




ប្រទេសអូស្រ្តាលី (ទីក្រុងស៊ីដនី - រាជធានីកង់បេរ៉ា - ទីក្រុងម៊ែលប៊ន) រដូវកាលបុណ្យចូលឆ្នាំចិន
ទីក្រុងភ្នំពេញ - ទីក្រុង ----- ទីក្រុងស៊ីដនី
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីហោះហើរទៅកាន់ទីក្រុងស៊ីដនី នៃទឹកដី - ប្រទេសអូស្ត្រាលី។ សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។
Meals Included



ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ
ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមគ្គុទេសក៍អូស្ត្រាលីដ៏មានប្រជាប្រិយ ពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងស៊ីដនីដូចជា សាលមហោស្រពអូប៉េរ៉ា ស្ពានហាប័រ វិថីម៉ាវី កៅអីរបស់អ្នកស្រីម៉ាកហ្វារី រួចជូនទៅកំពង់ផែដាលីងហាប័រ បារាងហ្ការូ អាគារម្ចាស់ក្សត្រីវិចតូរៀ បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្រ្តីត ដែលមានផ្សារទំនើបនិងហាងទំនិញល្បីៗជាទីពេញនិយម រួចបន្តទទួលយកបទពិសោធន៍ថ្មីជាមួយនឹងអាហារពេលល្ងាចនៅលើកប៉ាល់គយគន់ទស្សនីយភាពដ៏អស្ចារ្យនៃសាលមហោស្រពអូប៉េរ៉ា និងស្ពានហាប័រដែលជារូបតំណាងអោយទីក្រុងស៊ីដនី។
Meals Included



ទីក្រុងស៊ីដនី - ភ្នំខៀវ - សួនសត្វ
ពិសាអាហារពេលព្រឹករួចជូនទៅទស្សនាភ្នំខៀវ Blue Mountain ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើលអណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូនជិះកន្ត្រកខ្សែកាបយក្សគយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញ អាហារថ្ងៃត្រង់រួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្គារ៉ូ កូឡា ជាដើម បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ។
Meals Included



រាជធានីកង់បេរ៉ា - ទីក្រុងមែលប៊ន
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរឆ្ពោះទៅ រាជធានីកង់បេរ៉ា ដែលជាទីក្រុងរដ្ឋបាលនៃ ប្រទេសអូស្ត្រាលីបន្ទាប់មកជូនថតរូបលេងកម្សាន្តនៅមុខ វិមានរដ្ឋសភា និងគយគន់ទេសភាពនៅ បឹងហ្រ្គីហ្វីត រួចបន្តជូនទៅទស្សនា ឧទ្យានខមមិនវេល រួចធ្វើដំណើរឆ្ពោះត្រង់ទៅកាន់ព្រលានយន្តហោះ ដើម្បីរៀបចំការហោះទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងមែលប៊ន ពេលទៅដល់ជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។
Meals Included



ទីក្រុងមែលប៊ន
អាហារពេលព្រឹករួចជូនទស្សនាទិដ្ឋភាពក្នុងទីក្រុងមែលប៊នដូចជា កន្លែងទីសក្ការបូជា ទស្សនាឧទ្យានបូតានិក រួចបន្តទៅថតរូបអនុស្សាវរីយ៍នៅ វិមានរដ្ឋសភា ផ្ទះប្រវត្តិសាស្ត្រកាពីទែនឃុក វិហារផាទ្រីក ស្ថានីយ៍រថភ្លើងប្រចាំប្រទេសអូស្ត្រាលី ទន្លេយ៉ារ៉ា និង សោតបាង បន្ទាប់មកជូនដើរកម្សាន្ដលើ វីថីទីក្រុងចិន Chinatown និង វិថីលក់ដូរទំនិញ ប៊ឺគ Bourke ដែលជាតំបន់ទីប្រជុំសម្បូរទៅដោយហាងទំនិញប្រេនល្បីៗប្រចាំទីក្រុងមែលប៊ន រួចជូនទៅទទួលទានអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារវិញ។
Meals Included



ទីក្រុងមែលប៊ន - ទីក្រុងភ្នំពេញ
អាហារពេលព្រឹករួចជូនទៅកម្សាន្តនៅ ជ្រលងភ្នំយ៉ារ៉ានិងចម្ការផ្លែឈើ រីករាយជាមួយនឹងការបេះភ្លក្សរសជាតិផ្លែឈើស្រស់ៗរបស់ប្រទេសអូស្ត្រាលី (អាស្រយ័តាមរដូវកាល) បន្ទាប់មកជូនទៅទស្សនានិងដើរ កម្សាន្តនៅ ស្រ្ពីងវែល ដែលសំបូរដោយអាជីវករនិងហាងផ្សេងៗដែលមានប្រជាជនខ្មែររស់នៅនិងប្រកបមុខរបរនៅទីនោះ រួចបន្តជូនទៅទិញទំនិញនៅផ្សារទំនើប ឆាតស្តូនម៉ល រហូតដល់ម៉ោងជូនទៅព្រលានយន្តហោះដើម្បីត្រៀមហោះហើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។
Meals Included



ប្រទេសអូស្រ្តាលី - ទីក្រុងភ្នំពេញ
អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញប្រកបដោយ ស្នាមញញឹម ភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៏ស្កាយឃីង។
Meals Included


