Skyking Tour Logo
PL - 849

ប្រទេសអូស្រ្តាលី (ទីក្រុងស៊ីដនី - រាជធានីកង់បេរ៉ា - ទីក្រុងម៊ែលប៊ន) រដូវកាលបុណ្យអ៊ំទូក

រដូវកាលបុណ្យអ៊ំទូកខាងមុខនេះ អ៊ំពូមីងពិបាកសម្រេចចិត្តថាតើគួរទៅដើរលេងប្រទេសណាដែលចំណេញបានទាំងដើរលេងសប្បាយ ហើយថែមទាំងបានវីសារសម្រាប់លើកក្រោយទៀតមែនអត់?? រីករាយជាមួយដំណើរកម្សាន្តទៅកាន់ ប្រទេសអូស្រ្តាលី រយៈពេល ៧ថ្ងៃ៦យប់ រួមជាមួយកញ្ចប់ធួរព្រីមៀម ( Premium Packages ) ដោយកម្មវិធីខាងលើនេះមាននាំលោកអ្នកដើរលេងកម្សាន្តទៅកាន់កន្លែងល្បីៗ និងសំខាន់ៗនៃប្រទេសអូស្រ្តាលី ដែលមានដូចជាទីក្រុងសុីដនី រាជធានីកង់បេរ៉ា និងទីក្រុងមែលប៊ន ដែលជាទីក្រុងបេះដូងនៃប្រទេសអូស្រា្តលី ហើយរឹតតែពិសេសជាងនឹងទៅទៀតគឺអ៊ំពូមីងនឹងទទួលបានអារម្មណ៍ប្លែកបែបអភិជនជាមួយនឹងការទទួលទានអាហារពេលល្ងាចនៅលើកប៉ាល់គយគន់ទស្សនីយភាពនៃសាលមហោស្រពអូប៉េរ៉ា និងស្ពានហាប័រដែលតំណាងអោយទីក្រុងស៊ីដនី។ ហើយរឹតតែពិសេសជាងនឹងទៅទៀត កញ្ចប់កម្មវិធីព្រីមៀមនេះដែរគឺមានរួមបញ្ចូលរួចជាស្រេចនូវ អាហារកម្រិតព្រីមៀមល្អៗ សណ្ឋាគារផ្កាយ៤អន្តរជាតិ មធ្យោបាយធ្វើដំណើរមានផាសុកភាព និងធំទូលាយ សំបុត្រយន្តហោះទៅមក និងក្នុងស្រុក ទិដ្ឋាការអូស្រ្តាលី សំបុត្រចូលទស្សនាតាមកម្មវិធី និងមគ្គុទេសក៍ទេសចរណ៍ដ៏ប៉ិនប្រសប់ពីខាងខ្មែរ និងនៅអូស្រ្តាលីផ្ទាល់ ដែលធ្វើឪ្យលោកអ្នក ដើរលេងកម្សាន្តរីករាយ ញាំឆ្ងាញ់ និងគេងស្រួល ហើយក្រុមហ៊ុនយើងខ្ញុំ (ធានាមិននាំភ្ញៀវចូលហាងលក់ទំនិញ ដែលបង្ខិតបង្ខំអតិថិជនអោយត្រូវតែទិញទំនិញ) ។​ ចំពោះការធ្វើវីសារទិដ្ឋាការអូស្រា្តលីកាន់តែមានភាពងងាយស្រួលតាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដែលក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ និងមានការទទួលស្គាល់ពីថ្វីដៃក្នុងការរៀបចំទិដ្ឋាការអូស្រា្តលី ជាមួយក្រុមការងារ ស្កាយឃីង មានជំនាញច្បាស់លាស់ ក្នុងការរៀបចំឯកសារទៅតាមតម្រូវការរបស់ស្ថានទូត មានបទពិសោធន៍រយៈពេល ១០ឆ្នាំជាង តាំងពីឆ្នាំ២០០៧ និងមានក្រុមហ៊ុនដែលជាដៃគូរសហការរបស់ ស្កាយឃីង មានទីតាំងនៅប្រទេសអូស្រ្តាលីស្រាប់ ជួយដល់ការធានាវីសាលោកអ្នកមានភាពរឹងមាំ ដែលធ្វើអោយអត្រានៃការជាប់វីសារមានភាគរយខ្ពស់។ ស្កាយឃីងអ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់ និងតម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០% ។
Visa Included

$2,738

រយៈពេល

7 days 6 nights

ថ្ងៃចេញដំណើរ

01 Nov 2025

កៅអីនៅសល់

20

Contact Us
Day1

ទីក្រុងភ្នំពេញ - ទីក្រុង ----- ទីក្រុងស៊ីដនី

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីហោះហើរទៅកាន់ទីក្រុងស៊ីដនី នៃទឹកដី - ប្រទេសអូស្ត្រាលី។  សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។

Meals Included

On Board Meals
082abec166a817adfae646daff53ad70
The-Sydney-Harbour-Bridge
yara valley MEL
Day2

ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ

ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមគ្គុទេសក៍អូស្ត្រាលីដ៏មានប្រជាប្រិយ ពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងស៊ីដនីដូចជា សាលមហោស្រពអូប៉េរ៉ា ស្ពានហាប័រ វិថីម៉ាវី កៅអីរបស់អ្នកស្រីម៉ាកហ្វារី រួចជូនទៅកំពង់ផែដាលីងហាប័រ បារាងហ្ការូ អាគារម្ចាស់ក្សត្រីវិចតូរៀ បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្រ្តីត ដែលមានផ្សារទំនើបនិងហាងទំនិញល្បីៗជាទីពេញនិយម រួចបន្តទទួលយកបទពិសោធន៍ថ្មីជាមួយនឹងអាហារពេលល្ងាចនៅលើកប៉ាល់គយគន់ទស្សនីយភាពដ៏អស្ចារ្យនៃសាលមហោស្រពអូប៉េរ៉ា និងស្ពានហាប័រដែលជារូបតំណាងអោយទីក្រុងស៊ីដនី។

Meals Included

Lunch
Dinner
Picture12
Habour Bridge
dinner cruise sydney
Day3

ទីក្រុងស៊ីដនី - ភ្នំខៀវ - សួនសត្វ

ពិសាអាហារពេលព្រឹករួចជូនទៅទស្សនាភ្នំខៀវ Blue Mountain ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើលអណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូនជិះកន្ត្រកខ្សែកាបយក្សគយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញ  អាហារថ្ងៃត្រង់រួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្គារ៉ូ  កូឡា ជាដើម បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ។

Meals Included

Breakfast
Lunch
Dinner
Picture5
191123_Taronga_Zoo_Mosman_DT
k
Day4

រាជធានីកង់បេរ៉ា - ទីក្រុងមែលប៊ន

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរឆ្ពោះទៅ រាជធានីកង់បេរ៉ា ដែលជាទីក្រុងរដ្ឋបាលនៃ ប្រទេសអូស្ត្រាលីបន្ទាប់មកជូនថតរូបលេងកម្សាន្តនៅមុខ វិមានរដ្ឋសភា និងគយគន់ទេសភាពនៅ បឹងហ្រ្គីហ្វីត រួចបន្តជូនទៅទស្សនា ឧទ្យានខមមិនវេល រួចធ្វើដំណើរឆ្ពោះត្រង់ទៅកាន់ព្រលានយន្តហោះ ដើម្បីរៀបចំការហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងមែលប៊ន ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

Meals Included

Breakfast
Lunch
Dinner
Parliament-House-Canberra
common weath park florida
2766538147_02135f8889_z
Day5

ទីក្រុងមែលប៊ន

អាហារពេលព្រឹករួចជូនទស្សនាទិដ្ឋភាពក្នុងទីក្រុងមែលប៊នដូចជា កន្លែងទីសក្ការបូជា ទស្សនាឧទ្យានបូតានិក រួចបន្តទៅថតរូបអនុស្សាវរីយ៍នៅ វិមានរដ្ឋសភា ផ្ទះប្រវត្តិសាស្ត្រកាពីទែនឃុក វិហារផាទ្រីក ស្ថានីយ៍រថភ្លើងប្រចាំប្រទេសអូស្ត្រាលី ទន្លេយ៉ារ៉ា និង សោតបាង បន្ទាប់មកជូនដើរកម្សាន្ដលើ វីថីទីក្រុងចិន Chinatown និង វិថីលក់ដូរទំនិញ ប៊ឺគ Bourke ដែលជាតំបន់ទីប្រជុំសម្បូរទៅដោយហាងទំនិញប្រេនល្បីៗប្រចាំទីក្រុងមែលប៊ន រួចជូនទៅទទួលទានអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារវិញ។

Meals Included

Breakfast
Lunch
Dinner
royal-botanic-gardens-resized
istockphoto-865624360-612x612
04_WorldsBestChinatowns__Melbourne_shutterstock_272982482-768x512-1
Day6

ទីក្រុងមែលប៊ន - ទីក្រុងភ្នំពេញ​

អាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ជ្រលងភ្នំយ៉ារ៉ានិងចម្ការផ្លែឈើ រីករាយជាមួយនឹងការបេះភ្លក្សរសជាតិផ្លែឈើស្រស់ៗរបស់ប្រទេសអូស្ត្រាលី (អាស្រយ័តាមរដូវកាល) បន្ទាប់មកជូនទៅទស្សនានិងដើរ កម្សាន្តនៅ ស្រ្ពីងវែល ដែលសំបូរដោយអាជីវករនិងហាងផ្សេងៗដែលមានប្រជាជនខ្មែររស់នៅនិងប្រកបមុខរបរនៅទីនោះ រួចបន្តជូនទៅទិញទំនិញនៅផ្សារទំនើប ឆាតស្តូនម៉ល រហូតដល់ម៉ោងជូនទៅព្រលានយន្តហោះដើម្បីត្រៀមហោះហើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។

Meals Included

Breakfast
Lunch
Dinner
yara farm
yara fruit picking
yara
Day7

ប្រទេសអូស្រ្តាលី - ទីក្រុងភ្នំពេញ​

អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញប្រកបដោយ ស្នាមញញឹម ភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៏ស្កាយឃីង។

Meals Included

On Board Meals
Picture9
Picture10
Picture7