




ម៉ាឡេស៊ី + សឹង្ហបុរី
No Description Available
Tour description will be displayed here once it becomes available.
$377
រយៈពេល
4 ថ្ងៃ 3 យប់
ថ្ងៃចេញដំណើរ
07 Jul 2026
កៅអីនៅសល់
6
ក្រុងតាខ្មៅ - ទីក្រុងកូឡាឡាំពួរ - ទីក្រុងចូហូបារូ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ។ ពេលទៅដល់ នឹងមានការទទួលស្វាគមន៍រាក់ទាក់ពីមគ្គុទេសក៍ រួចជូនទៅពិសាអាហារពេលល្ងាចនិងបន្តដំណើរកាន់ ទីក្រុងចូហូបារ៉ូ។
អាហាររួមបញ្ចូល


ទីក្រុងចូហូបារូ - សឹង្ហបុរី - ទីក្រុងចូហូបារូ
ទទួលទានអាហារពេលព្រឹកធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរី ជូនទៅទស្សនាទិដ្ឋភាពសំខាន់ៗក្នុងទីក្រុងដូចជាៈសួនខ្លួនត្រីក្បាលតោជានិមិត្តរូបនៃប្រទេសសិង្ហបុរី រោងមហោស្រព អគាររដ្ឋសភានិងសាលាក្រុង ទស្សនាផលិតផលប្រចាំតំបន់ ហាងលក់ប្រេងខ្យល់និងថ្នាំបុរាណ និង ហាងលក់គ្រឿង អល្លង្កា។ ទស្សនានិងថតរូបទីលានសួនហ្គាដិនបាយដឺបេដ៏ស្រស់ស្អាត (Garden By the Bay) ទទួលទានអាហារថ្ងៃត្រង់លក្ខណៈ ប៊ូហ្វេសាច់អាំង(BBQ-KOREA) ជូនទៅទស្សនាកោះសេនតូសា ថតរូបលេងកម្សាន្តមុខយូនីវើលដ៍សលស្ទីតយូលដ៏ស្រស់ស្អាត (Santosa Universal) ទទួលទានអាហារពេលល្ងាច ជូនទស្សនាការសំដែងកាំរស្មីទឹករាំតាមភ្លេងនៅមុខសណ្ឋាគាទូកមារីណាបេសេន (Marina Bay Sand) ត្រឡប់មកកាន់ទីក្រុងចូហូបារូនិងសណ្ឋាគារវិញដើម្បីសម្រាក។
អាហាររួមបញ្ចូល


.jpg)
ទីក្រុងចូហូបារូ - កូឡាឡាំពូរ
ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញទទួលទានអាហារថ្ងៃត្រង់រួច ជូនទៅទស្សនា រូងភ្នំបាទូ (រូងភ្នំខ្យល់ខ្មៅ) ព្រះបដិមាមុរុហ្គាន (Murugan) ដ៏ខ្ពស់ស្កឹមស្កៃកម្ពស់៤២ម៉ែត្រ ដែលជាទីសក្ការះបូជាដ៏ស័ក្កសិទ្ធនៃសាសនាហិណ្ឌូជនជាតិឥណ្ឌា។ ជូនទៅ ហាងលក់គ្រឿងពេជ្រនិង ហាងផលិតផលក្នុងតំបន់និងប្រេងខ្យល់ ទទួលទានអាហារថ្ងៃត្រង់ ជូនឡើងភ្នំហ្គេនធីងដែលមានកម្ពស់ 2000 ម៉ែត្រដោយជិះកន្រ្តក់ខ្សែកាប ទស្សនាទេសភាពពីលើភ្នំជាមួយនឹងធាតុអាកាសត្រជាក់បែបធម្មជាតិ ថតរូបស្រស់ស្អាតក្នុងផ្សាទំនើបក្នុងពិភពកាស៊ីណូលើភ្នំដោយសេរី។ ធ្វើដំណើរទៅកាន់ ទីក្រុងកូឡាឡាំពួរ។ ជូនទៅពិសាអាហារពេលល្ងាច រួចជូនទៅសណ្ឋាគារ សម្រាកនៅទីក្រុងកូឡាឡាំពួរ។
អាហាររួមបញ្ចូល



៖ កូឡាឡាំពួរ - ក្រុងតាខ្មៅ (កម្ពុជា)
ទទួលទានអាហារពេលព្រឹក រួចជូនទៅ ទស្សនានិងថតរូបកម្សាន្តនៅ អគារភ្លោះ ៨៨ជាន់ (KLCC TWIN TOWER) ទស្សនាហាងផលិតនិងលក់សូកូឡា និង ជូនទៅព្រលានយន្តហោះឆែកអ៊ីន ដើម្បីធ្វើដំណើរត្រលប់មកកាន់កម្ពុជាវិញដោយសុវត្តិភាព។
អតិថិជនតម្រូវបង់ថ្លៃធីប មគ្គុទ្ទេសក៍ និង អ្នកបើកបរ 4$/នាក់/ថ្ងៃ
- 4 * 4 = 16$/នាក់
អាហាររួមបញ្ចូល

