




ទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales និងជាទីក្រុងធំជាងគេមួយរបស់ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថាជាកំពង់ផែ Sydney Opera House ជាមួយនឹងការរចនាប្លែកពីគេ។ Massive Darling Harbor និងកំពង់ផែ Circular Quay តូចជាងគឺជាមជ្ឈមណ្ឌលនៃជីវិតរស់នៅតាមមាត់ទឹក ដោយមានស្ពាន arched Harbor Bridge និង Royal Botanic Garden ដែលនៅក្បែរនោះ។ ខាងក្រៅរបស់ Sydney Tower គឺ Skywalk ផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃទីក្រុង និងជាយក្រុង។ -
ទីក្រុងតាខ្មៅ - ទីក្រុងស៊ីដនី
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ដើម្បីហោះហើរទៅកាន់ ទីក្រុងស៊ីដនី នៃទឹកដី ប្រទេសអូស្ត្រាលី។ សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។
អាហាររួមបញ្ចូល



ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ
ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងស៊ីដនីដូចជា សាលមហោស្រពអូប៉េរ៉ា ស្ពានហាប័រ វិហារកាតូលិកសង់ម៉ារី កៅអីរបស់អ្នកស្រីម៉ាកហ្វារី រួចជូនទៅកំពង់ផែដាលីងហាប័រ បារាងហ្ការូ អាគារម្ចាស់ក្សត្រីវិចតូរៀ បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្រីត ដែលមានផ្សារទំនើបនិងហាងទំនិញល្បីៗជាច្រើន រួចបន្តជូនទៅពិសាអាហារពេលល្ងាចនៅលើកប៉ាល់គយគន់ទស្សនីយភាពដ៏អស្ចារ្យនៃមហោស្រពអូប៉េរ៉ា និងស្ពានហាប័រដែលជារូបតំណាងឲ្យទីក្រុងស៊ីដនី បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋារគារវិញ។
អាហាររួមបញ្ចូល



ទីក្រុងស៊ីដនី - ភ្នំខៀវ
ពិសាអាហារពេលព្រឹករួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្ការ៉ូ កូឡា ជាដើម អាហារថ្ងៃត្រង់រួចជូនទៅទស្សនាភ្នំខៀវ(Blue Mountain) ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើល អណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូន ជិះកន្ត្រកខ្សែកាបយក្ស គយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញជូនទៅពិសារអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ។
អាហាររួមបញ្ចូល


.jpeg)
ទីក្រុងស៊ីដនី - ទីក្រុងមែលប៊ន
អាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរឆ្ពោះទៅ ឆ្នេរបុនឌី ដែលជាឆ្នេរដ៏ល្បីល្បាញបំផុតមួយប្រចាំទីក្រុងស៊ីដនី បន្តគយគន់ទេសភាពនិងថតរូបលេងកម្សាន្តនៅ ឈូងសមុទ្ររ៉ូស, ឈូងសមុទ្រដបបល និងឈូងសមុទ្រវ៉ូស្តុន ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរឆ្ពោះទីកាន់ព្រលានយន្តហោះ ដើម្បីរៀបចំការហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងមែលប៊ន ពេលទៅដល់នឹងមានការទទួលស្វាគមន៏យ៉ាងកក់ក្ដៅពីមគ្គុទេសក៍អូស្រា្តលីដ៏មានប្រជាប្រិយ រូចជូនទៅពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

ទីក្រុងមែលប៊ន
អាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ជ្រលងភ្នំយ៉ារ៉ានិងចម្ការផ្លែឈើ រីករាយជាមួយនឹងការបេះភ្លក្សរសជាតិផ្លែឈើស្រស់ៗរបស់ប្រទេសអូស្ត្រាលី(អាស្រ័យតាមរដូវកាល) បន្ទាប់មកជូនទៅទស្សនានិងដើរកម្សាន្តនៅ ស្រី្តងវែល ដែលសំបូរដោយអាជីរករនិងហាងផ្សេងៗដែល មានប្រជាជនខ្មែររស់នៅនឹងប្រកបមុខរបរនៅទីនោះ រួចជូនទៅទិញទំនិញនៅផ្សារទំនើប ឆាតស្តូនម៉ល ។
អាហាររួមបញ្ចូល



ប្រទេសមែលប៊ន - ក្រុងតាខ្មៅ
អាហារពេលព្រឹករួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងមែលប៊នដូចជា កន្លែងទីសក្ការបូជា ទស្សនាឧទ្យានបូតានិក រួចបន្តទៅថតរូបអនុស្សវរីយ៍នៅ វិមានរដ្ឋសភា ផ្ទះប្រវត្តិសាស្រ្តកាពីទែនឃុក វិហារផាទ្រីត ស្ថានីយ៍រថភ្លើងប្រចាំប្រទេសអូស្រា្តលី ទន្លេយ៉ារ៉ា បន្ទាប់មកជូនទៅដើរកម្សាន្តលើ វិថីក្រុងចិន(Chinatown) និង វិថីលក់ដូរទំនិញ ប៊ឺគ(Bourke) ដែលជាតំបន់ទីប្រជុំសម្បូរទៅដោយហាងទំនិញប្រេនល្បីៗប្រចាំទីក្រុងមែលប៊ន រហូតដល់ម៉ោងជូនទៅព្រលានយន្តហោះដើម្បីត្រៀមហោះហើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញប្រកបដោយសុខសុវត្តិភាព និងភាពសប្បាយរីករាយ។
អាហាររួមបញ្ចូល



ប្រទេសអូស្រ្តាលី - ក្រុងតាខ្មៅ
អាហារនិងសម្រាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាព ប្រកបដោយស្នាមញញឹមភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល


តំបន់ទេសចរណ៍

សាលមហោស្រពអូប៉េរ៉ា (Opera House)

ស្ពានហាប័រ (Harbour Bridge)
ស្ពានហាប័រនៅស៊ីដនី (Harbour Bridge) គឺជាស្ពានដែកដ៏ល្បីល្បាញមួយក្នុងពិភពលោក លាតសន្ធឹងពីលើច្រកទឹកស៊ីដនី។ ជានិមិត្តរូបសំខាន់នៃទីក្រុងស៊ីដនី ស្ពាននេះផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងអាចឡើងដើរលើស្ពានសម្រាប់អ្នកដែលចង់សាកល្បងបទពិសោធថ្មី។ The Sydney Harbour Bridge is a world-famous steel arch bridge spanning Sydney Harbour. As an iconic symbol of Sydney, it offers breathtaking city views and features a bridge climb experience for adventurous visitors.

ភ្នំខៀវ (Blue Mountain)

