Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1595Premium Package

ម៉ាឡេស៊ី + សឹង្ហបុរី

សឹង្ហបុរី ជាផ្លូវការ សាធារណរដ្ឋសិង្ហបុរី គឺជាប្រទេសកោះ និងទីក្រុង-រដ្ឋនៅអាស៊ីអាគ្នេយ៍។ ទឹកដីរបស់វារួមមានកោះធំមួយ កោះផ្កាយរណប និងកូនកោះចំនួន 63 និងកោះមួយនៅឆ្ងាយ។ ម៉ាឡេស៊ី​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ដែល​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ឧបទ្វីប​ម៉ាឡេ និង​កោះ Borneo។ វាត្រូវបានគេស្គាល់ដោយសារឆ្នេរសមុទ្រ ព្រៃទឹកភ្លៀង និងឥទ្ធិពលវប្បធម៌ម៉ាឡេ ចិន ឥណ្ឌា និងអឺរ៉ុប។ រដ្ឋធានីកូឡាឡាំពួរ ជាផ្ទះនៃអគារអាណានិគម កន្លែងទិញទំនិញដ៏មមាញឹកដូចជា Bukit Bintang និងអគារខ្ពស់ៗដូចជាអគារ Petronas Twin Towers កម្ពស់ 451 ម៉ែត្រ។

$698

រយៈពេល

4 ថ្ងៃ 3 យប់

ថ្ងៃចេញដំណើរ

10 តុលា 2026

កៅអីនៅសល់

20

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងកូឡាឡាំពួរ

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ។ ពេលទៅដល់ នឹងមានការទទួលស្វាគន៏រាក់ទាក់ពីមគ្គុទេ្ទសក៍ រួចជូនទៅសណ្ឋាគារសម្រាកនៅទីក្រុងកូឡាឡាំពួរ ។

អាហាររួមបញ្ចូល

bb20e747-1f69-4667-8aff-44a2461542c1
IMG_2247
IMG_5294
ថ្ងៃទី2

ទីក្រុងកូឡាឡាំពួរ - ទីក្រុងចូហូបារូ

ទទួលទានអាហារពេលព្រឹក ជូនទៅទស្សនា រូងភ្នំបាទូ (រូងភ្នំខ្យល់ខ្មៅ) ព្រះបដិមាមុរុហ្គាន (Murugan) ដ៏ខ្ពស់ស្កឹមស្កៃកម្ពស់៤២ម៉ែត្រ ដែលជាទីសក្ការះបូជាដ៏ស័ក្កសិទ្ធនៃសាសនាហិណ្ឌូជនជាតិឥណ្ឌា។ បន្តដំណើរឡើងភ្នំហ្គេនធីងដែលមានកម្ពស់ 2000 ម៉ែត្រដោយជិះកន្រ្តក់ខ្សែកាប ទស្សនាទេសភាពពីលើភ្នំជាមួយនឹងធាតុអាកាសត្រជាក់បែបធម្មជាតិ ថតរូបស្រស់ស្អាតក្នុងផ្សាទំនើបក្នុងពិភពកាស៊ីណូលើភ្នំដោយសេរី។ ទទួលទានអាហារថ្ងៃត្រង់ រួចជូនទៅ ទស្សនានិងថតរូបកម្សាន្តនាពេលរសៀលនៅ អគារភ្លោះ ៨៨ជាន់ (KLCC TWIN TOWER)។ ទស្សនាហាងផលិតនិងលក់សូកូឡា រួចជូនទៅពិសាអាហារពេលល្ងាច រួចជូនទៅសណ្ឋាគារ សម្រាកនៅទីក្រុងចូហូបារ៉ូ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
fbc921d3-4988-4143-a7d7-d3d2d8c78005
210d0e13-a548-4f80-bcb7-257026d0b047
6a80829c-7390-4b7c-9f7f-db5dceeaa3a2
ថ្ងៃទី3

សឹង្ហបុរី - សួនកម្សាន្តយូនីវើលដ៍សល

ទួលទានអាហារពេលព្រឹក ធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរី ជូនទៅទស្សនាកោះសេនតូសា លេងកម្សាន្តនៅយូនីវើលដ៍សលស្ទីតយូលដ៏ស្រស់ស្អាត (Sentosa Universal) (រួមបញ្ចូលសំបុត្រ) ដែលមានឧបករណ៍កម្សាន្តជាច្រើនដូចជារទេះភ្លើងក្រឡាប់ចាក់ និងការសំដែងជាច្រើនទៀត (អាហារថ្ងៃត្រង់ចំណាយដោយផ្ទាល់ខ្លួន) ទទួលទានអាហារពេលល្ងាច ជូនទស្សនាការសំដែងកាំរស្មីទឹករាំតាមភ្លេងនៅមុខសណ្ឋាគារទូកមារីណាបេសេន (Marina Bay Sand) ជូនទៅសណ្ឋាគារសម្រាកនៅសឹង្ហបុរីមួយយប់។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
image_2025-07-23_16-20-46
image_2025-07-23_16-24-04
giant-water-show-singapore-marina-bay-spectra-17-1920x-q80.jpg
ថ្ងៃទី4

ទីក្រុងសឹង្ហបុរី - ទីក្រុងភ្នំពេញ

ទទួលទានអាហារពេលព្រឹក រួចជូនទៅទស្សនាទិដ្ឋភាពសំខាន់ៗក្នុងទីក្រុងដូចជាៈសួនខ្លួនត្រីក្បាលតោជានិមិត្តរូបនៃប្រទេសសិង្ហបុរី និង ទស្សនានិងថតរូបទីលានសួនហ្គាដិនបាយដឺបេដ៏ស្រស់ស្អាត (Garden By the Bay)។ ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងសឹង្ហបុរីដើម្បីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ។

អាហាររួមបញ្ចូល

ពេលព្រឹក
IMG_5278
IMG_5288
IMG_5272