




ឆឹងទូ គឺជាទីក្រុង នៃខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន។ ប្រវត្តិសាស្រ្តរបស់ទីក្រុង ឆឹងទូ មានតាំងពីដើមសតវត្សទី 4 មុនគ. វត្ថុបុរាណពីរាជវង្សនោះគឺជាការផ្តោតសំខាន់នៃសារមន្ទីរ Jinsha Site ។ ទីក្រុងនេះក៏ជាផ្ទះរបស់មូលដ្ឋានស្រាវជ្រាវ ឆឹងទូ ដ៏ល្បីល្បាញនៃ Giant Panda Breeding ដែលជាមជ្ឈមណ្ឌលអភិរក្សដែលអ្នកទេសចរអាចមើលខ្លាឃ្មុំផេនដាយក្សដែលជិតផុតពូជនៅក្នុងជម្រកធម្មជាតិ។ ឆុងឈីង គឺជាក្រុងដ៏ធំទូលាយមួយនៅចំនុចប្រសព្វនៃទន្លេ Yangtze និង Jialing នៅភាគនិរតីនៃប្រទេសចិន។ នៅកណ្តាលទីក្រុង មហាសាលប្រជាជនដ៏ធំ ដែលមានលំនៅឋានស្ថិតនៅពីលើទីលានប្រជាជនដែលមានថ្មើរជើង។ នៅផ្នែកម្ខាងទៀតនៃការ៉េ សារមន្ទីរ Three Gorges បង្ហាញវត្ថុបុរាណពីការសាងសង់ទំនប់ Three Gorges ក៏ដូចជាសិល្បៈបុរាណផងដែរ។
ក្រុងតាខ្មៅ- ទីក្រុងឆុងឈីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ទីក្រុងឆុងឈីង។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិឆុងឈីង នឹងមានការរង់ចាំទទួលស្វាគមន៍ពីមគ្គុទេសក៏ទេសចរដ៏រួសរាយរាក់ទាក់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល
.jpg)


ទីក្រុងឆុងឈីង - ទីក្រុងឆឹងទូ
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ទីក្រុងឆឹងទូដើម្បីជូនទៅកម្សាន្តនៅសួនផ្កាម៉ាន់ហ័រ ជាសួនផ្កាដ៏ស្រស់ស្អាតមានផ្ការចម្រុះព៌ណតាមរដូវកាលគួរជាទីគយគន់ (រួមញ្ចូលសំបុត្រស្ពានកញ្ចក់)។ ជូនទៅទស្សនា វិថីឈុនស៊ី ជាវិថីមានផ្សារទំនើប ហាងសម្លៀកបំពាក់ និងហាងអាហារជាច្រើនសំបូរបែប រួចបន្តទៅទស្សនា អគារIFS ជាអគារដ៏ទាក់ទាញ មានរូបខ្លាឃ្មុំផេនដាតំណាងអោយទីក្រុងឆឹងទូ និងបន្តជូនទៅទស្សនា វិថីពាណិជ្ជកម្មតៃគូលី ជាវិថីមានលក់ទំនិញ និងអាហារជាច្រើនសម្បូរបែប បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


.jpg)
ទីក្រុងឆឹងទូ - ទីក្រុងទូជាំងយាន
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ទីក្រុងទូជាំងយាន ដើម្បីជូនទៅស្សនា សួនខ្លាឃ្មុំផេនដា ជាសួនផេនដាដ៏ធំមានទេសភាពធម្មជាតិបែតងដ៏ស្រស់បំព្រង រួចបន្តជូនទៅទស្សនា បណ្ណាល័យចុងស៊ូគឺ ជាកន្លែងបណ្ដុំទៅដោយសៀវភៅ និងឯកសាររាប់ពាន់ដ៏ច្រើនសម្បូរបែប។ ជូនទៅទស្សនា ទីលានយ៉ាងធានវ័ ជាកន្លែងពេញដ៏និយមសម្រាប់ការថតរូបជាមួយនឹងផេនដាយក្ស។ ជូនទៅទស្សនាស្ពានទឹកភ្នែកខៀវ រួចជូនទៅពិសារអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងទូជាំងយាន- ទីក្រុងឆុងឈីង
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងឆុងឈីង ដើម្បីជូនទៅទស្សនា ផ្លូវរថភ្លើងលីជឺប៉ា ជាទីតាំងមួយដ៏អស្ចារ្យដែលមានខ្សែរថភ្លើងជិះធ្លុះចូលទៅក្នុងអាគារ។ រួចជូនទៅទស្សនា វិថីជ័យជំនះជាហ្វាប៉ី ជាកន្លែងរំលឹកដល់ជ័យជំនះសង្ក្រាមជាប្រទេសចិនមួយជប៉ុន។ ជូនទៅទស្សនា វិថីប៉ាអ៊ី ជាវិថីដ៏ពេញនិយមមួយមានលក់ទំនិញ និងហាងអាហារជាច្រើនសម្បូរបែប រួចជូនទៅទស្សនា អគារហុងយ៉ាតុង ជាអគារជាថ្នាក់ៗ១១ជាន់សង់លើជម្រាលភ្នំ រំលេចនៅភ្លើងពណ៌នាពេលរាត្រីដ៏គួរអោយគយគន់ រួចជូនទៅពិសារអាហារពេលល្ងាច បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆុងឈីង
ពិសារអាហារពេលព្រឹករួច ជូនទៅទស្សនា ភូមិបុរាណឈឺឆិខូវ ជាភូមិបែបបុរាណមានលក់ទំនិញ និងអាហារជាច្រើនសម្បូរបែប រួចជូនទៅទស្សនា វិថីពាណិជ្ជកម្មគ័នអ៊ីងឈាវ ជាតំបន់ពាណិជ្ជកម្មដ៏ល្បីនៅទីក្រុងឆុងឈីងមានផ្សារទំនើប ហាងសម្លៀកបំពាក់ម៉ាកល្បីៗ។ រួចបន្តជូនទៅទស្សនា អគារRaffle ជាអគារដ៏ល្បីប្រចាំទីក្រុងឆុងឈីង។ជូនទៅទស្សនា អគារគួយស៊ីង ជាអគារដ៏ល្បីប្លែកចូលពីជាន់ទី១ ចេញពីម្ខាងទៀតនៅជាន់ទី២២ បន្ទាប់មកជូនទៅពិសារអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆុងឈីង - ក្រុងតាខ្មៅ
ពិសារអាហារពេលព្រឹករួច ជូនទៅទស្សនា ផ្សារទំនើប ជាផ្សារមានការដេគ័រធម្មជាតិបៃតងអណ្ដែតលើអាកាសដ៏គួរអោយចាប់អារម្មណ៍។ ជូនទៅពិសារថ្ងៃត្រង់រួច ធ្វើដំណើរទៅកាន់ព្រលាន្តយន្ដហោះអន្តជាតិឆុងឈីងដើម្បីធ្វើការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាព៕
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ទីក្រុងបុរាណ (Ancient City)

សួនខ្លាឃ្មុំផេនដា (Panda Valley)

បណ្ណាល័យចុងស៊ូកើ (Zhongshuge Library)

ទីលានយ៉ាងធានអ៊ូ (Yangtianwo Panda Square)

ផ្លូវគ័នចាយ (KuanZhai Allay)

សួនផ្កាម៉ាន់ហ័រ (Manhua Manor)

ផ្លូវឈុនសុី (Chunxi Road)

អគារ IFS ផេនដាឡើងជញ្ជាំងអគារ (IFS Panda Over the Wall)

ផ្លូវរថភ្លើងលីជីប៉ា (Liziba Station)
.jpg)
វិមានជ័យជំនះជាហ្វាបុី (Jiefangbei street)

អគារសាលប្រជុំឆុងឈីង (Great Hall of The People)
សាលមហាជនរបស់ចុងគីង គឺជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលស្ថិតនៅក្នុងទីក្រុងចុងគីង។ វាត្រូវបានសាងសង់នៅឆ្នាំ១៩៥០ ហើយមានរចនាបថសូវៀតដ៏អច្ឆរិយ។ សាលនេះត្រូវបានប្រើសម្រាប់កិច្ចប្រជុំរដ្ឋាភិបាល និងព្រឹត្តិការណ៍សាធារណៈផ្សេងៗ។
The Great Hall of the People in Chongqing is a grand architectural landmark, symbolizing the city's political and cultural significance. Built in the 1950s, it features a majestic Soviet-inspired design and serves as a key venue for government meetings and public events.

ផ្សាគ័ងហ័ន (Guanghuan Shopping Park)
ផ្សាគ័ងហ័ន Guanghuan (The Ring) នៅទីក្រុងឆុងឈីង គឺជាផ្សារទំនើបដ៏អស្ចារ្យដែលមាន ព្រៃឈើក្នុងដ្ឋាន ល្អផ្ចិតផ្ចង់ មានជ្រលងទឹកធ្លាក់ ហាងលក់ឥវ៉ាន់ថ្លៃៗ និងស្ថាបត្យកម្មអនាគតវិជ្ជា។ ល្អសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងរចនាបថទំនើប។
Guanghuan Shopping Park (The Ring) in Chongqing is a futuristic mall featuring a breathtaking indoor tropical forest with waterfalls, luxury brands, and avant-garde architecture. It’s a must-visit for nature-meets-urban design lovers.
