដំណើរតាំងពីសម័យមុន។ បន្ទាប់មកធ្វើដំណើរបន្តទៅកាន់ ភូមិព្រិល(China Snow Town) តាមផ្លូវល្បឿនលឿន គយគន់ទេសភាពពព្រិលសក្បុសតាមចង្កេះភ្នំគ្របដណ្តប់លើដើមឈើដ៏ស្រស់ស្អាត ពេលទៅដល់ ភូមិព្រិល ជូនជិះរថយន្តក្រុង (Eco-bus) ទៅលេងនៅ ផ្លូវឈើ(Bangchuishan Plank Road) ថតរូបទេសភាពព្រិលធ្លាក់យ៉ាងស្រស់ស្អាតពីលើកំពូលភ្នំ។ ពេលរាត្រីរីករាយជាមួយការសម្តែងរបាំភាគឦសានយ៉ាងកូ ចូលរួមរាំកម្សាន្តយ៉ាងរីករាយក្រោមពន្លឺភ្លើងចម្រុះពណ៌ និងបរិយាកាសព្រិលដ៏ស្រស់ស្អាត (អាចមានការផ្លាស់ប្តូរ អាស្រ័យលើអាកាសធាតុ)។ ទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
ចំណាំ៖ សូមយកតាមខ្លួនតែកាបូបតូចៗ ចំណែកឯវ៉ាលី រឺកាបូបធំៗ ត្រូវទុកនៅលើរថយន្តក្រុង ដើម្បីជួយសម្រួលដល់ភាពងាយស្រួល និងសុវត្ថិភាព។
អាហាររួមបញ្ចូល



ភូមិព្រិល – ទីក្រុងហាអឺពីង
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេង ប្រៃសណីយ៍ភូមិព្រិល(Snow Town Post Office) និងសារមន្ទីរភូមិព្រិល(Snow Village Museum )។ រួចជូនទៅថតរូបលេងជាមួយផ្ទាំងសិលាចារឹកភូមិព្រិល និងដើរកំសាន្តតាម វីថីស៊ីអ៊ីន(XueYun Street) ដែលជាវិថីក្រាលដោយព្រិលសក្បុស អមជាមួយហាងលក់ចំណីអាហារ និង ទេសភាពតាមចង្កេះភ្នំយ៉ាងស្រស់ស្អាត។ បន្ទាប់មក ធ្វើដំណើរត្រឡប់មក ទីក្រុងហាអឺពីងវិញ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហាអឺពីង
បន្ទាប់ពីពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យាវ៉ុលហ្គាម៉ាន័រ(Volga Manor) ដែលជាសួនកម្សាន្តដ៏ល្បីឈ្មោះ ទស្សនា និងថតរូបលេងជាមួយ វិហារសាសនា, ប្រាសាទ(Pavlov Castle) សួនវប្បធម៌ និងទីលានជិះសេះ ដែលសុទ្ធសឹងជាស្ថាបត្យកម្មបែបរុស្ស៊ីដ៏ប្រណិតនៅទីក្រុងហាអឺពីង។ បន្ទាប់មកជូនទៅ ជិះកន្រ្តាក់ខ្សែកាបឆ្លងកាត់ទន្លេសុងហ័រ គយគន់ទេសភាពទីក្រុងហាអឺពីងដែលកំពុងគ្របដណ្តប់ដោយព្រិល។បន្តជូនទៅថតរូបលេងកម្សាន្តពីខាងក្រៅនៅ សាលមហោស្រពហាអឺពីង ដែលជាកន្លែងសម្តែងសិល្ប:ប្រចាំទីក្រុងហាអឺពីង និងមានរចនាបទស្អាតប្លែកប្រៀបដូចនឹងសំណង់នៃអនាគត។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហាអឺពីង - ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្ដរជាតិ ទីក្រុងហាអឺពីង ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ។
អាហាររួមបញ្ចូល



