Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1699Premium Package

2ប្រទេស | ម៉ាឡេស៊ី + សឹង្ហបុរី

សឹង្ហបុរី ជាផ្លូវការ សាធារណរដ្ឋសិង្ហបុរី គឺជាប្រទេសកោះ និងទីក្រុង-រដ្ឋនៅអាស៊ីអាគ្នេយ៍។ ទឹកដីរបស់វារួមមានកោះធំមួយ កោះផ្កាយរណប និងកូនកោះចំនួន 63 និងកោះមួយនៅឆ្ងាយ។ ម៉ាឡេស៊ី​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ដែល​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ឧបទ្វីប​ម៉ាឡេ និង​កោះ Borneo។ វាត្រូវបានគេស្គាល់ដោយសារឆ្នេរសមុទ្រ ព្រៃទឹកភ្លៀង និងឥទ្ធិពលវប្បធម៌ម៉ាឡេ ចិន ឥណ្ឌា និងអឺរ៉ុប។ រដ្ឋធានីកូឡាឡាំពួរ ជាផ្ទះនៃអគារអាណានិគម កន្លែងទិញទំនិញដ៏មមាញឹកដូចជា Bukit Bintang និងអគារខ្ពស់ៗដូចជាអគារ Petronas Twin Towers កម្ពស់ 451 ម៉ែត្រ។

$588

រយៈពេល

4 ថ្ងៃ 3 យប់

ថ្ងៃចេញដំណើរ

24 កញ្ញា 2026

កៅអីនៅសល់

15

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី)

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ។ ពេលទៅដល់ នឹងមានការទទួលស្វាគន៏រាក់ទាក់ពីមគ្គុទេសក៏ ជូនទស្សនាទីលានឯករាជ្យ បន្តជូនទស្សនានិងថតរូបកម្សាន្តនាពេលរសៀលនៅ អគារភ្លោះ ៨៨ជាន់ (KLCC TWIN TOWER)រួចជូនទៅ​ពិសាអាហារពេល​ល្ងាច រួចជូនទៅសណ្ឋាគារ សម្រាកនៅទីក្រុងកូឡាឡាំពួរ ។  

អាហាររួមបញ្ចូល

ពេលល្ងាច
8.JPG
10.JPG
9.JPG
ថ្ងៃទី2

កូឡាឡាំពួរ - រូងភ្នំបាទូ - ភ្នំហ្គេនធីង - ទីក្រុងចូហូបារូ (ម៉ាឡេស៊ី)

ទទួលទានអាហារពេលព្រឹក ជូនទៅទស្សនា រូងភ្នំបាទូ (រូងភ្នំខ្យល់ខ្មៅ) ព្រះបដិមាមុរុហ្គាន (Murugan) ដ៏ខ្ពស់ស្កឹមស្កៃកម្ពស់៤២ម៉ែត្រ ដែលជាទីសក្ការះបូជាដ៏ស័ក្កសិទ្ធនៃសាសនាហិណ្ឌូជនជាតិឥណ្ឌា ទស្សនាហាងផលិតសូកូឡា, ហាងលក់គ្រឿងពេជ្រ និង ហាងផលិតផលក្នុងតំបន់ ទទួលទានអាហារថ្ងៃត្រង់ ជូនឡើងភ្នំហ្គេនធីងដែលមានកម្ពស់ 2000 ម៉ែត្រដោយជិះកន្រ្តក់ខ្សែកាប ទស្សនាទេសភាពពីលើភ្នំជាមួយនឹងធាតុអាកាសត្រជាក់បែបធម្មជាតិ ថតរូបស្រស់ស្អាតក្នុងផ្សាទំនើបក្នុងពិភពកាស៊ីណូលើភ្នំដោយសេរីបន្តទៅក្រុង   ចូហូបារូជាប់ព្រំដែនប្រទេសសឹង្ហបុរី ទទួលទានអាហារពេលល្ងាច ជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងចូហូ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_2250
1.JPG
12.JPG
ថ្ងៃទី3

ទីក្រុងចូហូបារូ - កោះសេនតូសា (សឹង្ហបុរី)

ទទួលទានអាហារពេលព្រឹក ជូនទៅទស្សនាទិដ្ឋភាពសំខាន់ៗក្នុងទីក្រុងដូចជា​ ​សួនខ្លួនត្រីក្បាល​តោជានិមិត្តរូបនៃប្រទេសសិង្ហបុរី ទស្សនាផលិតផលប្រចាំតំបន់ ហាងលក់គ្រឿងអល្លង្កាហាងលក់ប្រេងខ្យល់និងថ្នាំបុរាណសុទ្ធល្អជាច្រើនប្រភេទ ទស្សនានិងថតរូប ទីលានសួនហ្គាដិនបាយដឺបេដ៏ស្រស់ស្អាត (Garden By the Bay) ទទួលទានអាហារថ្ងៃត្រង់លក្ខណៈ ប៊ូហ្វេសាច់អាំង(BBQ-KOREA) ជូនទៅទស្សនា កោះសេនតូសា ថតរូបលេងកម្សាន្តមុខ យូនីវើលដ៍សលស្ទីតយូលដ៏ស្រស់ស្អាត (Sentosa Universal)  ទទួលទានអាហារពេលល្ងាច ជូនទស្សនាការសំដែងកាំរស្មីទឹករាំតាមភ្លេងនៅមុខសណ្ឋាគាទូកមារីណាបេសេន (Marina Bay Sand) ជូនទៅសណ្ឋាគារសម្រាកនៅសឹង្ហបុរីមួយយប់ ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
6.JPG
2.JPG
4.JPG
ថ្ងៃទី4

សឹង្ហបុរី - ទីក្រុងភ្នំពេញ (កម្ពុជា)

ទទួលទានអាហារពេលព្រឹក ជូនទៅព្រលានយន្តហោះ ពិសាអាហារថ្ងៃត្រង់ រួចជូនទៅទស្សនានិងថតរូបស្អាតៗ ទឹកធ្លាក់សិប្បនិមិ្មតក្នុងព្រលានយន្តហោះសឹង្ហបុរី​ (Jewel Changi Singapore Airport) ឆែកអ៊ីនដើម្បីត្រលប់មកភ្នំពេញវិញប្រកបដោយសុខសុវត្តិភាព។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
IMG_1932
image_2025-07-23_16-24-56
11.JPG

តំបន់ទេសចរណ៍

យូនីវើលសល​ (Sentosa Universal Studio)

យូនីវើលសល​ (Sentosa Universal Studio)

យូនីវឺសល សិង្ហបុរី​ គឺជាឧទ្យានកម្សាន្តល្បីល្បាញមួយក្នុងតំបន់សង្សារបានដែលមានភាពអស្ចារ្យនិងការកម្សាន្តសម្រាប់គ្រួសារ។ មានការលេងដ៏អស្ចារ្យជាច្រើនដូចជារូបថតជាមួយតួអង្គហុលីវូដ និងការសាកល្បងជិះឡានរត់លឿន។ វាជាកន្លែងដ៏ល្អសម្រាប់ការកម្សាន្តនិងបង្កើតអារម្មណ៍រីករាយ។

Sentosa Universal Studio is a famous theme park in the Sentosa area, offering fantastic entertainment for families. It features exciting attractions like photo ops with Hollywood characters and thrilling rides. It's a great place for fun and creating joyful memories.

សណ្ធាគារទូកមារីណាបេសេន (Marina Bay Sands)

សណ្ធាគារទូកមារីណាបេសេន (Marina Bay Sands)

មារីណា បេ សេន គឺជាសណ្ឋាគារនិងកន្លែងកម្សាន្តដ៏អស្ចារ្យមួយនៅសិង្ហបុរី។ វាល្បីខាងដំបូលអាចឃើញទិដ្ឋភាពទីក្រុងបានពេញលេញ និងស្ថាបត្យកម្មដ៏អស្ចារ្យ។ កន្លែងនេះមានសណ្ឋាគារប្រណីត ហាងលក់ដូរ និងកាស៊ីណូដ៏ធំបំផុតមួយនៅអាស៊ី។

Marina Bay Sands is an iconic integrated resort in Singapore, famous for its breathtaking rooftop city views and stunning architecture. It features a luxury hotel, high-end shopping mall, and one of Asia's largest casinos.

សួនហ្គាដិនបាយដឺបេ (Gardens By The Bay)

សួនហ្គាដិនបាយដឺបេ (Gardens By The Bay)

សួនហ្គាដិនបាយដឺបេ គឺជាសួនច្បារល្បីល្បាញមួយនៅសិង្ហបុរី ដែលល្បីខាងដើមឈើសិល្បៈដ៏អស្ចារ្យ និងស្ថាបត្យកម្មបរិស្ថានដ៏ទំនើប។ កន្លែងនេះមានផ្ទៃដីធំទូលាយជាង ១០១ ហិចតា និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅសិង្ហបុរី។

Gardens by the Bay is a famous nature park in Singapore, renowned for its stunning artificial trees and modern environmental architecture. Covering over 101 hectares, it's one of Singapore's most popular tourist attractions.

ព្រលានយន្តហោះសឹង្ហបុរី (Jewel Changi Sin)

ព្រលានយន្តហោះសឹង្ហបុរី (Jewel Changi Sin)

ព្រលានយន្តហោះសឹង្ហបុរី គឺជាអាកាសយានដ្ឋានអន្តរជាតិល្បីល្បាញបំផុតនៅសិង្ហបុរី និងពិភពលោក។ វាត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានដែលមានសេវាកម្មល្អបំផុត និងមានកន្លែងកម្សាន្តជាច្រើនដូចជាសួនច្បារ អាងហែលទឹក និងហាងលក់ដូរប្រណីត។

Changi Sin Airport is Singapore's world-renowned international airport, consistently ranked as one of the best airports globally. It's famous for its exceptional services and unique attractions including gardens, swimming pools, and luxury shopping.

រូងភ្នំបាទូ (Batu Caves)

រូងភ្នំបាទូ (Batu Caves)

Batu Caves (ភាសាខ្មែរ៖ រូងភ្នំបាទូ) គឺជាតំបន់ទេសចរណ៍ និងកន្លែងសក្ការៈបូជាហិណ្ឌូដ៏ល្បីល្បាញមួយ ស្ថិតនៅរដ្ឋសេឡាំងហ្គ័រ ប្រទេសម៉ាឡេស៊ី។ រូងភ្នំនេះមានភាពល្បីដោយសាររូបសំណាកព្រះមូរូហ្គានពណ៌មាសដ៏ធំ និងជណ្តើរចម្រុះពណ៌ចំនួន ២៧២ កាំ ដែលនាំភ្ញៀវឡើងទៅកាន់រូងភ្នំធំ។ នៅខាងក្នុងមានរូងថ្មកំបោរធម្មជាតិដ៏ស្រស់ស្អាត និងជាទីតាំងប្រារព្ធពិធីបុណ្យហិណ្ឌូ Thaipusam ដ៏ធំបំផុតមួយក្នុងពិភពលោក។

ព្រះបដិមាមុរុហ្គាន (Murugan)

ព្រះបដិមាមុរុហ្គាន (Murugan)

ព្រះបដិមាមុរុហ្គាន (Lord Murugan Statue) គឺជារូបសំណាកព្រះមូរូហ្គានដ៏ធំបំផុត និងល្បីល្បាញបំផុតមួយនៅលើពិភពលោក ដែលស្ថិតនៅមុខរូងភ្នំបាទូ (Batu Caves) ក្នុងប្រទេសម៉ាឡេស៊ី។ រូបសំណាកពណ៌មាសនេះមានកម្ពស់ប្រមាណ ៤២.៧ ម៉ែត្រ និងជានិមិត្តរូបសំខាន់នៃសាសនាហិណ្ឌូ។

The Lord Murugan Statue is one of the largest and most iconic statues of Lord Murugan in the world, located at the entrance of Batu Caves in Malaysia. Standing approximately 42.7 meters tall, the golden statue is an important symbol of the Hindu faith and a major tourist attraction.

ភ្នំហ្គេនធីង (Genting Highlands)

ភ្នំហ្គេនធីង (Genting Highlands)

ភ្នំហ្គេនធីង (Genting Highlands) គឺជាតំបន់ទេសចរណ៍ភ្នំដ៏ល្បីល្បាញមួយរបស់ប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅកម្ពស់ប្រហែល 2,000 ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ តំបន់នេះមានអាកាសធាតុត្រជាក់ស្រួល និងមានកន្លែងកម្សាន្ត សណ្ឋាគារ កាស៊ីណូ និងផ្សារទំនើបជាច្រើន។

Genting Highlands is one of Malaysia's most famous hill resorts, located at an altitude of approximately 2,000 meters above sea level. Known for its cool climate, the resort features entertainment attractions, hotels, casinos, and shopping centers, making it a popular destination for both local and international visitors.