Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1580Premium Package

ទីក្រុងឆឹងទូ + ទីក្រុងឆុងឈីង + ទីក្រុងទូជាំងយាន

ឆឹងទូ គឺជាទីក្រុង នៃខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន។ ប្រវត្តិសាស្រ្តរបស់ទីក្រុង Chengdu មានតាំងពីដើមសតវត្សទី 4 មុនគ. វត្ថុបុរាណពីរាជវង្សនោះគឺជាការផ្តោតសំខាន់នៃសារមន្ទីរ Jinsha Site ។ ទីក្រុងនេះក៏ជាផ្ទះរបស់មូលដ្ឋានស្រាវជ្រាវ Chengdu ដ៏ល្បីល្បាញនៃ Giant Panda Breeding ដែលជាមជ្ឈមណ្ឌលអភិរក្សដែលអ្នកទេសចរអាចមើលខ្លាឃ្មុំផេនដាយក្សដែលជិតផុតពូជនៅក្នុងជម្រកធម្មជាតិ។ ឆុងឈីង គឺជាក្រុងដ៏ធំទូលាយមួយនៅចំនុចប្រសព្វនៃទន្លេ Yangtze និង Jialing នៅភាគនិរតីនៃប្រទេសចិន។ នៅកណ្តាលទីក្រុង មហាសាលប្រជាជនដ៏ធំ ដែលមានលំនៅឋានស្ថិតនៅពីលើទីលានប្រជាជនដែលមានថ្មើរជើង។ នៅផ្នែកម្ខាងទៀតនៃការ៉េ សារមន្ទីរ Three Gorges បង្ហាញវត្ថុបុរាណពីការសាងសង់ទំនប់ Three Gorges ក៏ដូចជាសិល្បៈបុរាណផងដែរ។

រួមបញ្ចូលទិដ្ឋាការ

$738

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

04 វិច្ឆិកា 2026

កៅអីនៅសល់

25

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងឆុងឈីង

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងឆុងឈីង។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏រួសរាយរាក់ទាក់រួចជូនទៅពិសារអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលល្ងាច
large
QQQ.jpg
img_62_d20210426111328
ថ្ងៃទី2

ទីក្រុងឆុងឈីង - ទីក្រុងឆឹងទូ

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ទីក្រុងឆឹងទូ ដើម្បីជូនទៅកម្សាន្ត នៅ សួនផ្កាម៉ាន់ហ័រ ជាសួនផ្កាដ៏ស្រស់ស្អាតមានផ្ការចម្រុះពណ៌ទៅតាមរដូវកាលនីមួយៗគួរជាទីគយគន់(រួមបញ្ចូលសំបុត្រស្ពានកញ្ចក់)។ ជូនទៅទស្សនា វិថីឈុនស៊ី ជាវិថីថ្មើជើងមានផ្សារទំនើបធំៗ និងហាងលក់ទំនិញជាច្រើនសម្បូរបែប រួចបន្តជូនទៅទស្សនា អគារ IFS ជាអគារខ្ពស់មួយដ៏ល្បីនៅទីក្រុងឆឹងទូ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
tour-thanh-do-man-hoa-trang-vien-cuu-trai-cau-cv-gau-truc-6n5d_9
116596537-chengdu-kuanzhai-alley-night-scene
0023ae6cf36914cae6c50e
ថ្ងៃទី3

ទីក្រុងឆឹងទូ - ទីក្រុងទូជាំងយាន

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ទីក្រុងទូជាំងយានដើម្បីទៅទស្សនា សួនខ្លាឃ្មុំផេនដា ជាកន្លែងអមទៅដោយទេសភាព និងបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាល។ បន្តជូនទៅទស្សនា បណ្ណាល័យចុងស៊ូកើ ជាកន្លែងបណ្ដុំសៀវភៅ និងឯកសាររាប់ពាន់សម្បូរបែប រួចជូនទៅទស្សនា ទីលានយ៉ាងធានវ័រ ជាកន្លែងល្បីល្បាញមានរូបខ្លាឃ្មុំដ៏ធំតំណាងអោយទីក្រុងឆឹងទូ និងជូនទៅទស្សនា ស្ពានទឹកភ្នែកខៀវ ជាកន្លែងមានទេសភាពភ្លើងពណ៌បំភ្លឺលើអគារ និងផ្ទៃទឹកពណ៌ខៀវនាពេលរាត្រីដ៏ស្រស់ស្អាត។ បន្ទាប់មកជូនទៅពិសារអាហារល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
caption
60768e93498e7a025738a008
panda.png
ថ្ងៃទី4

ទូជាំងយាន - ទិក្រុងឆុងឈីង

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងឆុងឈីង ដើម្បីជូនទៅទស្សនា ផ្លូវរថភ្លើងលីជឺប៉ា ជាទីតាំងមួយដ៏អស្ចារ្យដែលមានខ្សែរថភ្លើងជាច្រើនជិះធ្លុះចូលទៅក្នុងអគារ រួចជូនទៅទស្សនា អគារគួយស៊ីង ជាអគារដ៏ល្បីដែលមានស្ថាបត្យកម្មដ៏ប្លែកដោយចូលពីជាន់ទីមួយ ប៉ុន្តែចេញពីម្ខាងទៀតស្មើនឹងជាន់ទី22។ ជូនទៅទស្សនា វិថីជ័យជំនះជាហ្វាងប៉ី ជាកន្លែងរំលឹកដល់ជ័យជំនះប្រទេសចិនជាមួយជប៉ុនក្នុងឆ្នាំ1937 នៅសង្គ្រាមលោកលើកទី2 (រួមបញ្ចូលកន្ត្រកខ្សែកាបឆ្លងកាត់ទន្លេយ៉ាងជាំង) និងបន្តជូនទៅទស្សនា អគារហុងយ៉ាតុង ជាអគារថ្នាក់ៗ១១ជាន់សង់នៅលើជម្រាលភ្នំ រំលេចនៅភ្លើងពណ៌នាពេលរាត្រីដ៏គួរអោយគយគន់ រួចជូនទៅពិសារអាហារពេលល្ងាច បន្ទាប់ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
maxresdefault
a30f2de6-c1bb-41d6-add4-aef0f00005a6
jiefangbei-square-largejpg (1)
ថ្ងៃទី5

ទីក្រុងឆុងឈីង - ទីក្រុងភ្នំពេញ

ធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្តជាតិឆុងឈីង ដើម្បីត្រៀមខ្លួនសម្រាប់ការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយភាពសុខសុវត្ថិភាព៕

អាហាររួមបញ្ចូល

5b56b27156cf12bf7d56168a8266bf40
Artboard 1
IMG_9573