ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី - ទីក្រុងម៊ែលប៊ន)  — photo 1
ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី - ទីក្រុងម៊ែលប៊ន)  — photo 2
ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី - ទីក្រុងម៊ែលប៊ន)  — photo 3
ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី - ទីក្រុងម៊ែលប៊ន)  — photo 4
ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី - ទីក្រុងម៊ែលប៊ន)  — photo 5
PL-1778Premium Package

ប្រទេសអូស្ត្រាលី (ទីក្រុងស៊ីដនី - ទីក្រុងម៊ែលប៊ន)

ទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales និងជាទីក្រុងធំជាងគេមួយរបស់ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថាជាកំពង់ផែ Sydney Opera House ជាមួយនឹងការរចនាប្លែកពីគេ។ Massive Darling Harbor និងកំពង់ផែ Circular Quay តូចជាងគឺជាមជ្ឈមណ្ឌលនៃជីវិតរស់នៅតាមមាត់ទឹក ដោយមានស្ពាន arched Harbor Bridge និង Royal Botanic Garden ដែលនៅក្បែរនោះ។ ខាងក្រៅរបស់ Sydney Tower គឺ Skywalk ផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃទីក្រុង និងជាយក្រុង។

$3,488

រយៈពេល

7 ថ្ងៃ 6 យប់

ថ្ងៃចេញដំណើរ

07 កុម្ភៈ 2027

កៅអីនៅសល់

15

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងតាខ្មៅ - ទីក្រុងស៊ីដនី

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ដើម្បីហោះហើរទៅកាន់ ទីក្រុងស៊ីដនី នៃទឹកដី -ប្រទេសអូស្ត្រាលី។  សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
Picture7
Picture10
5b711a35-ed91-4837-8a81-5176f08ee83a
ថ្ងៃទី2

ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ

ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងស៊ីដនីដូចជា សាលមហោស្រពអូប៉េរ៉ា ស្ពានហាប័រ វិហារកាតូលិកសង់ម៉ារី កៅអីរបស់អ្នកស្រីម៉ាកហ្វារី   រួចជូនទៅកំពង់ផែដាលីងហាប័រ បារាំងហ្ការូ អាគារម្ចាស់ក្សត្រីវិចតូរៀ  បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្រីត ដែលមានផ្សារទំនើបនឹងហាងទំនិញល្បីៗជាច្រើន រយចបន្តជូនទៅពិសាអាហារពេលល្ងាចនៅលើកប៉ាល់គយគន់ទស្សនីយភាពដ៏អស្ចារ្យនៃមហោស្រពអូប៉េរ៉ា និងស្ពានហាប័រដែលជារូបតំណាងឲ្យទីក្រុងស៊ិដនី បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋារគារវិញ។

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
Habour Bridge
e0e56cda-da56-4b07-95b9-dd582fe2739e
SYD opera
ថ្ងៃទី3

ទីក្រុងស៊ីដនី - ភ្នំខៀវ

ពិសាអាហារពេលព្រឹករួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្ការ៉ូ កូឡា ជាដើម អាហារថ្ងៃត្រង់រួចជូនទៅទស្សនា ភ្នំខៀវ Blue Mountain​ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើលអណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូន ជិះកន្ត្រកខ្សែកាបយក្ស គយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញជូនទៅពិសារអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Picture5
k
images (11)
ថ្ងៃទី4

ទីក្រុងស៊ីដនី - ទីក្រុងមែលប៊ន

អាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរឆ្ពោះទៅ ឆ្នេរបុនឌី ដែលជាឆ្នេរដ៏ល្បីល្បាញបំផុតមួយប្រចាំទីក្រុងស៊ីដនី បន្តគយគន់ទេសភាពនឹងថតរូបលេងកម្សាន្តនៅ ឈូងសមុទ្ររ៉ូស, ឈូងសមុទ្រដបបល និងឈូងសមុទ្រវ៉ូស្តុន ពិសាអាហារថ្ងៃត្រង់រូចបន្ទាប់មកធ្វើដំណើរឆ្ពោះទីកាន់ព្រលានយន្តហោះ ដើម្បីរៀបចំការហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងមែលប៊ន ពេលទៅដល់នឹងមានការទទួលស្វាគមន៏យ៉ាងកក់ក្ដៅពីមគ្គុទេសក៍អុស្រា្តលីដ៏មានប្រជាប្រិយ រូចជូនទៅពិសាអាហារពេលល្ងាចនឹងសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Bondi Beach
db_1
CHIS_491217_754_New_South_Head_Road_048-copy-scaled
ថ្ងៃទី5

ទីក្រុងមែលប៊ន

អាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ជ្រលងភ្នំយ៉ារ៉ានិងចម្ការផ្លែឈើ រីករាយជាមួយនឹងការបេះភ្លក្សរសជាតិផ្លែឈើស្រស់ៗរបស់ប្រទេសអូស្ត្រាលី (អាស្រ័យតាមរដូវកាល) បន្ទាប់មកជូនទៅទស្សនានឹងដើរកម្សាន្តនៅ ស្រី្តងវែល ដែលសំបូរដោយអាជីរករនិងហាងផ្សេងៗដែល​ មានប្រជាជនខ្មែររស់នៅនឹងប្រកបមុខរបរនីទីនោះ រូចជូនទៅទិញទំនិញនៅផ្សារទំនើប ឆាតស្តូនម៉ល។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Yarra Farm MEL
yara fruit picking 1
Chadstone-grid-shell-roof1
ថ្ងៃទី6

ប្រទេសមែលប៊ន - ក្រុងតាខ្មៅ

អាហារពេលព្រឹករួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងមែលប៊នដូចជា កន្លែងទីសក្ការបូជា ទស្សនាឳទ្យានបូតានិក រួចបន្តទៅថតរូបអនុស្សវរីយ៍នៅ វិមានរដ្ឋសភា ផ្ទះប្រវត្តិសាស្រ្តកាពីទែនឃុក វិហារផាទ្រីត ស្ថានីយ៍រថភ្លើងប្រចាំប្រទេសអូស្រា្តលី ទន្លេយ៉ារ៉ា បន្ទាប់មកជូនទៅដើរកម្សាន្តលើ វិថីក្រុងចិន - Chinatown និង វិថីលក់ដូរទំនិញ ប៊ឺគ - Bourke ដែលជាតំបន់ទីប្រជុំសម្បូរទៅដោយហាងទំនិញប្រេនល្បីៗប្រចាំទីក្រុងមែលប៊ន រហួតដល់ម៉ោងជូនទៅព្រលានយន្តហោះដើម្បីត្រៀមហោះហើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញប្រកបដោយសុខសុវត្តិភាព នឹងភាពសប្បាយរីករាយ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
istockphoto-865624360-612x612
melbourne-australia-august-22-2015-flinders-street-station-an-iconic-landmark-in-the-downtown-of-melbourne-australia-free-photo
istockphoto-600688368-612x612
ថ្ងៃទី7

ប្រទេសអូស្រ្តាលី - ក្រុងតាខ្មៅ

អាហារនិងសម្រាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាព ប្រកបដោយស្នាមញញឹមភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
Picture7
Sydney Zoo 1
Blue Mountain

តំបន់ទេសចរណ៍

សាលមហោស្រពអូប៉េរ៉ា (Opera House)

សាលមហោស្រពអូប៉េរ៉ា (Opera House)

សារមន្ទីរប្រគំ (Opera House) គឺជាអាគារសិល្បៈដ៏អស្ចារ្យ ដែលជាមជ្ឈមណ្ឌលសម្តែងថ្មីៗ និងវប្បធម៌បុរាណ។ មានស្ថាបត្យកម្មដ៏អស្ចារ្យ និងកម្មវិធីសិល្បៈដែលមានគុណភាពខ្ពស់ វាគឺជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តសិល្បៈ និងវប្បធម៌។ The Opera House is a magnificent arts venue, serving as a hub for both contemporary performances and classical culture. With stunning architecture and high-quality artistic programs, it's a must-visit destination for art and culture enthusiasts.
ស្ពានហាប័រ (Harbour Bridge)

ស្ពានហាប័រ (Harbour Bridge)

ស្ពានហាប័រនៅស៊ីដនី (Harbour Bridge) គឺជាស្ពានដែកដ៏ល្បីល្បាញមួយក្នុងពិភពលោក លាតសន្ធឹងពីលើច្រកទឹកស៊ីដនី។ ជានិមិត្តរូបសំខាន់នៃទីក្រុងស៊ីដនី ស្ពាននេះផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងអាចឡើងដើរលើស្ពានសម្រាប់អ្នកដែលចង់សាកល្បងបទពិសោធថ្មី។ The Sydney Harbour Bridge is a world-famous steel arch bridge spanning Sydney Harbour. As an iconic symbol of Sydney, it offers breathtaking city views and features a bridge climb experience for adventurous visitors.

ភ្នំខៀវ ​(Blue Mountain)

ភ្នំខៀវ ​(Blue Mountain)

ភ្នំខៀវ (Blue Mountains) គឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតមួយ មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីក្រុងស៊ីដនី។ តំបន់នេះល្បីខាងជ្រលងភ្នំដ៏ជ្រាលខ្ពស់ ព្រៃឈើស្រទាប់ និងអាកាសធាតុត្រជាក់ស្រួល។ ឈ្មោះ "ភ្នំខៀវ" មកពីពណ៌ខៀវដែលរសាត់ពីអ៊ីដ្រូកាបូនដែលផ្សាយចេញពីដើមឈើអយុវ្យាន។ The Blue Mountains, located about 50km west of Sydney, is a stunning natural region famous for its dramatic cliffs, eucalyptus forests, and cool climate. Its name comes from the blue haze created by eucalyptus oil droplets in the air.
សួនសត្វសុីដនី​ (Sydney Zoo)

សួនសត្វសុីដនី​ (Sydney Zoo)

សួនសត្វស៊ីដនី (Sydney Zoo) គឺជាសួនសត្វទំនើបនៅឯទីក្រុងស៊ីដនី ដែលផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍កម្សាន្តជាមួយសត្វជាច្រើនប្រភេទពីជុំវិញពិភពលោក។ សួនសត្វនេះល្បីខាងការថែទាំសត្វដោយគោរពបរិស្ថាន និងការអប់រំអំពីអភិរក្សសត្វ។ Sydney Zoo is a modern wildlife park offering visitors close encounters with diverse animal species from around the world. Known for its conservation efforts and educational programs, it provides a fun and interactive experience for all ages.