




ប្រទេសចិន គឺជាប្រទេសធំមួយនៅអាស៊ីខាងកើត ដែលល្បីខាងវប្បធម៌បុរាណ បច្ចេកវិទ្យាទំនើប និងទីក្រុងធំៗមានភាពអភិវឌ្ឍខ្លាំង។ ក្នុងចំណោមទីក្រុងទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់ៗ មាន Shenzhen។
ក្រុងតាខ្មៅ - ទីក្រុងហុងកុង
ជួបជុំគ្នានៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងហុងកុង។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសដ៏ឆ្នើមនិងរួសរាយរាក់ទាក់ប្រចាំតំបន់។ រួចជូនទៅ រង្វង់មូលផ្កាមាស (Hong Kong Golden Bauhinia Square) ដែលជារូបសំណាកប្រចាំទីក្រុងហុងកុង បន្ទាប់មកជូនទៅ វិថីហុងកុងដែលអមទៅដោយរូបសំណាកតារាល្បីៗ (Avenue of Star) រួចបន្តទៅ វិថី1881 (1881 Heritage) ដែលមានលក់ទំនិញប្រចាំតំបន់។ រួចបន្តទៅកំសាន្ត នាឡិកាប្រចាំ ទីក្រុងហុងកុង (Clock Tower)។ បន្ទាប់មកជូនទៅ Habour City ដើម្បីធ្វើការជូនភ្ញៀវកិត្តិយសទស្សនាផលិតផលម៉ាកយីហោល្បីៗប្រចាំទីក្រុងហុងកុង។ ទទួលទានអាហារពេលល្ងាចរួច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហុងកុង - សិនជិន
ទទួលអាហារពេលព្រឹករួចរាល់ រួចជូនទៅកាន់ ពិភពព្រិលទឹកកក ដែលធំបំផុតជាប់ចំណាត់ថ្នាក់ពិភពលោក អាចធ្វើការលេងកម្សាន្ត និងថតរូបបានយ៉ាងស្រស់ស្អាត (រួមបញ្ចូលសំបុត្រចូលកម្សាន្ត) ។រួចជូនទៅ អគារជីនពីហ្វាង ដែលជាអតីតទីតាំងរោងចក្រផលិតស្រាបៀរKINGWAY ដែលអាចធ្វើការថតរូប និងទស្សនាពីសង្វាក់នៃការផលិត។ បន្តជូនទៅ វិថីតុងមិន ដែលជាវិថីសម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិ ហើយមានលក់ទំនិញយ៉ាងច្រើន បន្ទាប់មកទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសិនជិន - ក្វាងចូវ
ទទួលអាហារពេលព្រឹករួចរាល់ ជូនទៅទស្សនា ឆ្នេរអូបេ (OH Bay) ដែលជាសួនជាប់នឹងឆ្នេរសមុទ្រ និងទេសភាពយ៉ាងស្រស់ស្អាត និងជូនភ្ញៀវថតរូបជាមួយកន្ត្រកវិលដែលខ្ពស់ជាងគេប្រចាំទីក្រុងសិនជិន ។ បន្តទៅកាន់ ទីក្រុងសិនជិន បន្ទាប់មកធ្វើដំណើរទៅទស្សនា Robot 6S Store ដែលជាហាង ដំបូងគេបង្អស់នៅលើពិភពលោក (រួមបញ្ចូលសំបុត្រ)។ ទទួលទានអាហារថ្ងៃត្រង់រួច យើងបន្តទៅទីក្រុងក្វាងចូវ ហើយទៅទស្សនាអគារដែរខ្ពស់ជាងគេប្រចាំទីក្រុងក្វាងចូវ គឺអគារ Canton Tower ដែល មានកម្ពស់៦០០ម៉ែត្រ។ បន្ទាប់មកជូនភ្ញៀវទៅទស្សនា ទីលានហ័រឈឹង ដែលមានសួនច្បារដ៏ធំ ប្រចាំទីក្រុងក្វាងចូវ សងខាងអមទៅដោយអគារខ្ពស់ស្កឹមស្កៃដែលអាចអោយភ្ញៀវកិត្តិយសថតរូបបានយ៉ាងស្អាត។ រួចជូនទៅ វត្តបុរាណ តាហ្វរ ដែលជាទីតាំងវត្តអារាមដ៏ស្អាតបំផុតប្រចាំទីក្រុង នាពេល រាត្រី មានភ្លើងបញ្ចេញយ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ ហើយជូនភ្ញៀវទៅ វិថីប៉េកាំង ដែលល្បីបំផុតប្រចាំទីក្រុងនិងមានភ្ញៀវជាច្រើនទៅទស្សនានៅទីនោះ មានម្ហូបប្រចាំតំបន់ជាច្រើន។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងក្វាងចូវ - ក្រុងតាខ្មៅ
ទទួលអាហារពេលព្រឹករួចរាល់ បន្តទៅសួនច្បារយៀកស៊ីវ ដែលជាសួនច្បារធំបំផុតប្រចាំទីក្រុងក្វាងចូវ និងមានទេសភាពយ៉ាងស្រស់ស្អាត។ រួចជូនទៅទស្សនា រូបសំណាកលោកស៊ុនយ៉ាតសិន ដែលជានិមិត្តរូបរបស់ប្រជាជនចិន រួចបន្តទៅ កោះសាមាន ដែលជាតំបន់ប្រវត្តិសាស្ត្រប្រចាំទីក្រុងក្វាងចូវ។ រួចជូនភ្ញៀវកិត្តិយសទៅអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ ដើម្បីធ្វើការហោះហើរមកតាខ្មៅវិញ។
អាហាររួមបញ្ចូល



