Skyking Tour Logo
PL - 913

ប្រទេសអូស្រ្តាលី (ទីក្រុងស៊ីដនី - រាជធានីកង់បេរ៉ា ) រដូវកាលឆ្លងឆ្នាំ

រដូវកាលបុណ្យណូអែលជិតមកដល់ហើយ អ៊ំពូមីងមិនដឹងថាគួរតែផ្ដល់ការដូរលើកទឹកចិត្តដល់បុត្រាបុត្រីរបស់ខ្លួនបែបណាអោយសាកសមសម្រាប់ការខិតខំប្រឹងប្រែងរៀនសូត្រកន្លងមករបស់ពួកគាត់មែនទេ?? អ៊ំពូមីងអាចកក់កញ្ចប់ ដំណើរកម្សាន្តទៅកាន់ ប្រទេសអូស្រ្តាលី រយៈពេល 6ថ្ងៃ5យប់ រួមជាមួយកញ្ចប់ធួរព្រីមៀម ( Premium Packages )បានណា ដោយកម្មវិធីខាងលើនេះមាននាំលោកអ្នកដើរលេងកម្សាន្តទៅកាន់កន្លែងល្បីៗ និងសំខាន់ៗនៃប្រទេសអូស្រ្តាលី ដូចជាទីក្រុងស៊ីដនី និងរាជធានីកង់ប៉េរ៉ា ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ដែលអ្នកទេសចរណ៍គ្រប់រូបមិនគួររំលង ជាបេះដូងនិងសសៃឈាមនៃប្រទេសអូស្រ្តាលី ។ កម្មវិធីកញ្ចប់ព្រីមៀមខាងលើនេះ មានរួមបញ្ចូលរួចជាស្រេចនូវ អាហារកម្រិតព្រីមៀមល្អៗ សណ្ឋាគារផ្កាយ៤ មធ្យោបាយធ្វើដំណើរមានផាសុកភាព និងធំទូលាយ សំបុត្រយន្តហោះទៅមក ទិដ្ឋាការអូស្រ្តាលី សំបុត្រចូលទស្សនាតាមកម្មវិធី និងមគ្គុទេសក៍ទេសចរណ៍ដ៏ប៉ិនប្រសប់ ដែលធ្វើឪ្យដំណើរកម្សាន្តលោកអ្នក ដើរលេងកម្សាន្តរីករាយ ញាំឆ្ងាញ់ និងគេងស្រួល ដោយក្រុមហ៊ុន ទេសចរណ៍ ស្កាយឃីង (ធានាមិននាំភ្ញៀវចូលហាងលក់ទំនិញ ដែលបង្ខិតបង្ខំអតិថិជនអោយត្រូវតែទិញទំនិញ) ។ ចំពោះការធ្វើវីសារទិដ្ឋាការអូស្រា្តលីកាន់តែមានភាពងងាយស្រួលតាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដែលក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ និងមានការទទួលស្គាល់ពីថ្វីដៃក្នុងការរៀបចំទិដ្ឋាការអូស្រា្តលី ជាមួយក្រុមការងារ ស្កាយឃីង មានជំនាញច្បាស់លាស់ ក្នុងការរៀបចំឯកសារទៅតាមតម្រូវការរបស់ស្ថានទូត មានបទពិសោធន៍រយៈពេល ១០ឆ្នាំជាង តាំងពីឆ្នាំ២០០៧ និងមានក្រុមហ៊ុនដែលជាដៃគូរសហការរបស់ ស្កាយឃីង មានទីតាំងនៅប្រទេសអូស្រ្តាលីស្រាប់ ជួយដល់ការធានាវីសាលោកអ្នកមានភាពរឹងមាំ ដែលធ្វើអោយអត្រានៃការជាប់វីសារមានភាគរយខ្ពស់។ ស្កាយឃីងអ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់ និងតម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០% ។
Visa Included

$2,388

រយៈពេល

6 days 5 nights

ថ្ងៃចេញដំណើរ

28 Dec 2025

កៅអីនៅសល់

15

Contact Us
Day1

ទីក្រុងភ្នំពេញ - ទីក្រុង ----- ទីក្រុងស៊ីដនី

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីហោះហើរទៅកាន់ទីក្រុងស៊ីដនី នៃទឹកដី - ប្រទេសអូស្ត្រាលី។  សម្រាកនិងទទួលទានអាហារនៅលើយន្តហោះ ។

Meals Included

On Board Meals
Picture7
Sydney Harbour Bridge
02-Barangaroo-After_0
Day2

ទីក្រុងស៊ីដនី - សាលមហោស្រពអូប៉េរ៉ា - ស្ពានហាប័រ

ពេលទៅដល់នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៍អូស្ត្រាលីដ៏មានប្រជាប្រិយ ពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនាទិដ្ឋភាពក្នុងទីក្រុងស៊ីដនីដូចជា  សាលមហោស្រពអូប៉េរ៉ា   ស្ពានហាប័រ   វិថីម៉ារី កៅអីរបស់អ្នកស្រីម៉ាកហ្វារី   រួចជូនទៅកំពង់ផែដាលីងហាប័រ   បារាងហ្ការូ   អាគារម្ចាស់ក្សត្រីវិចតូរៀ  បន្ទាប់មកជូនទៅវិថីលក់ដូរទំនិញ ភីតស្ត្រីត ដែលមានផ្សារទំនើបនិងហាងទំនិញល្បីៗ ជាច្រើននិងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋារគារ។

Meals Included

Lunch
Dinner
Picture12
Habour Bridge
St Mary's Cathedral Sydney
Day3

ទីក្រុងស៊ីដនី - ភ្នំខៀវ - សួនសត្វ

ពិសាអាហារពេលព្រឹករួចជូនទៅទស្សនាភ្នំខៀវ Blue Mountain ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមសំបុត្រជិះរថភ្លើងចុះទៅមើលអណ្តូងរ៉ែក្នុងជ្រលងភ្នំ រួចជូនជិះកន្ត្រកខ្សែកាបយក្សគយគន់ទេសភាពជ្រលងភ្នំដ៏ស្រស់ស្អាតត្រឡប់មកវិញ  អាហារថ្ងៃត្រង់រួចជូនទៅលេងកម្សាន្តនៅ សួនសត្វស៊ីដនី ដែលលោកអ្នកអាចរីករាយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្រ្តាលីដូចជា កង់ហ្គារ៉ូ  កូឡា ជាដើម បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចនិងធ្វើដំណើរត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ។

Meals Included

Breakfast
Lunch
Dinner
Picture5
191123_Taronga_Zoo_Mosman_DT
k
Day4

រាជធានីកង់បេរ៉ា

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរឆ្ពោះទៅ រាជធានីកង់បេរ៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាទីក្រុងរដ្ឋបាលនៃប្រទេសអូស្ត្រាលីបន្ទាប់មកជូនថតរូបលេងកម្សាន្តនៅមុខ វិមានរដ្ឋសភា និងគយគន់ទេសភាពនៅ​ បឹងហ្រ្គីហ្វីត រួចបន្តជូនទៅទស្សនា ឧទ្យានខមមិនវេល ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរត្រលប់មកទីក្រុងស៊ីដនីវិញ ជូនពិសាអាហារពេលល្ងាចនិងសម្រាកនៅសណ្ឋាគារ។

Meals Included

Breakfast
Lunch
Dinner
Parliament-House-Canberra
commonwealthpark-ncamonuments-081021-nca-domnorthcott-45-1
Lake Griffin
Day5

ទីក្រុងស៊ីដនី - ទីក្រុងភ្នំពេញ

អាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ ឆ្នេរបុនឌី ដែលជា​ឆ្នេរ​ដ៏​ល្បីល្បាញ​បំផុត​មួយប្រចាំទីក្រុងស៊ីដនី បន្តគយគន់ទេសភាពនិងថតរូបលេងកម្សាន្តនៅ ឈូងសមុទ្ររ៉ូស, ឈូងសមុទ្រដបបល និងឈូងសមុទ្រវ៉ូស្តុន បន្ទាប់មកធ្វើដំណើរទៅវិថីលក់ដូរទំនិញ ភីតស្ត្រីត ដែលមានផ្សារទំនើបនិងហាងទំនិញល្បីៗជាទីពេញនិយម ​ លោកអ្នកមានពេលវេលាដើរទិញទំនិញដោយសេរីរហូតដល់ម៉ោងជូនទៅព្រលានយន្តហោះដើម្បីត្រៀមហោះហើរត្រឡប់មកភ្នំពេញវិញដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។

Meals Included

Breakfast
Lunch
Dinner
Bondi Beach
PITT-STREET-MALL
pitt-st-mall
Day6

ប្រទេសអូស្ត្រាលី - ទីក្រុងភ្នំពេញ

អាហារនិងសម្រាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅទីក្រុងភ្នំពេញប្រកបដោយស្នាមញញឹម ភាពរីករាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង ។

Meals Included

On Board Meals
Picture9
Picture10
Picture8