Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1355

3ទីក្រុង | ឆឹងទូ + ឆុងឈីង +ទូជាំងយាន

ឆឹងទូ គឺជាទីក្រុង នៃខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន។ ប្រវត្តិសាស្រ្តរបស់ទីក្រុង Chengdu មានតាំងពីដើមសតវត្សទី 4 មុនគ. វត្ថុបុរាណពីរាជវង្សនោះគឺជាការផ្តោតសំខាន់នៃសារមន្ទីរ Jinsha Site ។ ទីក្រុងនេះក៏ជាផ្ទះរបស់មូលដ្ឋានស្រាវជ្រាវ Chengdu ដ៏ល្បីល្បាញនៃ Giant Panda Breeding ដែលជាមជ្ឈមណ្ឌលអភិរក្សដែលអ្នកទេសចរអាចមើលខ្លាឃ្មុំផេនដាយក្សដែលជិតផុតពូជនៅក្នុងជម្រកធម្មជាតិ។ ឆុងឈីង គឺជាក្រុងដ៏ធំទូលាយមួយនៅចំនុចប្រសព្វនៃទន្លេ Yangtze និង Jialing នៅភាគនិរតីនៃប្រទេសចិន។ នៅកណ្តាលទីក្រុង មហាសាលប្រជាជនដ៏ធំ ដែលមានលំនៅឋានស្ថិតនៅពីលើទីលានប្រជាជនដែលមានថ្មើរជើង។ នៅផ្នែកម្ខាងទៀតនៃការ៉េ សារមន្ទីរ Three Gorges បង្ហាញវត្ថុបុរាណពីការសាងសង់ទំនប់ Three Gorges ក៏ដូចជាសិល្បៈបុរាណផងដែរ។

រួមបញ្ចូលទិដ្ឋាការ

$738

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

10 Aug 2026

កៅអីនៅសល់

26

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងឆុងឈីង

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឆុងឈីង។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និង មានការរង់ចាំទទួលទានអាហារពេលល្ងាចនៅ ភីផាយាន ជាហាងស៊ុបធំជាងគេលើពិភពលោក រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលល្ងាច
large
pipa
yuan
ថ្ងៃទី2

ទីក្រុងឆុងឈីង - ទីក្រុងឆឹងទូ

ពិសាអាហារព្រឹករួច ទៅទស្សនា ផ្លូវរថភ្លើងលីជឺប៉ា (Liziba Station) ជាទីតាំងមួយដ៏ដែលជាខ្សែរថភ្លើងជិះធ្លុះចូលទៅក្នុងអាគារ។ បន្ទាប់មកទៅ អាគារសាលប្រជុំឆុងឈីង (Great Hall of the People) ជាកន្លែងធ្វើកិច្ចប្រជុំយោបាយ និង កិច្ចប្រជុំរដ្ឋាភិបាល។ រួចធ្វើដំណើរទៅទីក្រុងឆឹងទូ។ ធ្វើដំណើរទៅផ្លូវ ឈុនសុី (Chunxi Road) ជាផ្លូវថ្មើរជើងមានផ្សារទំនើបធំៗ តូបអាហារ និង ហាងកាហ្វេជាច្រើនសំបូបែប។ រួចទៅតំបន់ពាណីជ្ជកម្ម តែគូលី (Taikoo Li) ដែលជាផ្លូវពាណិជ្ជកម្មដ៏រុងរឿងបំផុតនៅក្នុងទីក្រុង ឆឹងទូ។ រួចទស្សនា អគារ IFS (IFS Panda Over the Wall) ដែលបច្ចុប្បន្នវាជាអគារខ្ពស់បំផុតដែលបានសាងសង់នៅទីក្រុង ឆឹងទូ និងជាអគារដ៏សំខាន់មួយក្នុងទីក្រុង ឆឹងទូ។ បន្ទាប់មកទៅទស្សនា SKP ដែលមានរាងដូចដើមឬស្សី និង មានភ្លឺពណ៌យ៉ាងស្រស់ស្អាត។ ពិសាអាហារល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
116596537-chengdu-kuanzhai-alley-night-scene
great
Artboard 4
ថ្ងៃទី3

ទីក្រុងឆឹងទូ - ទូជាំងយាន

ពិសាអាហារពេលព្រឹករួច ទៅ សួនខ្លាឃ្មុំផេនដា Panda Valley គយគន់ទេសភាពយ៉ាងស្រស់ត្រកាល ហើយនៅក្នុងនោះមានខ្លាឃ្មុំផេនដា(Panda) ខ្លាឃ្មុំក្រហម(Red Panda)។ បន្ទាប់មកបន្តទៅ បណ្ណាល័យ ចុងស៊ូកើ(Zhongshuge) ជាកន្លែងបណ្តុំសៀវភៅ និងឯកសាររាប់ពាន់សម្បូរបែប។ រួចបន្តទៅ ទីលានយ៉ាងធាអ៊ូ (Yangtianwo Panda Square) ដែលមានរួបចម្លាក់សត្វខ្លាឃ្មុំផេនដាដ៏ធំនៅកណ្តាលទីលានទីប្រជុំជន។ រួចជូនទស្សនាស្ពានទឹកភ្នែកខៀវ។ ពិសារអាហារល្ងាចរួច ជូនទៅសម្រាកនៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
caption
a-sculpture-of-a-panda-climbing-on-a-building-in-chengdu-china-2R1DRX5
Artboard 1
ថ្ងៃទី4

ទូជាំងយាន - ទីក្រុងឆឹងទូ - ទិក្រុងឆុងឈីង

ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅទីក្រុងឆឹងទូដើម្បីត្រឡប់ទៅ ទីក្រុងឆុងឈីងវិញដោយរថភ្លើងល្បឿនលឿន។ ទៅទស្សនា ផ្សារគ័ងហ័ន (Guanghuan Shopping Park) ដែលមានដាំដើមឈើ​ និង ការតុបតែងលំអយ៉ាងប្លែកភ្នែក។ រួចបន្តទៅ វិមានជ័យជំនះជាហ្វាបុី(Jiefangbei Street) ជាកន្លែងងរំលឹកដល់ជ័យជំនះសង្គ្រាមជាមួយជប៉ុន ។ ហើយធ្វើដំណើរទៅ អគារហុងយ៉ាតុង(Hongyacave) ដែលជាអាគារជាថ្នាក់ៗ ១១ជាន់សាងសង់លើជម្រាលភ្នំ ដែលមានការទាក់ទាញគួរអោយចាប់អារម្មណ៍។ ពិសាអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
large
shoping
Tourist-Attraction-Hongya-Cave-02
ថ្ងៃទី5

ទីក្រុងឆុងឈីង

ពិសាអាហារពេលព្រឹករួច ធ្វើរដំណើរឆ្ពោះទៅកាន់ព្រលានឹន្តហោះ ដើម្បីត្រៀមធ្វើ ការហោះហើរត្រលប់ រាជធានីភ្នំពេញវិញប្រកបដោយភាពរីករាយ និង សុខសុវត្ថិភាព។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2025-08-22_14-24-29
image_2025-08-22_14-21-42
image_2025-08-22_14-21-34