




ឆឹងទូ គឺជាទីក្រុង នៃខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន។ ប្រវត្តិសាស្រ្តរបស់ទីក្រុង Chengdu មានតាំងពីដើមសតវត្សទី 4 មុនគ. វត្ថុបុរាណពីរាជវង្សនោះគឺជាការផ្តោតសំខាន់នៃសារមន្ទីរ Jinsha Site ។ ទីក្រុងនេះក៏ជាផ្ទះរបស់មូលដ្ឋានស្រាវជ្រាវ Chengdu ដ៏ល្បីល្បាញនៃ Giant Panda Breeding ដែលជាមជ្ឈមណ្ឌលអភិរក្សដែលអ្នកទេសចរអាចមើលខ្លាឃ្មុំផេនដាយក្សដែលជិតផុតពូជនៅក្នុងជម្រកធម្មជាតិ។ ឆុងឈីង គឺជាក្រុងដ៏ធំទូលាយមួយនៅចំនុចប្រសព្វនៃទន្លេ Yangtze និង Jialing នៅភាគនិរតីនៃប្រទេសចិន។ នៅកណ្តាលទីក្រុង មហាសាលប្រជាជនដ៏ធំ ដែលមានលំនៅឋានស្ថិតនៅពីលើទីលានប្រជាជនដែលមានថ្មើរជើង។ នៅផ្នែកម្ខាងទៀតនៃការ៉េ សារមន្ទីរ Three Gorges បង្ហាញវត្ថុបុរាណពីការសាងសង់ទំនប់ Three Gorges ក៏ដូចជាសិល្បៈបុរាណផងដែរ។
ទីក្រុងភ្នំពេញ - ទីក្រុងឆុងឈីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ទីក្រុង ឆុងឈីង។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិឆុងឈីង នឹងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏រួសរាយរាក់ទាក់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឆុងឈីង - ទីក្រុងឆឹងទូ
ពិសារអាហារពេលព្រឹករួច ជូនទៅកម្សាន្ត នៅ សួនខ្លាឃ្មុំផេនដា ជាកន្លែងអមទៅដោយទេសភាព និងបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាល។ ពិសារអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ទីក្រុងឆឹងទូដើម្បីជូនទៅទស្សនា វិថីឈុនស៊ី និងវិថីតៃគូលី ជាវិថីថ្មើជើងមានផ្សារទំនើបធំៗ និងហាងលក់ទំនិញជាច្រើនសម្បូរបែប រួចបន្តជូនទៅទស្សនា អគារ IFS ជាអគារខ្ពស់មួយដ៏ល្បីនៅទីក្រុងឆឹងទូ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


.jpg)
ទីក្រុងឆឹងទូ - ភ្នំទឹកកកស៊ីលីង
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុង ដើម្បីជូនទៅកម្សាន្ដនៅ ភ្នំទឹកកកស៊ីលីង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយដែលមាន ចម្ងាយប្រហែល 95 គីឡូម៉ែត្រពីទីក្រុងឆឹងទូនៃខេត្តស៊ីឈួន និងមានកម្ពស់រហូតដល់ ៥,៣៦៤ ម៉ែត្រ ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ឆឹងទូ (មានរួមបញ្ចូលដូចជា សំបុត្រចូលទស្សនាភ្នំទឹកកក និងកន្រ្តកខ្សែកាប)។ រួចជូនទៅទស្សនា អគារដើមឬស្សីSKP បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
.
អាហាររួមបញ្ចូល


ទីក្រុងឆឹងទូ - ទីក្រុងឆុងឈីង
ពិសារអាហារពេលព្រឹក រួចជូនទៅ សួនផ្កាម៉ាន់ហ័រ ជាសួនផ្កាដ៏ស្រស់ស្អាតមានផ្ការចម្រុះពណ៌ទៅតាមរដូវកាលគួរជាទីគយគន់ (រួមបញ្ចូលសំបុត្រស្ពានកញ្ចក់)។ បន្ទាប់ពីពិសារអាហារថ្ងៃត្រង់រួច ធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនទៅទីក្រុងឆុងឈីងវិញ ដើម្បីជូនទៅទស្សនា ផ្លូវរថភ្លើងលីជឺប៉ា ជាទីតាំងមួយដ៏អស្ចារ្យដែលមានខ្សែរថភ្លើងជាច្រើនជិះធ្លុះចូលទៅក្នុងអគារ។ ជូនទៅទស្សនា វិថីជ័យជំនះជាហ្វាងប៉ី ជាកន្លែងរំលឹកដល់ជ័យជំនះប្រទេសចិនជាមួយជប៉ុនក្នុងឆ្នាំ1937 នៅសង្គ្រាមលោកលើកទី2 រួចបន្តជូនទៅទស្សនា អគារហុងយ៉ាតុង ជាអគារថ្នាក់ៗ១១ជាន់ រំលេចនៅភ្លើងពណ៌ពេលរាត្រីដ៏គួរអោយគយគន់បន្ទាប់មកជូនទៅពិសារអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

.jpg)

ទីក្រុងឆុងឈីង - ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹករួច ជូនទៅទស្សនា ផ្សារទំនើប ជាផ្សារមានការដេគ័រធម្មជាតិបៃតងអណ្ដែតលើអាកាសដ៏គួរអោយចាប់អារម្មណ៍។ ជូនទៅពិសារថ្ងៃត្រង់រួច ធ្វើដំណើរទៅកាន់ព្រលាន្តយន្ដហោះអន្តជាតិឆុងឈីងដើម្បីធ្វើការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាព៕
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ទីក្រុងបុរាណ (Ancient City)

សួនខ្លាឃ្មុំផេនដា (Panda Valley)

បណ្ណាល័យចុងស៊ូកើ (Zhongshuge Library)

ទីលានយ៉ាងធានអ៊ូ (Yangtianwo Panda Square)

ផ្លូវគ័នចាយ (KuanZhai Allay)

សួនផ្កាម៉ាន់ហ័រ (Manhua Manor)

ផ្លូវឈុនសុី (Chunxi Road)

អគារ IFS ផេនដាឡើងជញ្ជាំងអគារ (IFS Panda Over the Wall)

ផ្លូវរថភ្លើងលីជីប៉ា (Liziba Station)
.jpg)
វិមានជ័យជំនះជាហ្វាបុី (Jiefangbei street)

អគារសាលប្រជុំឆុងឈីង (Great Hall of The People)
សាលមហាជនរបស់ចុងគីង គឺជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលស្ថិតនៅក្នុងទីក្រុងចុងគីង។ វាត្រូវបានសាងសង់នៅឆ្នាំ១៩៥០ ហើយមានរចនាបថសូវៀតដ៏អច្ឆរិយ។ សាលនេះត្រូវបានប្រើសម្រាប់កិច្ចប្រជុំរដ្ឋាភិបាល និងព្រឹត្តិការណ៍សាធារណៈផ្សេងៗ។
The Great Hall of the People in Chongqing is a grand architectural landmark, symbolizing the city's political and cultural significance. Built in the 1950s, it features a majestic Soviet-inspired design and serves as a key venue for government meetings and public events.

ផ្សាគ័ងហ័ន (Guanghuan Shopping Park)
ផ្សាគ័ងហ័ន Guanghuan (The Ring) នៅទីក្រុងឆុងឈីង គឺជាផ្សារទំនើបដ៏អស្ចារ្យដែលមាន ព្រៃឈើក្នុងដ្ឋាន ល្អផ្ចិតផ្ចង់ មានជ្រលងទឹកធ្លាក់ ហាងលក់ឥវ៉ាន់ថ្លៃៗ និងស្ថាបត្យកម្មអនាគតវិជ្ជា។ ល្អសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងរចនាបថទំនើប។
Guanghuan Shopping Park (The Ring) in Chongqing is a futuristic mall featuring a breathtaking indoor tropical forest with waterfalls, luxury brands, and avant-garde architecture. It’s a must-visit for nature-meets-urban design lovers.
