




ហៃណាន (Hainan) គឺជាកោះត្រូពិចស្ថិតនៅភាគខាងត្បូងបំផុតនៃ China ដែលល្បីដោយឆ្នេរសមុទ្រស្រស់ស្អាត អាកាសធាតុក្តៅស្រួល និងធម្មជាតិបៃតងសម្បូរបែប។ កោះនេះមានការរីកចម្រើនយ៉ាងលឿនក្នុងវិស័យទេសចរណ៍ ជាមួយនឹងទីក្រុងទេសចរណ៍សំខាន់ៗដូចជា Sanya ដែលមានរីសតប្រណិត និងឆ្នេរខ្សាច់ស្អាត និង Haikou ដែលជារដ្ឋធានី និងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់កោះ។ហៃណានក៏មានវប្បធម៌ចម្រុះ រួមបញ្ចូលជនជាតិដើមភាគតិចដូចជា Li និង Miao ហើយមានអាហារពិសេសដូចជា បាយមាន់ហៃណាន និងអាហារសមុទ្រស្រស់ៗ។ ដោយសារទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ ហៃណានត្រូវបានគេចាត់ទុកថាជាទិសដៅល្អសម្រាប់ការសម្រាកលំហែ និងទេសចរណ៍។
ថ្ងៃទី 4 ៖ ទីក្រុងសាន់យ៉ា - ក្រុងតាខ្មៅ
ទទួលទានអាហារពេលព្រឹករួចរាល់ ជូនទៅទស្សនា ឧទ្យានផ្កាកុលាបយ៉ាឡុងបេ ( Yalong Bay International Rose Valley ) ជាទីតាំងមានទេសភាពស្អាត (រួមបញ្ចូលសំបុត្រឡានអគ្គីសនី)។ បន្ទាប់មកជូនទៅទស្សនា តំបន់ទេសចរណ៏តាតុហាយ ( DaDongHai Ocean ) ដែលមានទេសភាពស្រស់ស្អាតអមជាមួយបរិយាកាសដ៏ស្រស់បំព្រង។ បន្ទាប់មកទៅ ផ្សារទំនើបម្នាស់ ( Pineapple Supermarket ) ដែលមានផលិតផលលក់ជាច្រើននិងម្ហូបអាហារ ។ ទទួលទានអាហារពេលល្ងាចរួចក៏ត្រឡប់ទៅព្រលានយន្តហោះសនយ៉ា ដើម្បីត្រឡប់មកកម្ពុជាវិញ។
អាហាររួមបញ្ចូល



ថ្ងៃទី 2 ៖ ទីក្រុងសាន់យ៉ា
ទទួលទានអាហារពេលព្រឹករួចរាល់ ជូនទៅកម្សាន្តនៅ ធៀនយ៉ាសុីវជិន (End of Earth) ដែលបករជាជនចាត់ទុកជាកន្លែងបញ្ចប់នៃផែនដី។ រួចបន្តទៅ ហាងកាហ្វេ (Coffee Shop) ទីនោះមានទេសភាពស្អាត។ បន្តទៅ ជិះរថភ្លើងលើអាកាស (Rainbow Sightseeing Train) (រួមបញ្ចូលសំបុត្រ) ដែលអាចទស្សនានៃទីក្រុងសនយ៉ា។ បន្ទាប់មកជូនទស្សនា ការសម្តែងសូរនៅពិភពបាតសមុទ្រនិងត្រីដូហ្វីន (Atlantis Hotel) (រួមបញ្ចូលសំបុត្រ)។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 3 ៖ ទីក្រុងសាន់យ៉ា
ទទួលទានអាហារពេលព្រឹករួចរាល់ ជូនទៅ ជិះឧទ្ធម្ភាគចក្រ ( Helicopter ) ដែលភ្ញៀវកិត្តិយសអាចគយគន់សម្រស់ទីក្រុងពីលើអាកាស។ បន្ទាប់មកជូនទៅតំបន់ទេសចរណ៍ ភូមិវប្បធម៍ពីងឡាង ( Binglang Ethnic Village ) ដែលជាតំបន់ជនជាតិភាគតិច (រួមបញ្ចូលសំបុត្រឡានអគ្គីសនី)។រួចបន្តទៅកាន់សណ្ឋាគារមួយដែលល្បីនិងជាប់ចំណាត់ថ្នាក់ពិភពលោក អគារដើមឈើ (Beauty Crown Tree Hotel ) ដែលមានអគារចំនួន9ជាប់គ្នា។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 1 ៖ ក្រុងតាខ្មៅ-កោះហៃណាន (ទីក្រុងសាន់យ៉ា)
ជួបជុំគ្នានៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងសានយ៉ា។ ពេលដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសទេសចរដ៏ឆ្នើមនិងរួសរាយរាក់ទាក់ប្រចាំតំបន់។ រួចជួនទៅកម្សាន្តនៅ រូងភ្នំតូចធំ (Nanshan Dongtian Park) តំបន់នេះជាទីតាំងដ៏ស្អាត ។រួចជួនទៅ ផ្សាររាត្រី ដែលមានលក់ចំណីអាហារ និង គ្រឿងអនុស្សាវរិយ៍ជាច្រើន។ ទទួលទានអាហារពេលល្ងាចរួច ធ្វើដំណើរឆ្លងកាត់ តំបន់ឆ្នេរដូង ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



