




ដំណើរកម្សាន្តទៅកាន់ទីក្រុងឆាងសា និងតំបន់ចាងចៀជាក (Zhangjiajie) ក្នុងខេត្តហ៊ូណាន ប្រទេសចិន គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយម ដែលល្បីល្បាញខាងទេសភាពធម្មជាតិប្លែកភ្នែក ដូចជាភ្នំអាវតា (Avatar) រូងភ្នំនាគលឿង និងស្ពានកញ្ចក់។ កញ្ចប់ទស្សនកិច្ចជាទូទៅមានរយៈពេល ៤-៥ថ្ងៃ ដោយហោះហើរត្រង់ពីភ្នំពេញទៅឆាងសា ហើយបន្តដំណើរទៅចាងចៀជាក។ឧទ្យានជាតិចាងចៀជាក (Avatar Mountain): ទីកន្លែងថតខ្សែភាពយន្តល្បីល្បាញ "Avatar" ដែលមានសសរថ្មភ្នំខ្ពស់ៗប្លែកភ្នែក។ភ្នំធានមិន (Tianmen Mountain): ភ្នំដែលមានល្អាងធម្មជាតិធំ ("ទ្វារឋានសួគ៌") និងមានជណ្តើរយន្ត ឬរថកាប (Cable Car) សម្រាប់គយគន់ទេសភាព។រូងភ្នំនាគលឿង (Yellow Dragon Cave): រូងភ្នំធម្មជាតិដ៏អស្ចារ្យ។ស្ពានកញ្ចក់ចាងចៀជាក: ស្ពានកញ្ចក់ដែលល្បីល្បាញបំផុតលើពិភពលោក។ទីក្រុងឆាងសា (Changsha): ទីក្រុងទំនើបដែលល្បីល្បាញខាងអាហារ និងវប្បធម៌។
ថ្ងៃទី1 ៖ ទីក្រុងភ្នំពេញ-ទីក្រុងឆាងសា
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមម៉ោងកំណត់ ដើម្បីធ្វើដំណើរហោះហើរត្រង់ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិនៃ ទីក្រុងឆាងសា ប្រទេសចិន។ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទ្ទេសក៍ចំណាន បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី3 ៖ ទីក្រុងចាងចៀជាក-ភ្នំធានមិនសាន
ទទួលទានអាហារពេលព្រឹករួច ជូនទៅទស្សនា ភ្នំធានមិន ជាភ្នំមួយដែលមានកម្ពស់ខ្ពស់ដ៏ស្រស់ស្អាតក្នុងទីក្រុង និងជាភ្នំច្រកទ្វាមេឃាដែលមានរូបរាងដ៏អស្ចារ្យនិងមានភាពទាក់ទាញយ៉ាងល្បីល្បាញ (រួមបញ្ចូលសំបុត្រកន្រ្តកខ្សែរកាបឡើងលើភ្នំ)។បន្ទាប់មកជូនទៅទស្សនាខាង អគារ72ជាន់ ដែលមានសម្រស់ដ៏ស្រស់ត្រកាលន៨ងទាក់ទាញនាពេលរាត្រី បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 5 ៖ ទីក្រុងឆាងសា-ទីក្រុងភ្នំពេញ
ទទួលទានអាហារពេលព្រឹករួច ធ្វេីដំណេីរត្រឡប់ទៅកាន់ ទីក្រុងឆាងសា តាមរយះរថភ្លេីងល្បឿនលឿន រួចជូនទៅទស្សនាដេីរលេងកម្សាន្តនៅ វិថីហ័ងសុីង ជាវិថីមួយដែលតំណាងនៅក្នុងទីក្រុងឆាងសា ដែលមានលក់ទំនិញប្រេនៗជាច្រេីនទាំងប្រេនក្នុងតំបន់និងអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះមានលក់អាហារឆ្ងាញ់ៗជាច្រេីនមុខ។ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចធ្វេីតំណេីរទៅព្រលានយន្តហោះអន្តរជាតិឆាងសា ដេីម្បីធ្វេីការហោះហេីរត្រឡប់មកទីក្រុងភ្នំពេញេវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពីក្រុមហ៊ុនទេសចរណ៌ស្គាយឃីង។
អាហាររួមបញ្ចូល



ថ្ងៃទី2 ៖ ទីក្រុងឆាងសា-ទីក្រុងចាងចៀជាក
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងចាងចៀជាក ជាទីក្រុងមួយដែលសម្បូរទៅដោយទេសចរណ៍ធនធានធម្មជាតិ។ ជូនទៅទស្សនា ស្ពានកញ្ចាក់ហ្រ្គេនខេនយ័ន (the Grand Canyon Glass Bridge) ដែលជាស្ពានកញ្ចក់វែងបំផុត និងធំជាងគេលើពិភពលោក។បន្តជូនភ្ញៀវកិត្តិយសទៅ ជិះទូក និង ពាក់វែតាជិះបាឡុង 3DVR ដែលអាចមើលឃើញទេសភាពដ៏ស្រស់អស្ចារ្យ នៃឧទ្យានចាងចៀជាក និងស្ពានកញ្ចក់ផងដែរ(រួមបញ្ចូលសំបុត្រ)។ បន្ទាប់មកជូនទៅទស្សនាកំសាន្ត ការសម្តែងហ្សូររបាំឈានគូឈីង (ចំណាយផ្ទាល់ខ្លួន) រួចជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 4 ៖ ទីក្រុងចាងចៀជាក-ភូមិបុរាណហ្វូរ៉ុង
ទទួលទានអាហារពេលព្រឹករួច ធ្វេីដំណេីរទៅភូមិបុរាណហ្វូរ៉ុង ជាភូមិបុរាណមួយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាភូមិបុរាណមួយដែលបានបង្ហាញពីវប្បធម៍ អរិយធម៍ និងស្ថាបត្យកម្មរបស់ប្រទេសចិន។ ជូនទៅទស្សានា ទឹកជ្រេាះពាន់ឆ្នាំ ដែលហូរកាត់ជុំវិញភូមិបុរាណ និងបន្តជូនទៅទស្សនាតាម វិថីបុរាណហ្វូរ៉ុង ដែលធ្វេីអោយអារម្មណ៍របស់ភ្ញៀវកិត្តិយសដូចកំពុងនឹងត្រលប់ទៅកាន់សម័យបុរាណ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជួនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



