




ទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales និងជាទីក្រុងធំជាងគេមួយរបស់ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថាជាកំពង់ផែ Sydney Opera House ជាមួយនឹងការរចនាប្លែកពីគេ។ Massive Darling Harbor និងកំពង់ផែ Circular Quay តូចជាងគឺជាមជ្ឈមណ្ឌលនៃជីវិតរស់នៅតាមមាត់ទឹក ដោយមានស្ពាន arched Harbor Bridge និង Royal Botanic Garden ដែលនៅក្បែរនោះ។ ខាងក្រៅរបស់ Sydney Tower គឺ Skywalk ផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃទីក្រុង និងជាយក្រុង។ -
ថ្ងៃទី 1 ៖ ក្រុងតាខ្មៅ-ទីក្រុងស៊ីដនី
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ដើម្បីហោះហើរទៅកាន់ ទីក្រុងស៊ីដនី នៃទឹកដី -ប្រទេសអូស្ត្រាលី។ សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។
អាហាររួមបញ្ចូល



ថ្ងៃទី 2 ៖ ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ
ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏អូស្ត្រាលីដ៏មានប្រជាប្រិយ ពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទិដ្ឋភាពក្នុងស៊ីដនីដូចជា សាលមហោស្រពអូប៉េរ៉ា ស្ពានហាប័រវិហារកាតូលិកសង់ម៉ារី កៅអីរបស់អ្នកស្រីម៉ាកហ្វារី រួចជូនទៅកំពង់ផែដាលីងហាប័រ និងអាគារម្ចាស់ក្សត្រីវិចតូរៀ បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្ត្រីត ដែលមានផ្សារទំនើបនិងហាងទំនិញល្បីៗជាច្រើន រួចបន្តជូនទៅពិសាអាហារពេលល្ងាចនៅលើកប៉ាល់គយគន់ទស្សនីយភាពដ៏អស្ចារ្យនៃមហោស្រពអូប៉េរ៉ា និងស្ពានហាប័រដែលជារូបតំណាងអោយទីក្រុងស៊ីដនី បន្ទាប់មកជូនសម្រាកនៅសណ្ឋារគារវិញ។
អាហាររួមបញ្ចូល



ថ្ងៃទី 3 ៖ ទីក្រុងស៊ីដនី - ភ្នំខៀវ
ពិសាអាហារពេលព្រឹករួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្គូរូ កូឡា ជាដើម អាហារថ្ងៃត្រង់រួចជូនទៅទស្សនាភ្នំខៀវ Blue Mountain ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើលអណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូនជិះកន្ត្រកខ្សែកាបយក្សគយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញ បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ។
អាហាររួមបញ្ចូល



ថ្ងៃទី 4 ៖ ទីក្រុងស៊ីដនី - ទីក្រុងមែលប៊ន
ថ្ងៃនេះពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចបន្តជូនទៅជិះឡានក្រុងទេសចរណ៍អត់ដំបូលដៃលលោកអ្នកអាចថតរូបលេងកម្សាន្តនិងគយគន់ទស្សនីយភាពនៅក្នុងទីក្រុងស៊ីដនីដូចជាសាលមហោស្រពអូប៉េរ៉ា ស្ពានហាប័រ វិហារកាតូលិកសង់ម៉ារី បន្ទាប់មកជូនទៅពិសារអាហារថ្ងៃត្រង់បន្ទាប់មកបន្តធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីរៀបចំការហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងមែលប៊នពេលទៅដល់ជូនពិសាអាហារពេលល្ងាចនិងជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

.jpeg)

ថ្ងៃទី 5 ៖ ទីក្រុងមែលប៊ន
ពិសាអាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ជ្រលងភ្នំយ៉ារ៉ានិងចម្ការផ្លែឈើ រីករាយជាមួយនឹងការបេះភ្លក្សរសជាតិផ្លែឈើស្រស់ៗរបស់ប្រទេសអូស្រ្តាលី (អាស្រ័យតាមរដូវកាល) បន្ទាប់មកជូនទៅទស្សនានិងដើរកម្សានកតនៅ ស្រ្ពីងវែល ដែលសម្បូរដោយអាជីវករនិងហាងផ្សេងៗផងដែលមានប្រជាជនរស់នៅនិងប្រកបមុខរបរនៅទីនេះ រួចបន្តជូនទៅទិញនៅផ្សារទំនើឆាតស្កូនម៉ល។
អាហាររួមបញ្ចូល



ថ្ងៃទី 6 ៖ ទីក្រុងមែលប៊ន - ព្រលានយន្តហោះតាខ្មៅ
ពិសាអាហារពេលព្រឹករួចបន្តជូនទៅកម្សាន្តនៅ ឆ្នេប្រាយថិន Briton Beach ជាឆ្នេរដ៏ល្បីល្បាញមួយប្រចាំទីក្រុងមែលប៊នរួចបន្តជូនទៅថតរូបអនុសហសាវីយ៍នៅ វិមានរដ្ឋសភា វិហារផាទ្រីក ស្ឋានីយ៍រថភ្លើងប្រចាំប្រទេសអូស្ត្រាលីនិង ទន្លេយ៉ារ៉ា បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់និងជូនដើរលេងកម្សាន្តទិញទំនិញដោយលោកអ្នកមានពេលសបភីងនិងទិញទំនិញម៉ាកល្បីៗជាច្រើនប្រភេទដោសេរី រហូតដល់ម៉ោងជូនទៅព្រកានហន្តហោះដើម្បីហោះហើរត្រឡប់មកទីក្រង់ភ្នំពេញវិញប្រកបដោយសុវត្ថិភាព និងភាពសម្បាយរីករាយ។
អាហាររួមបញ្ចូល



ថ្ងៃទី 7 ៖ ប្រទេសអូស្ត្រាលី - ព្រលានយន្តហោះតាខ្មៅ
ពិសាអាហារនិង សម្រាកលើយន្តហោះរហូតដល់ការចុះចតដោយសុវត្ឋិភាពនៅព្រលានយន្តហោះតេជោក្រុងតាខ្មៅប្រកបដោយស្នាញញឹម ភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង។
អាហាររួមបញ្ចូល



