Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1489Premium Package

ទីក្រុងឆាងសា - ចាងចៀជាក - ពិភពអវតារ

ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់មួយរបស់ប្រទេសចិន ដែលមានអាយុកាលជាង ៣,០០០ ឆ្នាំ និងជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃខេត្តហ៊ូណាន។ ចំណែកឯចាងចៀជាក មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារទេសភាពភ្នំថ្មធម្មជាតិដ៏អស្ចារ្យ ដែលត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងជាប្រភពបំផុសគំនិតសម្រាប់ភ្នំអណ្តែតក្នុងភាពយន្ត «Avatar»។ ដំណើរកម្សាន្តនេះនឹងនាំអ្នកស្វែងយល់ពីការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រដ៏យូរអង្វែង វប្បធម៌ប្រពៃណី និងសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសចិន។

$698

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

26 សីហា 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងឆាងសា

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឆាងសា។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមរួសរាយរាក់ទាក់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

a15405cf-d64f-45aa-ae9e-f6f132995414
d507335a-7f22-4985-b04c-efaab22bd997
b42825e0-809e-4d20-b052-683955ea27c5
ថ្ងៃទី2

ទីក្រុងឆាងសា - ទីក្រុងចាងចៀជាក

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ វិថីហ័ងស៊ីង ជាវិថីមួយដែលតំណាងនៅក្នុងទីក្រុងឆាងសា ដែលមានលក់ទំនិញប្រេនៗជាច្រើនទាំងប្រេនក្នុងតំបន់និងអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះមានលក់អាហារឆ្ងាញ់ៗជាច្រើនមុខ។ ធ្វើដំណើរទៅកាន់ ទីក្រុងចាងចៀជាក(Zhangjiajie) រួចបន្តទៅទស្សនា អគារ៧២ជាន់ ដែលមានសម្រស់ដ៏ស្រស់ត្រកាលនិងទាក់ទាញនាពេលរាត្រី។ ជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា រួចជូនទៅសម្រាកសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
c03cac07-8fdb-48b3-91da-848ffd1f5cf3
da86a85c-585e-45f3-9c03-89e1e97093ff
e1cPnpm8X_BhInTZzT7dVSHEl-u3LXoZpID4Ant5OjQwNQfwrY2FtIcpZvmFR4npXR8NI6MtQonQTZFQw6HG4qYD49g9biWM2BAklw2mBsh_zigGVvXiqqe3Cbx6YOs-v6WyQAnCdnz0HAYJaknELyMvPVF5xRRym_ZE1voEwXX8pZXoTdBIMZzO_U4g4-
ថ្ងៃទី3

ទីក្រុងចាងចៀជាក

ពិសាអាហារពេលព្រឹករួច ទៅទស្សនា ភ្នំធានមិន(Tianmen Mountain) ជាភ្នំដែលមានកម្ពស់ខ្ពស់ដ៏ស្រស់ស្អាតក្នុងទីក្រុង (រួមបញ្ចូលសំបុត្រកន្ត្រកខ្សែរកាបឡើងលើភ្នំ) រួចទៅកម្សាន្តនៅ ស្ពានកញ្ចក់ តាមចង្កេះភ្នំ និងជិះជណ្តើរយន្តក្នុងភ្នំ ដើម្បីទស្សនារូងភ្នំធានមិនខ្លោងទ្វារឋានសួគ៌ វាជារូងភ្នំដែលកើតឡើងដោយសារការច្រោះនៃទឹកភ្លៀង និងខ្យល់ រហូតទម្លុះភ្នំពីម្ខាងទៅម្ខាងមើលទៅដូចជាខ្លោងទ្វារដ៏ធំមួយនៅកណ្តាលអាកាស។ បន្ទាប់មកជូនទៅទស្សនាកំសាន្ត របាំឈានគូឈឹង (ចំណាយផ្ទាល់ខ្លួន) រួចជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
00d191ef-5fce-475b-adce-706100dc4022
ecbf6a14-05fa-461b-be45-dac9169eda10
21d9bebe-e040-45f0-84fa-e8c8b4eee05a
ថ្ងៃទី4

ទីក្រុងចាងចៀជាក - ទីក្រុងឆាងទេី

ពិសាអាហារពេលព្រឹករួច ជូនទៅកម្សាន្តនៅ ឧទ្យានជាតិចាងចៀជាក ដែលមានព្រៃឈើដ៏ក្រាស់ ជ្រលងភ្នំជ្រៅៗ និងរូងភ្នំអាថ៌កំបាំង។ ជូនទស្សនា ភ្នំអាវតារ (Avatar Mountain) ជាទីតាំងដ៏អស្ចារ្យបំផុតនិងជាកន្លែងផលិតភាពយន្ត Avatar ដែលល្បីល្បាញលើពិភពលោក។ នៅទីនេះ លោកអ្នកនឹងមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងពិភពវេទមន្តដោយសារទិដ្ឋភាពភ្នំសសរថ្មខ្ពស់ៗហាក់ដូចជាកំពុងអណ្តែតអាកាស។ បន្តទស្សនា ស្ពានទីមួយក្រោមមេឃ ជាស្ពានថ្មធម្មជាដែលខ្ពស់បំផុតនិង ជាកន្លែងបួងសួងសុំសេចក្តីសុខ។ រួចបន្តទៅ សួនហឺឡុង ជាកន្លែងមានរូបសំណាកសំរិទ្ធដ៏ធំរបស់សេនាប្រមុខ ហឺ ឡុង និងមានសត្វសេះនៅក្បែរ ដែលតំណាងឱ្យស្មារតីតស៊ូ។ ជូនទៅទស្សនា ស្ពានកញ្ចក់(Grand Canyon ) ដែលជាស្ពានកញ្ចក់វែងបំផុត និងធំជាងគេនៅលើពិភពលោក។ បន្តជូនភ្ញៀវកិត្តិយសទៅ ជិះទូក និងពាក់វ៉ែនតា 3DVR ដែលអាចមើលឃើញទេសភាពដ៏ស្រស់អស្ចារ្យ នៃឧទ្យានចាងជៀជៀ និងស្ពានកញ្ចផងដែរ (រួមបញ្ចូលសំបុត្រ)។ ធ្វើដំណើរទៅកាន់ទីក្រុង ឆាងតឺ រួចជូនទៅពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
80ae7432-58e7-4d10-9d1e-a5961ee9419f
773b160b-a84a-4655-8500-4d27db578001
22ad62b5-2a88-45fa-8e2d-1f73dbb3965e
ថ្ងៃទី5

ទីក្រុងឆាងសា - ទីក្រុងភ្នំពេញ

ពិសាអាហារ ពេលព្រឹករួចធ្វើដំណើរទៅកាន់ទីក្រុងឆាងសា បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់​ រួចត្រៀមខ្លួនសម្រាប់ធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិ​ ទីក្រុងឆាងសា ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
18279acb-8680-46ae-b9e4-3bbae83a2d88
66d4cb2c-2d3c-4e35-aa9e-b40ee78cae80
a61c8b55-990e-4e5e-b81e-bb94b0de8c9b