PL - 1221Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសកាណាដា

9ថ្ងៃ 8យប់ 21-29 វិច្ឆិកា 2026 នៅសល់ 10 កៅអី

កាណាដា ជាគោលដៅទេសចរណ៍ដែលបញ្ចូលគ្នារវាងវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏អស្ចារ្យ។ទីក្រុងម៉ុងត្រេអាល់ និងទីក្រុងគុយប៊ិច ជាទីក្រុងល្បីដោយតន្ត្រី អាហារ និងជីវិតពេលយប់ដ៏រស់រវើក​​ ចំណែករាជធានីអូតាវ៉ា និងទីក្រុងឃីងស្តុនជាបេះដូងនយោបាយរបស់កាណាដា។ ទឹកធ្លាក់ណៃហ្ការ៉ា បង្ហាញភាពអស្ចារ្យនៃធម្មជាតិ ខណៈទីក្រុងតូរ៉នតូ ជាទីក្រុងធំបំផុត និងទំនើបបំផុតរបស់កាណាដា ពោរពេញដោយអគារខ្ពស់ៗ ជីវិតស៊ីវិល័យ ការដើរទិញឥវ៉ាន់ និងទេសភាពបឹង Ontario ដែលស្រស់ស្អាតទាន់សម័យ ការធ្វើដំណើរទៅកាណាដា មិនត្រឹមតែជាការធ្វើដំណើរទេសចរណ៍ទេតែគឺជាបទពិសោធន៍មួយដែលគួរតែសាកម្តងក្នុងជីវិត។

តម្លៃក្នុងម្នាក់

$5,688

ថ្ងៃចេញដំណើរ
21 វិច្ឆិកា 2026
ថ្ងៃត្រឡប់មកវិញ
29 វិច្ឆិកា 2026
រយៈពេល
9ថ្ងៃ 8យប់
កៅអីនៅសល់
10
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

9 ថ្ងៃ
  1. 1

    ថ្ងៃទី 1 ៖ ក្រុងតាខ្មៅ-ប្រទេសកាណាដា

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅដើម្បីហោះហើរឆ្ពោះទៅកាន់ ទីក្រុងតូរ៉ុនតូ នៃទឹកដីប្រទេសកាណាដា ពេលទៅដល់ជូនទៅពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ​។

    • អាហារលើយន្តហោះ
  2. 2

    ថ្ងៃទី 2 ៖ ទីក្រុងតូរ៉ុនតូ - រាជធានីអូតាវ៉ា

    ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ កោះ១០០០ ជូនជិះទូកកម្សាន្តនិងគយគន់ទេសភាពដ៏ស្រស់ត្រកាលដែលហុំព័ទ្ធដោយកោះតូចៗជាច្រើននៅលើផ្ទៃទឹក ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងថ្មីមួយទៀតគឺ រាជធានីអូតាវ៉ា ជាទីក្រុងពាណិជ្ជកម្មបណ្តុំសកលវិទ្យាល័យល្បីៗនិងសារមន្ទីរជាតិ ពេលទៅដល់ជូនទៅពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ថ្ងៃទី 3 ៖ រាជធានីអូតាវ៉ា - ទីក្រុងម៉ុងត្រេអាល់

    ពិសាអាហារពេលព្រឹករួចជូនទស្សនានិងថតរូបកម្សាន្តនៅមុខ អាគាររដ្ឋសភា & ទន្លេរីដូ Rideau ដែលជាប្រវែង 202 គីឡូម៉ែត្រ បន្ទាប់មកជូនដើរកម្សាន្តនៅ ផ្សារបាយវើត ByWard រួចបន្តដំណើរទៅ ទីក្រុងម៉ុងត្រេអាល់ ដែលជាទីក្រុងធំបំផុតនៅក្នុងរដ្ឋគុយប៊ិចនៃប្រទេសកាណាដា ជូនទស្សនានិងថតរូបអនុស្សាវរីយ៍នៅ វិហារកាតូលិក - Saint Joseph’s Oratory និង​ ភ្នំរ៉ូយាល់ - Mount Royal ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ថ្ងៃទី 4 ៖ ទីក្រុងគុយប៊ិច

    ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ទីក្រុងគុយប៊ិច ដែលជាទីក្រុងចំណាស់និងមានអគារ​ប្រវត្តិសាស្ត្របែប​​បារាំងដ៏សម្បូរបែប ជូនទស្សនានិងថតរូបកម្សាន្តនៅ សណ្ឋាគារ Chateau Frontenac ដែលជាសណ្ឋាគារប្រវតិ្តសាស្រ្តប្រណិត, រូបសំណាក Samuel de Champlain អាហារថ្ងៃត្រង់រួចជូនទស្សនានិងថតរូបកម្សាន្តនៅ បន្ទាយប្រវត្តិសាស្ត្រ La Citadelle de Québec  បន្ទាប់មកធ្វើដំណើរត្រឡប់ទៅទីក្រុងម៉ុងត្រេអាល់  ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។​

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ថ្ងៃទី 5 ៖ ទីក្រុងម៉ុងត្រេអាល់ - ទីក្រុងឃីងស្តុន

    ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឃីងស្តុន ដែលជាទីក្រុងសម្បូរទៅដោយអគារថ្មកំបោរនិងធម្មជាតិដ៏ស្រស់ស្អាត ជូនទស្សនានិងថតរូបកម្សាន្តនៅ ឧទ្យាន Confederation Kingston ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរបន្តទៅទីក្រុងតូរ៉ុនតូ អាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ថ្ងៃទី 6 ៖ ទីក្រុងតូរ៉ុនតូ - ទឹកធ្លាក់ណៃការ៉ា

    ពិសាអាហារពេលព្រឹករួចបន្តដំណើរកម្សាន្តទៅកាន់ព្រំដែនរវាងខេត្តអនតារ៉ូក្នុងប្រទេសកាណាដា និងរដ្ឋញ៉ូវយកក្នុងសហរដ្ឋអាមេរិច ​ ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃ ទឹកធ្លាក់ណៃហ្ការ៉ា  ដែលស្ថិតនៅព្រំប្រទល់រវាងប្រទេសទាំងពីរ ជូនថតរូបអនុស្សាវរីយ៍ និងគយគន់ទេសភាពទឹកធ្លាក់ណៃហ្ការ៉ាធម្មជាតិដ៏អស្ចារ្យ ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  7. 7

    ថ្ងៃទី7 ៖ ទីក្រុងតូរ៉ុនតូ

    ពិសាអាហារពេលព្រឹករួចជូនទស្សនាទិដ្ឋភាពនៅក្នុង ទីក្រុងតូរ៉ុនតូ ដូចជាថតរូបកម្សាន្តនៅមុខ អាគារប៉ម CN Tower មានកម្ពស់ជាង500ម៉ែត្រ និង អគារសាលាក្រុងតូរ៉ុនតូ បន្ទាប់មកលោកអ្នកមានពេលវេលាដើរកម្សាន្តនិងទិញទំនិញដោយសេរីនៅ Toronto’s Eaton Center រហូតដល់ម៉ោងធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមហោះត្រលប់មកទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាព។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  8. 8

    ថ្ងៃទី8 ៖ ទីក្រុងតូរ៉ុនតូ-ក្រុងតាខ្មៅ

    អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុខសុវត្តិភាព។

    • អាហារលើយន្តហោះ
  9. 9

    ថ្ងៃទី9 ៖ ក្រុងតាខ្មៅ

    មកដល់ទីក្រុងភ្នំពេញដោយសុខសុវត្ថិភាព ភាពសប្បាយរីករាយ និងអនុស្សាវរិយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។ ស្នាមញញឹមរបស់លោកអ្នក ជាកំលាំងចិត្តដ៏មុតស្រួចរបស់គ្រួសារស្កាយឃីង ទេសចរណ៍ ! សូមអរគុណ!

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម