ជើងហោះហើរទៅ
ឆ្លងកាត់ជើងហោះហើរ26 វិច្ឆិកា 2026
00:25
ក្រុងតាខ្មៅ
6h
Air China 746
06:25
ទីក្រុងប៉េកាំង
ឈប់នៅ ទីក្រុងប៉េកាំង 2h 5m
08:30
ទីក្រុងប៉េកាំង
2h
Air China 1623
10:30
ទីក្រុងហាអឺពីង
ហាអឺពីង(Harbin) គឺជាក្រុងមួយនៃខេត្ត Heilongjiang ភាគខាងជើងបំផុតរបស់ប្រទេសចិន។ ទីក្រុងនេះបានរីកចម្រើននៅចុងសតវត្សទី 19 ជាមួយនឹងការហូរចូលនៃវិស្វកររុស្ស៊ីដែលសាងសង់ជើងខាងកើតនៃផ្លូវដែក Trans-Siberian ។ ស្ថាបត្យកម្មរុស្ស៊ីរបស់ទីក្រុងនេះរួមមានវិហារ Saint Sophia ដែលមានដំបូលពណ៌បៃតង ដែលជាវិហារគ្រិស្តអូស្សូដក់ភាគខាងកើត ដែលឥឡូវជាសារមន្ទីរប្រវត្តិសាស្ត្រក្នុងស្រុក។ ឆ្លងកាត់ទន្លេ ឧទ្យានកោះស៊ុន មានភាពល្បីល្បាញសម្រាប់រូបចម្លាក់ទឹកកកពេញមួយឆ្នាំ។
តម្លៃក្នុងម្នាក់
$1,088
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិហាអឺពីង(Harbin International Airport)។
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងហាអឺពីង និងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម និងរួសរាយរាក់ទាក់ប្រចាំតំបន់ រួចធ្វើដំណើរទៅ ហាងលក់ខោអាវរដូវរងារ បន្តទៅថតរូបនៅ វិហារសាសនាកាតូលិកសេនសូហ្វៀ (St. Sophia Cathedral Square) ជាវិហារការតូលិកដែលមានរចនាបទបែបប្រពៃណីរបស់ប្រទេសរុស្សី និងដើរកម្សាន្តនៅ វិថីចុងយ៉ាង(Central Street) ដែលជាវិថីពាណិជ្ជកម្មល្បីខ្លាំងប្រចាំទីក្រុងហាអឺពីង មានហាងលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និង ហាងទំនិញជាច្រើន។ បន្ទាប់មកជូនទៅ ហាងកាហ្វេ(No.37 Magic Academy Café) ជាហាងកាហ្វេមានការរចនាតុបតែងបែបពិភពវេទមន្ត អាចរីករាយជាមួយរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ថតរូបអនុស្សាវរីយ៍។ បន្ទាប់មកស្ពានផ្លូវដែកប្រវត្តិសាស្ត្រ ជាស្ពានដែកបុរាណដ៏ល្បីល្បាញ ដែលមានទេសភាពស្រស់ស្អាតតាមដងទន្លេ និងជាចំណុចទាក់ទាញសម្រាប់ទេសចរណ៍។ រួចជូនទៅទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ ទីក្រុងយ៉ាប៉ូលី ដើម្បីទៅដកពិសោធន៍ ការជិះរទេះសេះលើទឹកកក ដែលជាឧបករណ៍ដឹកជញ្ជូនទំនិញ ក៏ដូចជាឧបករណ៍សម្រាប់ធ្វើដំណើរតាំងពីសម័យមុន។ បន្ទាប់មកធ្វើដំណើរបន្តទៅកាន់ ភូមិព្រិល(China Snow Town) តាមផ្លូវល្បឿនលឿន គយគន់ទេសភាពពព្រិលសក្បុសតាមចង្កេះភ្នំគ្របដណ្តប់លើដើមឈើដ៏ស្រស់ស្អាត ពេលទៅដល់ ភូមិព្រិល ជូនជិះរថយន្តក្រុង (រួមបញ្ចុលសំបុត្រ Eco-bus) ទៅលេងនៅ ផ្លូវឈើ(Bangchuishan Plank Road) ថតរូបទេសភាពព្រិលធ្លាក់យ៉ាងស្រស់ស្អាតពីលើកំពូលភ្នំ។ ពេលរាត្រីរីករាយជាមួយការសម្តែងរបាំភាគឦសានយ៉ាងកូ ចូលរួមរាំកម្សាន្តយ៉ាងរីករាយក្រោមពន្លឺភ្លើងចម្រុះពណ៌ និងបរិយាកាសព្រិលដ៏ស្រស់ស្អាត (អាចមានការផ្លាស់ប្តូរ អាស្រ័យលើអាកាសធាតុ)។ ទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។ ចំណាំ៖ សូមយកតាមខ្លួនតែកាបូបតូចៗ ចំណែកឯវ៉ាលី រឺកាបូបធំៗ ត្រូវទុកនៅលើរថយន្តក្រុង ដើម្បីជួយសម្រួលដល់ភាពងាយស្រួល និងសុវត្ថិភាព។
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេង ប្រៃសណីយ៍ភូមិព្រិល(Snow Town Post Office) និង សារមន្ទីរភូមិព្រិល(Snow Village Museum )។ បន្ទាប់មកយើងនឹងជូនទៅថតរូបនៅ វិមានថ្មដ៏ធំសម្បើម (Large Stone Monument) សំណង់ថ្មដ៏ធំមួយដែលត្រូវបានសាងសង់ឡើង ដើម្បីរំលឹកដល់បុគ្គលសំខាន់ៗ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬស្នាដៃវប្បធម៌ដ៏មានតម្លៃ។ រួចជូនទៅថតរូបលេងជាមួយផ្ទាំងសិលាចារឹកភូមិព្រិល និងដើរកំសាន្តតាម វីថីស៊ីអ៊ីន(XueYun Street) ដែលជាវិថីក្រាលដោយព្រិលសក្បុស អមជាមួយហាងលក់ចំណីអាហារ និង ទេសភាពតាមចង្កេះភ្នំយ៉ាងស្រស់ស្អាត។ បន្ទាប់មក ធ្វើដំណើរត្រឡប់មក ទីក្រុងហាអឺពីងវិញ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
បន្ទាប់ពីពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យាវ៉ុលហ្គាម៉ាន័រ ទស្សនា និងថតរូបលេងជាមួយ វិហារសាសនា(St. Nicholas) ប្រាសាទ(Pavlov Castle) សួនវប្បធម៌(Russian Folklore Park) និង ទីលានជិះសេះ ដែលសុទ្ធសឹងជាស្ថាបត្យកម្មបែបរុស្ស៊ីដ៏ប្រណិតនៅទីក្រុងហាអឺពីង។ បន្ទាប់មកជូនទៅ ជិះកន្រ្តាក់ខ្សែកាបឆ្លងកាត់ទន្លេសុងហ័រ គយគន់ទេសភាពទីក្រុងហាអឺពីងដែលកំពុងគ្របដណ្តប់ដោយព្រិល។ បន្តជូនទៅថតរូបលេងកម្សាន្តពីខាងក្រៅនៅ សាលមហោស្រពហាអឺពីង ជាកន្លែងសម្តែងសិល្ប:ប្រចាំទីក្រុងហាអឺពីង និងមានរចនាបទស្អាតប្លែកប្រៀបដូចនឹងសំណង់នៃអនាគត បន្ទាប់មកពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្ដរជាតិ ទីក្រុងហាអឺពីង ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ។
26 វិច្ឆិកា 2026
00:25
ក្រុងតាខ្មៅ
6h
Air China 746
06:25
ទីក្រុងប៉េកាំង
ឈប់នៅ ទីក្រុងប៉េកាំង 2h 5m
08:30
ទីក្រុងប៉េកាំង
2h
Air China 1623
10:30
ទីក្រុងហាអឺពីង
01 ធ្នូ 2026
11:40
ទីក្រុងហាអឺពីង
2h
Air China 1644
13:55
ទីក្រុងប៉េកាំង
ឈប់នៅ ទីក្រុងប៉េកាំង 5h
18:55
ទីក្រុងប៉េកាំង
4h 15m
Air China 745
23:10
ក្រុងតាខ្មៅ