Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1559Premium Package

ទីក្រុងឆឹងទូ + ទីក្រុងឆុងឈីង + ទីក្រុងទូជាំងយាន

ឆឹងទូ គឺជាទីក្រុង នៃខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន។ ប្រវត្តិសាស្រ្តរបស់ទីក្រុង Chengdu មានតាំងពីដើមសតវត្សទី 4 មុនគ. វត្ថុបុរាណពីរាជវង្សនោះគឺជាការផ្តោតសំខាន់នៃសារមន្ទីរ Jinsha Site ។ ទីក្រុងនេះក៏ជាផ្ទះរបស់មូលដ្ឋានស្រាវជ្រាវ Chengdu ដ៏ល្បីល្បាញនៃ Giant Panda Breeding ដែលជាមជ្ឈមណ្ឌលអភិរក្សដែលអ្នកទេសចរអាចមើលខ្លាឃ្មុំផេនដាយក្សដែលជិតផុតពូជនៅក្នុងជម្រកធម្មជាតិ។ ឆុងឈីង គឺជាក្រុងដ៏ធំទូលាយមួយនៅចំនុចប្រសព្វនៃទន្លេ Yangtze និង Jialing នៅភាគនិរតីនៃប្រទេសចិន។ នៅកណ្តាលទីក្រុង មហាសាលប្រជាជនដ៏ធំ ដែលមានលំនៅឋានស្ថិតនៅពីលើទីលានប្រជាជនដែលមានថ្មើរជើង។ នៅផ្នែកម្ខាងទៀតនៃការ៉េ សារមន្ទីរ Three Gorges បង្ហាញវត្ថុបុរាណពីការសាងសង់ទំនប់ Three Gorges ក៏ដូចជាសិល្បៈបុរាណផងដែរ។

រួមបញ្ចូលទិដ្ឋាការ

$698

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

03 សីហា 2026

កៅអីនៅសល់

24

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងឆុងឈីង

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឆុងឈីង។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងឆុងឈីង និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមរួសរាយរាក់ទាក់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

11000001 (1)
image_2025-08-22_14-21-24
flight back hom
ថ្ងៃទី2

ទីក្រុងឆុងឈីង - ទីក្រុងឆឹងទូ

ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ ទីក្រុងឆឹងទូ ដើម្បីទៅកម្សាន្តនៅ សួនផ្កាអ៊ូរិនជាន  គឺជាសួនផ្កាដ៏ធំស្អាតមួយ មានផ្ការចម្រុះពណ៌តាមរដូវកាលគួរជាទីគយគន់(រួមបញ្ចូលសំបុត្រស្ពានកញ្ចក់​ និងផ្ទះទឹកកក)​ ចំពោះសំបុត្ររថយន្ដជិះមើលទេសភាពជាការចំណាយរបស់ភ្ញៀវផ្ទាល់ខ្លួន។ ជូនទៅទស្សនា វិថីឈុនស៊ី ជាវិថីមានផ្សារទំនើបធំៗ តូបអាហារ និងហាងកាហ្វេជាច្រើនសម្បូរបែប រួចបន្តទៅទស្សនា អគារ IFS ជា​អគារ​ខ្ពស់​ និង​​​ទាក់ទាញមួយ​ក្នុង ​ទីក្រុងឆឹងទូ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
116596537-chengdu-kuanzhai-alley-night-scene
tour-thanh-do-man-hoa-trang-vien-cuu-trai-cau-cv-gau-truc-6n5d_9
81734f9e-3d97-4f50-bae2-a5e861d0f363
ថ្ងៃទី3

ទីក្រុងឆឹងទូ - ទីក្រុងទូជាំងយាន

ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថយន្ដក្រុងទៅកាន់ ទីក្រុងទូជាំងយាន ដើម្បីទៅទស្សនា សួនខ្លាឃ្មុំផេនដា  ជាកន្លែងមានទេសភាពអមជាមួយបរិយាកាសធម្មជាតិស្រស់បំព្រង និងមាន ខ្លាឃ្មុំក្រហម រួចជូនទៅទស្សនា ​បណ្ណាល័យចុងស៊ូកើ ជាកន្លែងបណ្ដុំសៀវភៅ​ និងឯកសាររាប់ពាន់សម្បូរបែប។ រួចបន្ត​ទៅទស្សនា ស្ពានទឹកភ្នែកខៀវ បន្ទាប់មកជូនទៅពិសាអាហារល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
caption
60768e93498e7a025738a008
image-132
ថ្ងៃទី4

ទីក្រុងទូជាំងយាន​- ទីក្រុងឆុងឈីង

ពិសារអាហារពេលព្រឹករួច ធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនទៅកាន់ ទីក្រុងឆុងឈីង ដើម្បីទៅទស្សនាស្សនា ផ្លូវរថភ្លើងលីជឺប៉ា(Liziba Station ) ជាទីតាំងមួយដ៏អស្ចារ្យដែលមានខ្សែរថភ្លើងជាច្រើនជិះធ្លុះចូលទៅក្នុងអាគារ រួចជូនទៅទស្សនា អគារគួយស៊ីង មានកម្ពស់២២ជាន់ ។ ជូនទៅទស្សនា វិថីជ័យជំនះជាហ្វាប៉ី ជាកន្លែងរំលឹកដល់ជ័យជំនះសង្គ្រាមជាមួយជប៉ុន និងបន្តជូនទៅទស្សនា អគារហុងយ៉ាតុង ជាអគារជាថ្នាក់ៗ១១ជាន់សង់លើជម្រាលភ្នំ រួចជូនទៅពិសាអាហារពេលល្ងាច បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
maxresdefault
a30f2de6-c1bb-41d6-add4-aef0f00005a6
jiefangbei-square-largejpg (1)
ថ្ងៃទី5

ទីក្រុងឆុងឈីង - ទីក្រុងភ្នំពេញ

ពិសារអាហារពេលព្រឹករួច ជូនទៅទស្សនា ភូមិបុរាណស៊ីឈីគូ ជាកន្លែងមានលក់ទំនិញ និងម្ហូបអាហារជាច្រើនសម្បូរបែបជាលក្ខណៈបុរាណ បន្ទាប់មកធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្តជាតិ ទីក្រុងឆុងឈីង ដើម្បីត្រៀមខ្លួនសម្រាប់ការហោះហើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយភាពសុខសុវត្ថិភាព៕

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
afe6e4a2-8b18-477b-8622-93bf4cb6e76a
88e5e28a-01a2-4f98-b7bb-cfd5720e4f05
home