




ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់មួយរបស់ប្រទេសចិន ដែលមានអាយុកាលជាង ៣,០០០ ឆ្នាំ និងជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃខេត្តហ៊ូណាន។ ចំណែកឯចាងចៀជាក មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារទេសភាពភ្នំថ្មធម្មជាតិដ៏អស្ចារ្យ ដែលត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងជាប្រភពបំផុសគំនិតសម្រាប់ភ្នំអណ្តែតក្នុងភាពយន្ត «Avatar»។ ដំណើរកម្សាន្តនេះនឹងនាំអ្នកស្វែងយល់ពីការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រដ៏យូរអង្វែង វប្បធម៌ប្រពៃណី និងសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសចិន។
ទីក្រុងភ្នំពេញ - ទីក្រុងឆាងសា
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឆាងសា។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមរួសរាយរាក់ទាក់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆាងសា - ទីក្រុងចាងចៀជាក
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ វិថីហ័ងស៊ីង ជាវិថីមួយដែលតំណាងនៅក្នុងទីក្រុងឆាងសា ដែលមានលក់ទំនិញប្រេនៗជាច្រើនទាំងប្រេនក្នុងតំបន់និងអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះមានលក់អាហារឆ្ងាញ់ៗជាច្រើនមុខ។ ធ្វើដំណើរទៅកាន់ ទីក្រុងចាងចៀជាក(Zhangjiajie) រួចបន្តទៅទស្សនា អគារ៧២ជាន់ ដែលមានសម្រស់ដ៏ស្រស់ត្រកាលនិងទាក់ទាញនាពេលរាត្រី។ ជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជូនទៅសម្រាកសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងចាងចៀជាក
ពិសារអាហារពេលព្រឹករួច ទៅទស្សនា ភ្នំធានមិន(Tianmen Mountain) ជាភ្នំដែលមានកម្ពស់ខ្ពស់ដ៏ស្រស់ស្អាតក្នុងទីក្រុង (រួមបញ្ចូលសំបុត្រកន្ត្រកខ្សែរកាបឡើងលើភ្នំ)។ រួចទៅកម្សាន្តនៅ ស្ពានកញ្ចក់ តាមចង្កេះភ្នំ និងជិះជណ្តើរយន្តក្នុងភ្នំ ដើម្បីទស្សនារូងភ្នំធានមិន ឬ ខ្លោងទ្វារឋានសួគ៌ វាជារូងភ្នំដែលកើតឡើងដោយសារការច្រោះនៃទឹកភ្លៀង និងខ្យល់ រហូតទម្លុះភ្នំពីម្ខាងទៅម្ខាងមើលទៅដូចជាខ្លោងទ្វារដ៏ធំមួយនៅកណ្តាលអាកាស។ បន្ទាប់មកជូនទៅទស្សនាកំសាន្ត របាំឈានគូឈឹង (ចំណាយផ្ទាល់ខ្លួន) រួចជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងចាងចៀជាក - ទីក្រុងឆាងទេី
ពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យានជាតិចាងចៀជាក ដែលមានព្រៃឈើដ៏ក្រាស់ ជ្រលងភ្នំជ្រៅៗ និងរូងភ្នំអាថ៌កំបាំង។ ជូនទស្សនា ភ្នំអាវតារ (Avatar Mountain) ជាទីតាំងដ៏អស្ចារ្យបំផុតនិងជាកន្លែងផលិតភាពយន្ត Avatar ដែលល្បីល្បាញលើពិភពលោក។ នៅទីនេះ លោកអ្នកនឹងមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងពិភពវេទមន្តដោយសារទិដ្ឋភាពភ្នំសសរថ្មខ្ពស់ៗហាក់ដូចជាកំពុងអណ្តែតអាកាស។ បន្តទស្សនា ស្ពានទីមួយក្រោមមេឃ ជាស្ពានថ្មធម្មជាដែលខ្ពស់បំផុតនិង ជាកន្លែងបួងសួងសុំសេចក្តីសុខ។ រួចបន្តទៅ សួនហឺឡុង ជាកន្លែងមានរូបសំណាកសំរិទ្ធដ៏ធំរបស់សេនាប្រមុខ ហឺ ឡុង និងមានសត្វសេះនៅក្បែរ ដែលតំណាងឱ្យស្មារតីតស៊ូ។ ជូនទៅទស្សនា ស្ពានកញ្ចក់(Grand Canyon ) ដែលជាស្ពានកញ្ចក់វែងបំផុត និងធំជាងគេនៅលើពិភពលោក។ បន្តជូនភ្ញៀវកិត្តិយសទៅ ជិះទូក និងពាក់វ៉ែនតា 3DVR ដែលអាចមើលឃើញទេសភាពដ៏ស្រស់អស្ចារ្យ នៃឧទ្យានចាងជៀជៀ និងស្ពានកញ្ចផងដែរ (រួមបញ្ចូលសំបុត្រ)។ ធ្វើដំណើរទៅកាន់ទីក្រុង ឆាងតឺ រួចជូនទៅពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆាងសា - ទីក្រុងភ្នំពេញ
ពិសារអាហារ ពេលព្រឹករួចធ្វើដំណើរទៅកាន់ទីក្រុងឆាងសា បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចត្រៀមខ្លួនសម្រាប់ធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិ ទីក្រុងឆាងសា ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញ។
អាហាររួមបញ្ចូល



