




ឆឹងទូ គឺជាទីក្រុង នៃខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន។ ប្រវត្តិសាស្រ្តរបស់ទីក្រុង Chengdu មានតាំងពីដើមសតវត្សទី 4 មុនគ. វត្ថុបុរាណពីរាជវង្សនោះគឺជាការផ្តោតសំខាន់នៃសារមន្ទីរ Jinsha Site ។ ទីក្រុងនេះក៏ជាផ្ទះរបស់មូលដ្ឋានស្រាវជ្រាវ Chengdu ដ៏ល្បីល្បាញនៃ Giant Panda Breeding ដែលជាមជ្ឈមណ្ឌលអភិរក្សដែលអ្នកទេសចរអាចមើលខ្លាឃ្មុំផេនដាយក្សដែលជិតផុតពូជនៅក្នុងជម្រកធម្មជាតិ។ ឆុងឈីង គឺជាក្រុងដ៏ធំទូលាយមួយនៅចំនុចប្រសព្វនៃទន្លេ Yangtze និង Jialing នៅភាគនិរតីនៃប្រទេសចិន។ នៅកណ្តាលទីក្រុង មហាសាលប្រជាជនដ៏ធំ ដែលមានលំនៅឋានស្ថិតនៅពីលើទីលានប្រជាជនដែលមានថ្មើរជើង។ នៅផ្នែកម្ខាងទៀតនៃការ៉េ សារមន្ទីរ Three Gorges បង្ហាញវត្ថុបុរាណពីការសាងសង់ទំនប់ Three Gorges ក៏ដូចជាសិល្បៈបុរាណផងដែរ។
ទីក្រុងភ្នំពេញ - ទីក្រុងឆុងឈីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឆុងឈីង។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និងមានការរង់ចាំទទួលស្វាគម៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមរួសរាយរាក់ទាក់ រួចជូនទៅសម្រាននៅសណ្ឌាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆុងឈីង - ទីក្រុងឆឹងទូ
ពិសាអាហារព្រឹករួច ជូនទៅកម្សាន្តនៅ សួនផ្កាម៉ាន់ហ័រ (Manhua Manor) គឺជាសួនផ្កាដ៏ធំស្អាតមួយមានផ្កាពណ៌ចំរុះគួរជាទីគយគន់ (រួមបញ្ចូលសំបុត្រស្ពានកញ្ចក់)។ ជូនទៅទស្សនា វិថីឈុនសុី មានផ្សារទំនើបធំៗ និងហាងកាហ្វេជាច្រើនសម្បូរបែប រួចជូនទៅទស្សនាអគារIFS(IFS Panda Over the wall) អគារខ្ពស់បំផុត និងសំខាន់មួយក្នុងឆឹងទូ។ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆឹងទូ - ទូជាំងយាន
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅទីក្រុងទូជាំងយានដើម្បីជូនទៅទស្សនា សួនខ្លាឃ្មុំផេនដា (Panda Valley) មានបរិយាកាសធម្មជាតិស្រស់បំព្រង និងមានខ្លាឃ្មុំផេនដាក្រហម(Red Panda)ដែលជាសត្វដ៏កម្រផងដែរ។ ជូនទៅទស្សនា បណ្ណាល័យ ចុងស៊ូកើ(Zhongshuge) ជាកន្លែងបណ្តុំសៀវភៅ និងឯកសាររាប់ពាន់សម្បូរបែប រួចបន្តទៅ ទីលានយ៉ាងធាអ៊ូ (Yangtianwo Panda Square) ដែលមានរួបចម្លាក់សត្វខ្លាឃ្មុំផេនដាដេកSelfie ដ៏ធំនៅកណ្តាលទីលានទីប្រជុំជន។ រួចជូនទស្សនាស្ពានទឹកភ្នែកខៀវ។ ពិសារអាហារល្ងាចរួច ជូនទៅសម្រាកនៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងទូជាំងយាន - ទីក្រុងឆុងឈីង
ពិសាអាហារពេលព្រឹករួច ជូនទៅ ទស្សនាឧទ្យាននៃការចងចាំ (Eastern Suburb Memory) ជាតំបន់វប្បធម៌ សិល្បៈដ៏ល្បីមួយមានហាងកាហ្វេ ហាងទំនិញ និងកន្លែងថតរូបស្អាតៗ។ ពិសារអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងឆុងឈីង។ ពេលទៅដល់ទីក្រុងឆុងឈីង ជូនទៅទស្សនា ភូមិបុរាណសុីឈីគូ ជាទីក្រុងប្រវត្តិសាស្ត្រដ៏ល្បីមានអគារបុរាណ និងអាហារជាច្រើនសម្បូរបែប រួចជូនទៅពិសាអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆុងឈីង - ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹករួច ជូនទៅទស្សនា ផ្សារទំនើប ដ៏ល្បីមួយដែលមានការរចនាខាងក្នុងអគារទៅដោយដើមឈើធំៗ និងសួនបៃតងអណ្តែតគួរអោយចាប់អារម្មណ៍។ បន្ទាប់មកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិ ដើម្បីត្រៀមខ្លួនសម្រាប់ការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយភាពសុខសុវត្តិភាព។
អាហាររួមបញ្ចូល



ទីក្រុងឆុងឈីង
ពិសាអាហារពេលព្រឹករួច ជូនទៅ បេះផ្លែឈើតាមរដូវកាល (ការបេះបរិភោគជាការចំណាយរបស់ភ្ញៀវផ្ទាល់) និងបន្តជូនទៅទស្សនា ស្ថានីយ៍រថភ្លើងលីជឺប៉ា ជាទីតាំងដែលមានខ្សែរថភ្លើងជាច្រើនជិះធ្លុះចូលទៅទស្សនា វិមាណជ័យជំនៈជាហ្វាបុី ជាកន្លែងរំលឹកដល់ជ័យជំនៈសង្គ្រាមជាមួយជប៉ុន និងជិះកន្រ្តកខ្សែកាបឆ្លងកាត់ទន្លេយ៉ាងជាំង (រួមបញ្ចូលសំបុត្រមួយជើង)។ ជូនទៅទស្សនា ទីក្រុង RAFFLES ជាក្រុមអគារខ្ពស់ទំនើបដ៏ល្បីមួយ បន្ទាប់មកជូនទៅទស្សនា អគារហុងយ៉ាតុង ជាអគារជាថ្នាក់ៗ11ជាន់សង់លើជម្រាលភ្នំ រួចជូនទៅពិសាអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



