PL-1219Premium Packageរួមបញ្ចូលទិដ្ឋាការ

2ប្រទេស (សហរដ្ឋអាមេរិក + កាណាដា)

12 ថ្ងៃ 11 យប់ 21 វិច្ឆិកា - 02 ធ្នូ 2026 នៅសល់ 12 កៅអី

សហរដ្ឋអាមេរិក និង កាណាដា គឺជាប្រទេសអភិវឌ្ឍន៍នៅទ្វីបអាមេរិកខាងជើង ដែលមានសេដ្ឋកិច្ចរឹងមាំ វប្បធម៌ចម្រុះ និងទេសភាពធម្មជាតិស្រស់ស្អាត។កាណាដាល្បីដោយបរិយាកាសស្ងប់ស្ងាត់ និងធម្មជាតិបៃតង ខណៈដែលអាមេរិកមានឥទ្ធិពលខ្លាំងក្នុងវិស័យបច្ចេកវិទ្យា និងកម្សាន្ត។ប្រទេសទាំងពីរនេះជាគោលដៅពេញនិយមសម្រាប់ការសិក្សា និងទេសចរណ៍ពីជុំវិញពិភពលោក។ហើយក៏មានប្រព័ន្ធអប់រំគុណភាពខ្ពស់ និងសេវាសុខាភិបាលដែលអភិវឌ្ឍយ៉ាងល្អ។មនុស្សនៅទីនោះមានជីវភាពរស់នៅខ្ពស់ និងមានសុវត្ថិភាពល្អក្នុងសង្គម។

តម្លៃក្នុងម្នាក់

$7,880

ថ្ងៃចេញដំណើរ
21 វិច្ឆិកា 2026
ថ្ងៃត្រឡប់មកវិញ
02 ធ្នូ 2026
រយៈពេល
12 ថ្ងៃ 11 យប់
កៅអីនៅសល់
12
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

12 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ-ទីក្រុងតូរ៉ុនតូ

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីរង់ចាំការហោះហើរទៅកាន់ប្រទេសពីររួចធ្វើដំណើរបន្តឆ្ពោះទៅកាន់ ទីក្រុងតូរ៉ុតូ នៃទឹកដីប្រទេសកាណាដា។

    • អាហារលើយន្តហោះ
  2. 2

    ទីក្រុងតូរ៉ុនតូ

    ពេលទៅដល់ទីក្រុងតូរ៉ុនតូជូនពិសារអាហារថ្ងៃត្រង់រួចបន្តជូនទស្សនាទិដ្ធភាពនៅក្នុង ទីក្រុងតូរ៉ុនតូ ដូចជាថតរូបកម្សាន្តនៅ អាគារប៉ម ​​​CN Tower មានកម្ពស់ជាង500ម៉ែត្រ និង អគារសាលាក្រុងតូរ៉ុនតូ បន្ទាប់មកលោកអ្នកមានពេលវេលាដេីរកម្សាន្តនិងទិញទំនិញដេាយសេរីនៅ ផ្សារទំនេី Toronto Eaton Center ដែលចាទីពេញនិយម ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ធាគារ។


    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងតូរ៉ុនតូ - ទឹកជ្រោះណៃហ្ការ៉ា

    ពិសាអាហារពេលព្រឹករួចបន្តដំណើរកម្សាន្តទៅកាន់ព្រំដែនរវាងខេត្តអនតារ៉ូក្នុងប្រទេសកាណាដា និងរដ្ឋញ៉ូវយកក្នុងសហរដ្ឋអាមេរិច ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃ ទឹកធ្លាក់ណៃហ្ការ៉ា ដែលស្ថិតនៅព្រំប្រទល់រវាងប្រទេសទាំងពីរ បន្ទាប់មកបន្តរីករាយជិះទូកកម្សាន្តគយគន់ទេសភាពទឹកធ្លាក់ណៃហ្ការ៉ា។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងឃីងស្តុន - រាជធានីអូតារ៉ា

    អាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឃីងស្តុន ជូនទស្សនានិងថតរូបកម្សាន្តនៅ សាលាក្រុងប្រវត្តិសាស្រ្តឃីងស្តុន ជាអគារដ៏លេចធ្លោមួយនៅចំកណ្តាលទីក្រុង រួចបន្តដំណើរទៅកាន់ កោះ1000 ដើម្បីជិះទូកកម្សាន្តនិងគយគន់ទេសភាពដ៏ស្រស់ត្រកាលដែលហុំព័ទ្ធដោយកោះតូចៗជាច្រើននៅលើផ្ទៃទឹក រួចបន្តដំណើរទៅកាន់ រាជធានីអូតារ៉ា អាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។


    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    រាជធានីអូតារ៉ា - ទីក្រុងម៉ុងត្រេអាល់

    ពិសាអាហារពេលព្រឹករួចជូនទស្សនានិងថតរូបអនុស្សាវរីយ៍នៅ វិហារកាតូលិក Saint Joseph’s Oratory បន្ទាប់មកបន្តដំណើរទៅ ទីក្រុងម៉ុងត្រេអាល់ ជូនទស្សនា សំណង់វិហារ Notre Dame Basilica ដ៏អស្ចារ្យបំផុតប្រចាំទីក្រុងម៉ុងត្រអាល់ និងថតរូបកម្សាន្តនៅ China Town រួចបន្តជូនទៅទស្សនា ទីក្រុង ម៉ុងត្រេអាល់ចាស់ ដែលជាតំបន់បេតិកភណ្ឌសម្បូរអគារស្ថាបត្យកម្មលក្ខណៈបារាំងជាច្រើន។


    • ពេលព្រឹក
    • ថ្ងៃត្រង់
  6. 6

    ទីក្រុងម៉ុងត្រេអាល់ - ទីក្រុងគុយប៊ិច

    ពិសាអាហារពេលពេលព្រឹករួចជូនទៅកម្សាន្តនៅ ទីក្រុងគុយប៊ិច Old Town ដែលបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពិសាអាហារថ្ងៃត្រង់រួចបន្តជូនទស្សនានិងថតរូបកម្សាន្តនៅ សណ្ឋាគារ Chateau Frontenac ដែលជាកន្លែងសម្គាល់ដ៏ល្បីល្បាញបំផុតរបស់ទីក្រុងគុយប៊ិចរួចធ្វើដំណើរត្រឡប់ទៅទីក្រុងម៉ុងត្រេអាល់ ពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។


    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  7. 7

    ទីក្រុងម៉ុងត្រេអាល់ - ទីក្រុងវ៉ាសុីនតោន.ឌីសុី

    ពិសាអាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមហោះហើរទៅកាន់ទីក្រុងថ្មីមួយទៀតគឺ ទីក្រុងវ៉ាសុីនតោន.ឌីសុី នៃទឹកដីសហរដ្ឋអាមេរិច ពេលទៅដល់វ៉ាសុីនតោន.ឌីសុីជូនទស្សនាទិដ្ឋភាពនៅក្នុងទីក្រុងបន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។


    • ពេលព្រឹក
    • ពេលល្ងាច
  8. 8

    ទីក្រុងវ៉ាសុីតោន.ឌីសុី - សេតវិមាន White House

    ថ្ងៃនេះពិសាអាហារពេលព្រឹក រួចជូនទស្សនាទិដ្ឋភាពនៅក្នុង ទីក្រុងវ៉ាសុីតោន.ឌីសុី ដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិកនិងជាមជ្ឈមណ្ឌលនៃរដ្ឋាភិបាលអាមេរិក ពេលទៅដល់ជូនទៅទស្សនានិងថតរូបកម្សាន្តពីខាងក្រៅ សេតវិមាន White House និង វិមានកាពីតូល បន្ទាប់មកបន្តជូនទៅទស្សនា វិមានអនុស្សារីយ៍លោកលីងកុន និងថតរូបអនុស្សារីយ៍ខាងក្រៅជាមួយ វិមានវ៉ាសុីនតោន ដែលរំលឹកទៅដល់បិតាស្ថាបនិកនៃសហរដ្ឋអាមេរិក ទទួលទានអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារវិញ។


    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  9. 9

    ទីក្រុងញូវយ៉ក - ទីក្រុងវ៉ាសុីនតោន.ឌីសុី

    ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅ ទីក្រុងហ្វីឡាដេព្យា - រដ្ឋផេនសុីលវេនៀ ដែលជារដ្ឋធានីដំបូងបង្អស់នៃសហរដ្ឋអាមេរិច បន្ទាប់មកពិសាអាហារថ្ងៃត្រង់រួចបន្តជូនទៅទស្សនានិងថតរូបអនុស្សារីយ៍នៅវិមានឯករាជ្យនៅទីនោះមឆមតម្កល់នូវរូបសំណាកជួងនៃសេរីភាពដែលតំណាងអោយសំលេងប្រកាសនូវសេរីភាពនៃពលរដ្ឋអាមេរិច ពិសាអាហារពេលល្ងាចរួចធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងញូវយ៉ក។


    • ពេលព្រឹក
    • ថ្ងៃត្រង់
  10. 10

    ទីក្រុងញូវយ៉ក

    ពិសាអាហារពេលព្រឹករួច ធ្វើដំណើរកម្សាន្តតាមកប៉ាល់ឆ្ពោះទៅកាន់ កោះសេរីភាព ទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយរូបតំណាងសហរដ្ឋអាមេរិចប្រចាំរដ្ឋញូវយ៉កគឺ រូបសំណាកសេរីភាព ជាសំណង់ស្ថាបត្យកម្មល្អវិចិត្រពិសាអាហារថ្ងៃត្រង់រួចជូនទស្សនានិងថតរូបអនុស្សវរីយ៍ជាមួយ ព្រះវិហា Saint Patrick’s និងបន្តដើរលេងកម្សាន្តនៅលើ វីថីថាមស្វែរ ដែលជាផ្លូវពាណិជ្ជកម្មដ៏ល្បីល្បាញ បន្ទាប់មកធ្វើដំណើរទៅពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារវិញ។


    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  11. 11

    ទីក្រុងញូវយ៉ក - ទីក្រុងភ្នំពេញ

    អាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមត្រលប់មកទីក្រុងភ្នំពេញវិញ។


    • អាហារលើយន្តហោះ
  12. 12

    ទីក្រុងភ្នំពេញ

    អាហារនិងសំរាកនៅលើយន្តហោះរហូតដល់ការចុះចតដោយសុវត្តិភាពនៅក្រុងភ្នំពេញវិញប្រកបដោយភាពរីរាយនិងការចងចាំមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៌ស្កាយឃីង។


    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម