Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1500

ទីក្រុងឆាងសា - ចាងចៀជាក - ពិភពអវតារ

ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់មួយរបស់ប្រទេសចិន ដែលមានអាយុកាលជាង ៣,០០០ ឆ្នាំ និងជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃខេត្តហ៊ូណាន។ ចំណែកឯចាងចៀជាក មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារទេសភាពភ្នំថ្មធម្មជាតិដ៏អស្ចារ្យ ដែលត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងជាប្រភពបំផុសគំនិតសម្រាប់ភ្នំអណ្តែតក្នុងភាពយន្ត «Avatar»។ ដំណើរកម្សាន្តនេះនឹងនាំអ្នកស្វែងយល់ពីការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រដ៏យូរអង្វែង វប្បធម៌ប្រពៃណី និងសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសចិន។

$698

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

19 Aug 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងឆាងសា

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឆាងសា។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមរួសរាយរាក់ទាក់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

66d4cb2c-2d3c-4e35-aa9e-b40ee78cae80
18279acb-8680-46ae-b9e4-3bbae83a2d88
a61c8b55-990e-4e5e-b81e-bb94b0de8c9b
ថ្ងៃទី2

ទីក្រុងឆាងសា - ទីក្រុងចាងចៀជាក

ពិសារអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ វិថីហ័ងស៊ីង ជាវិថីមួយដែលតំណាងនៅក្នុងទីក្រុងឆាងសា ដែលមានលក់ទំនិញប្រេនៗជាច្រើនទាំងប្រេនក្នុងតំបន់និងអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះមានលក់អាហារឆ្ងាញ់ៗជាច្រើនមុខ។ ធ្វើដំណើរទៅកាន់ ទីក្រុងចាងចៀជាក (Zhangjiajie) រួចបន្តទៅទស្សនា អគារ៧២ជាន់ ដែលមានសម្រស់ដ៏ស្រស់ត្រកាលនិងទាក់ទាញនាពេលរាត្រី។ ជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជូនទៅសម្រាកសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
c03cac07-8fdb-48b3-91da-848ffd1f5cf3
da86a85c-585e-45f3-9c03-89e1e97093ff
f4372e18-20fe-44c3-841a-8fd04217f9cd
ថ្ងៃទី3

ទីក្រុងចាងចៀជាក

ពិសារអាហារពេលព្រឹករួច ទៅទស្សនា ភ្នំធានមិន(Tianmen Mountain) ជាភ្នំដែលមានកម្ពស់ខ្ពស់ដ៏ស្រស់ស្អាតក្នុងទីក្រុង (រួមបញ្ចូលសំបុត្រកន្ត្រកខ្សែរកាបឡើងលើភ្នំ)។ រួចទៅកម្សាន្តនៅ ស្ពានកញ្ចក់ តាមចង្កេះភ្នំ និងជិះជណ្តើរយន្តក្នុងភ្នំ ដើម្បីទស្សនារូងភ្នំធានមិនខ្លោងទ្វារឋានសួគ៌ វាជារូងភ្នំដែលកើតឡើងដោយសារការច្រោះនៃទឹកភ្លៀង និងខ្យល់ រហូតទម្លុះភ្នំពីម្ខាងទៅម្ខាងមើលទៅដូចជាខ្លោងទ្វារដ៏ធំមួយនៅកណ្តាលអាកាស។ បន្ទាប់មកជូនទៅទស្សនាកំសាន្ត របាំឈានគូឈឹង (ចំណាយផ្ទាល់ខ្លួន) រួចជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
f1a52baf-acbe-4235-9996-b39cc6a105f3
18e3a3d4-45a7-48c2-a8ce-77b0fe72d113
H3xRCXtX4WSLMYi-5kBhJ3cCV7Fa_rlZTVmXnqOeZkuPw2fG11VXvwHeFIQZAqk916o4i0bmJL8ZRh9iUy8G0OI8jUKRlg1ckLsHS9aigYPlVWmX3v783dp0OXdYleG5Wyibs98M7gMe5eRIiZLIAS9yklB-GRN8b7rjCbnosl5AdHaN7_QWWMTUH-jMeM
ថ្ងៃទី4

ទីក្រុងចាងចៀជាក - ទីក្រុងឆាងទី

ពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យានជាតិចាងចៀជាក ដែលមានព្រៃឈើដ៏ក្រាស់ ជ្រលងភ្នំជ្រៅៗ និងរូងភ្នំអាថ៌កំបាំង។ ជូនទស្សនា ភ្នំអាវតារ (Avatar Mountain) ជាទីតាំងដ៏អស្ចារ្យបំផុតនិងជាកន្លែងផលិតភាពយន្ត Avatar ដែលល្បីល្បាញលើពិភពលោក។ នៅទីនេះ លោកអ្នកនឹងមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងពិភពវេទមន្តដោយសារទិដ្ឋភាពភ្នំសសរថ្មខ្ពស់ៗហាក់ដូចជាកំពុងអណ្តែតអាកាស។ បន្តទស្សនា ស្ពានទីមួយក្រោមមេឃ ជាស្ពានថ្មធម្មជាដែលខ្ពស់បំផុតនិង ជាកន្លែងបួងសួងសុំសេចក្តីសុខ។ រួចបន្តទៅ សួនហឺឡុង ជាកន្លែងមានរូបសំណាកសំរិទ្ធដ៏ធំរបស់សេនាប្រមុខ ហឺ ឡុង និងមានសត្វសេះនៅក្បែរ ដែលតំណាងឱ្យស្មារតីតស៊ូ។ ជូនទៅទស្សនា ស្ពានកញ្ចក់ល្ខោនខេនយ័ន (the Grand Canyon Glass Bridge) ដែលជាស្ពានកញ្ចក់វែងបំផុត និងធំជាងគេនៅលើពិភពលោក។ បន្តជូនភ្ញៀវកិត្តិយសទៅ ជិះទូក និងពាក់វ៉ែនតា 3DVR ដែលអាចមើលឃើញទេសភាពដ៏ស្រស់អស្ចារ្យ នៃឧទ្យានចាងជៀជៀ និងស្ពានកញ្ចផងដែរ (រួមបញ្ចូលសំបុត្រ)។ ធ្វើដំណើរទៅកាន់ទីក្រុង ឆាងតឺ រួចជូនទៅពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
22ad62b5-2a88-45fa-8e2d-1f73dbb3965e
NNowNX1uFqhnEj327l82yHA5_fIgUNrjPFbMAG1tD3HW3vkJfWche0kCGIR0ttLmk52OtVH3hcltOyeQxMGghLZqlWL9A89oIND41NprRWDcU3t7-NaQqBB6iQvMBHZLe3ygyltpocWLchs_OKgFpalVC4U-3AmO7bG_2hopIG6lIzSFEBx6M12PfShNyA
773b160b-a84a-4655-8500-4d27db578001
ថ្ងៃទី5

ទីក្រុងឆាងសា - ទីក្រុងភ្នំពេញ

ពិសារអាហារពេលព្រឹក ធ្វើដំណើរទៅកាន់ទីក្រុងឆាងសា បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់​ រួចត្រៀមខ្លួនសម្រាប់ធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិ​ ទីក្រុងឆាងសា ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
a61c8b55-990e-4e5e-b81e-bb94b0de8c9b
66d4cb2c-2d3c-4e35-aa9e-b40ee78cae80
8x4cWaT7hnUvQTERs6ID49tK0ftNGRUuiPTFQgfsqaDpySTlOW5xU55U_EU6HHwxAPA5bSvLCvEJoS65nFMSGQN-SRTPOl6mP9iFZegGR7wxkQxGfsXB-H8gTuXzVAQr0WDCTHkDx-wkva1ngUkhj4akQr3v2uqR-KI1vP2_xi6ny04XMAxhi16dHv6Gse