ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី )
ទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales និងជាទីក្រុងធំជាងគេមួយរបស់ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថាជាកំពង់ផែ Sydney Opera House ជាមួយនឹងការរចនាប្លែកពីគេ។ Massive Darling Harbor និងកំពង់ផែ Circular Quay តូចជាងគឺជាមជ្ឈមណ្ឌលនៃជីវិតរស់នៅតាមមាត់ទឹក ដោយមានស្ពាន arched Harbor Bridge និង Royal Botanic Garden ដែលនៅក្បែរនោះ។ ខាងក្រៅរបស់ Sydney Tower គឺ Skywalk ផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃទីក្រុង និងជាយក្រុង។
តម្លៃក្នុងម្នាក់
$2,488
- ថ្ងៃចេញដំណើរ
- 09 ឧសភា 2027
- ថ្ងៃត្រឡប់មកវិញ
- 14 ឧសភា 2027
- រយៈពេល
- 6 ថ្ងៃ 5 យប់
- កៅអីនៅសល់
- 15
កម្មវិធីធ្វើដំណើរ
6 ថ្ងៃ- 1
ក្រុងតាខ្មៅ - ទីក្រុងស៊ីដនី
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ដើម្បីហោះហើរទៅកាន់ ទីក្រុងស៊ីដនី នៃទឹកដី -ប្រទេសអូស្ត្រាលី។ សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។
- អាហារលើយន្តហោះ
- 2
ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ
ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់រួចបន្តជូន ទស្សនាទិដ្ឋភាពនិងទីតាំងល្បីៗប្រចាំទីក្រុងស៊ីដនីដែលតំណាងអោយប្រទេសអូស្រ្តាលីដូចជា សាលមហោស្រពអូប៉េរ៉ា ជាទីតាំងដ៏ល្បីមួយដែលដំបូលនៃមហោស្រពនេះមានរូបរាងដូចទៅនឹងទូកក្ដោង រួចបន្តទៅ ស្ពានហាប័រ និង វិថីម៉ារី ថតរូបអនុស្សាវរីយ៍ជាមួយ កៅអីរបស់អ្នកស្រីម៉ាកហ្វារី កំពង់ផែដាលីងហាប័រ និង អាគារម្ចាស់ក្សត្រីវិចតូរៀ ពិសាអាហារពេលល្ងាចនិងជូនសម្រាកនៅសណ្ឋារគារ។
- ថ្ងៃត្រង់
- ពេលល្ងាច
- 3
ទីក្រុងស៊ីដនី - ភ្នំខៀវ - សួនសត្វ
ពិសាអាហារពេលព្រឹករួចជូនទៅទស្សនា ភ្នំខៀវ Blue Mountain ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើលអណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូន ជិះកន្ត្រកខ្សែកាបយក្ស គយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញ អាហារថ្ងៃត្រង់រួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្គារ៉ូ កូឡា ជាដើម បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 4
ទីក្រុងស៊ីដនី
អាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ ឆ្នេរប៊ុនឌី ដែលជាឆ្នេរដ៏ល្បីល្បាញបំផុតមួយប្រចាំទីក្រុងស៊ី ដនី បន្តគយគន់ទេសភាពនិងថតរូបលេងកម្សាន្តនៅ ឈូងសមុទ្ររ៉ូស, ឈូងសមុទ្រដបបល និងឈូងស មុទ្ររ៉ូស្តុន បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្ក្រឹត ដែលមានហាងទំនិញល្បីៗជាច្រើនដែលលោក អ្នកមានពេលវេលាដើរទិញទំនិញដោយសេរី រួចជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 5
ទីក្រុងស៊ីដនី-ក្រុងតាខ្មៅ
អាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរឆ្ពោះទៅ កាប្រាម៉ាតា - CABRAMATTA ជាភូមិអាស៊ីធំបំផុតនៅក្នុងទីក្រុងស៊ីដនី ដែលសម្បួរទៅដោយអាជីវករនិងហាងផ្សេងៗដែលមានប្រជាជនខ្មែរជាច្រើនប្រកបមុខរបរនៅទីនោះដោយលោកអ្នកអាចរីករាយទស្សនានិងដើរកម្សាន្តដោយសេរី (អាហារថ្ងៃត្រង់ដោយចំណាយផ្ទាល់ខ្លួន) និងជូនដើរទិញទំនិញដោយសេរីរហូតដល់ម៉ោងជូនទៅព្រលានយន្តហោះដើម្បី ត្រៀមហោះហើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។
- ពេលព្រឹក
- ពេលល្ងាច
- 6
ប្រទេសអូស្ត្រាលី-ក្រុងតាខ្មៅ
អាហារនិងសម្រាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅ ក្រុងតាខ្មៅ ប្រកបដោយស្នាមញញឹម ភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង ។
- អាហារលើយន្តហោះ
