Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-886

ប្រទេសកាណាដា (កញ្ចប់ព្រីមៀម) រដូវកាលបុណ្យចូលឆ្នាំខ្មែរ

ដំណើរកម្សាន្តទៅកាន់ប្រទេសកាណាដា ជាមួយកញ្ចប់ធួរស៊ុបពើព្រីមៀម តាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ធានាថាអ៊ំពូមីង នឹងទទួលបាននូវបទពិសោធន៍ប្លែកអារម្មណ៍ជាមួយនឹងការដើរលេងកម្សាន្តទៅកាន់ ៥ទីក្រុងធំៗ និងសំខាន់ៗនៃប្រទេសកាណាដា ទីក្រុងតូរ៉នតូ - ទីក្រុងម៉ុងត្រេអាល់ - ទីក្រុងគុយប៊ិច - ទីក្រុងឃីងស្តុន - រដ្ឋធានីអូតាវ៉ា និងជាពិសេសមានជូនអ៊ំពូមីងជិះកប៉ាល់ទស្សនា ថតរូបកម្សាន្តជាំមួយនឹង ទឹកធ្លាក់ណៃហ្គារ៉ានៅព្រំព្រទល់កាណាដា អាមេរិច ទៀតផង ។ កម្មវិធីកញ្ចប់ស៊ុបពើព្រីមៀមខាងលើនេះ មានរួមបញ្ចូលរួចជាស្រេចនូវ អាហារកម្រិតព្រីមៀមល្អៗ សណ្ឋាគារផ្កាយ៤ មធ្យោបាយធ្វើដំណើរមានផាសុកភាព និងធំទូលាយ សំបុត្រយន្តហោះទៅមក សំបុត្រចូលទស្សនាតាមកម្មវិធី ទិដ្ឋាការកាណាដា និងមគ្គុទេសក៍ទេសចរណ៍ដ៏ប៉ិនប្រសប់ ដែលធ្វើឪ្យដំណើរកម្សាន្តលោកអ្នក ញាំឆ្ងាញ់ គេងស្រួល និងដើរលេងកម្សាន្តរីករាយ លោកអ្នកអាចទុកចិត្តបានមកកាន់ក្រុមហ៊ុន ទេសចរណ៍ ស្កាយឃីង (ធានាមិននាំភ្ញៀវចូលហាងលក់ទំនិញ ដែលបង្ខិតបង្ខំអតិថិជនអោយត្រូវតែទិញទំនិញ) ។​ ជាមួយក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ជាទំនុកចិត្តរបស់អតិថិជនក្នុងការរៀបចំទិដ្ឋាការកាណាដា (វីសារ) ចំពោះលោកអ្នកដែលមានបំណងទៅដើរលេងនៅប្រទេសកាណាដា ហើយមានការបារម្មណ៍ចំពោះការដាក់វីសារ មានភាពស្មុគស្មាញ និងគ្មានទំនុកចិត្ត លោកអ្នកអាចទៅដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង បានដែលក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ និងមានការទទួលស្គាល់ពីថ្វីដៃក្នុងការរៀបចំទិដ្ឋាការអូស្រា្តលី ជាមួយក្រុមការងារ ស្កាយឃីង មានជំនាញច្បាស់លាស់ ក្នុងការរៀបចំឯកសារទៅតាមតម្រូវការរបស់ស្ថានទូត មានបទពិសោធន៍រយៈពេល ជិត២០ឆ្នាំតាំងពីឆ្នាំ២០០៧ ដែលជួយដល់ការធានាវីសាលោកអ្នកមានភាពរឹងមាំ ដែលធ្វើអោយអត្រានៃការជាប់វីសារមានភាគរយខ្ពស់។ ស្កាយឃីងអ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់ និងតម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០% ។
រួមបញ្ចូលទិដ្ឋាការ

$5,688

រយៈពេល

9ថ្ងៃ 8យប់

ថ្ងៃចេញដំណើរ

09 Apr 2026

កៅអីនៅសល់

10

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ប្រទេសកាណាដា

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីហោះហើរឆ្ពោះទៅកាន់ ទីក្រុងតូរ៉ុនតូ នៃទឹកដីប្រទេសកាណាដា ពេលទៅដល់ជូនទៅពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ​។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
tore
Front
Shop
ថ្ងៃទី2

ទីក្រុងតូរ៉ុនតូ - រាជធានីអូតាវ៉ា

ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ កោះ១០០០ ជូនជិះទូកកម្សាន្តនិងគយគន់ទេសភាពដ៏ស្រស់ត្រកាលដែលហុំព័ទ្ធដោយកោះតូចៗជាច្រើននៅលើផ្ទៃទឹក ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងថ្មីមួយទៀតគឺ រាជធានីអូតាវ៉ា ជាទីក្រុងពាណិជ្ជកម្មបណ្តុំសកលវិទ្យាល័យល្បីៗនិងសារមន្ទីរជាតិ ពេលទៅដល់ជូនទៅពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
istockphoto-1460929402-612x612
18
20210913-1000islands
ថ្ងៃទី3

រាជធានីអូតាវ៉ា - ទីក្រុងម៉ុងត្រេអាល់

ពិសាអាហារពេលព្រឹករួចជូនទស្សនានិងថតរូបកម្សាន្តនៅមុខ អាគាររដ្ឋសភា & ទន្លេរីដូ Rideau ដែលជាប្រវែង 202 គីឡូម៉ែត្រ បន្ទាប់មកជូនដើរកម្សាន្តនៅ ផ្សារបាយវើត ByWard រួចបន្តដំណើរទៅ ទីក្រុងម៉ុងត្រេអាល់ ដែលជាទីក្រុងធំបំផុតនៅក្នុងរដ្ឋគុយប៊ិចនៃប្រទេសកាណាដា ជូនទស្សនានិងថតរូបអនុស្សាវរីយ៍នៅ វិហារកាតូលិក - Saint Joseph’s Oratory និង​ ភ្នំរ៉ូយាល់ - Mount Royal

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Canal_The_Rideau_Canal_,Ottawa_(40995174212)
62
ottawa by ward
ថ្ងៃទី4

ទីក្រុងគុយប៊ិច

ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ទីក្រុងគុយប៊ិច ដែលជាទីក្រុងចំណាស់និងមានអគារ​ប្រវត្តិសាស្ត្របែប​​បារាំងដ៏សម្បូរបែប ជូនទស្សនានិងថតរូបកម្សាន្តនៅ សណ្ឋាគារ Chateau Frontenac ដែលជាសណ្ឋាគារប្រវតិ្តសាស្រ្តប្រណិត, រូបសំណាក Samuel de Champlain អាហារថ្ងៃត្រង់រួចជូនទស្សនានិងថតរូបកម្សាន្តនៅ បន្ទាយប្រវត្តិសាស្ត្រ La Citadelle de Québec  បន្ទាប់មកធ្វើដំណើរត្រឡប់ទៅទីក្រុងម៉ុងត្រេអាល់  ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។​

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
istockphoto-1075083646-612x612
istockphoto-153493275-612x612
La_Citadelle_de_Québec,_vue_du_ciel
ថ្ងៃទី5

ទីក្រុងម៉ុងត្រេអាល់ - ទីក្រុងឃីងស្តុន

ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឃីងស្តុន ដែលជាទីក្រុងសម្បូរទៅដោយអគារថ្មកំបោរនិងធម្មជាតិដ៏ស្រស់ស្អាត ជូនទស្សនានិងថតរូបកម្សាន្តនៅ ឧទ្យាន Confederation Kingston ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរបន្តទៅទីក្រុងតូរ៉ុនតូ អាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Confederation Park  Kingston
kingston city hall
king ston
ថ្ងៃទី6

ទីក្រុងតូរ៉ុនតូ - ទឹកធ្លាក់ណៃការ៉ា

ពិសាអាហារពេលព្រឹករួចបន្តដំណើរកម្សាន្តទៅកាន់ព្រំដែនរវាងខេត្តអនតារ៉ូក្នុងប្រទេសកាណាដា និងរដ្ឋញ៉ូវយកក្នុងសហរដ្ឋអាមេរិច ​ ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃ ទឹកធ្លាក់ណៃហ្ការ៉ា  ដែលស្ថិតនៅព្រំប្រទល់រវាងប្រទេសទាំងពីរ ពិសាអាហារថ្ងៃត្រង់រួចបន្ទាប់មកជូនជិះទូកកម្សាន្តដើម្បីផ្តិតយកទិដ្ឋភាពនៅក្បែរទឹកធ្លាក់ណៃហ្ការ៉ាដ៏អស្ចារ្យ ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Naigara Fall
water
naigara cruise
ថ្ងៃទី7

ទីក្រុងតូរ៉ុនតូ

ពិសាអាហារពេលព្រឹករួចជូនទស្សនាទិដ្ឋភាពនៅក្នុង ទីក្រុងតូរ៉ុនតូ ដូចជាថតរូបកម្សាន្តនៅមុខ អាគារប៉ម CN Tower មានកម្ពស់ជាង500ម៉ែត្រ និង អគារសាលាក្រុងតូរ៉ុនតូ បន្ទាប់មកលោកអ្នកមានពេលវេលាដើរកម្សាន្តនិងទិញទំនិញដោយសេរីនៅ Toronto’s Eaton Center រហូតដល់ម៉ោងធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមហោះត្រលប់មកទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាព។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
lol
Ver
Eaton Center Shopping Toronto
ថ្ងៃទី8

ទីក្រុងតូរ៉ុនតូ - ទីក្រុងភ្នំពេញ

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុខសុវត្តិភាព។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
m
centre
toronto city
ថ្ងៃទី9

- ទីក្រុងភ្នំពេញ

មកដល់ទីក្រុងភ្នំពេញដោយសុខសុវត្ថិភាព ភាពសប្បាយរីករាយ និងអនុស្សាវរិយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។ ស្នាមញញឹមរបស់លោកអ្នក ជាកំលាំងចិត្តដ៏មុតស្រួចរបស់គ្រួសារស្កាយឃីង ទេសចរណ៍ ! សូមអរគុណ!

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
home
flight back hom
home