UNITED STATESPL-763

សហរដ្ឋអាមេរិច​ ( រដ្ឋកាលីហ្វ័រញ៉ា ) រដូវបុណ្យភ្ជុំបិណ្ឌ

ដំណើរកម្សាន្តទៅកាន់ សហរដ្ខអាមេរិច រយៈពេល ៧ថ្ងៃ៦យប់ ជាមួយកញ្ចប់ធួរព្រីមៀម (Premium Packages) ធានាថា Wow ! តែម្តង ជាមួយនិងកញ្ចប់ដំណើរកំសាន្តទៅកាន់ 3ទីក្រុងធំៗគឺ ឡូសអេនជឺឡេស -ឡាសវេហ្គាស - ឡុងប៊់ច ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ល្បីៗ និងជាកន្លែងដែលភ្ញៀវទេសចរណ៍គ្រប់រូបមិនគួររំលងពេលទៅលេងសហរដ្ឋអាមេរិក ។ កញ្ចប់ដំណើរកម្សាន្តខាងលើនេះ​មានរួមបញ្ចូលរួចជាស្រេចនូវ អាហារកម្រិតព្រីមៀមល្អៗ សណ្ឋាគារផ្កាយ៤ មធ្យោបាយធ្វើដំណើរមានផាសុកភាព និងធំទូលាយ សំបុត្រយន្តហោះទៅមក សំបុត្រចូលទស្សនាតាមកម្មវិធី ទិដ្ឋាការសហរដ្ឋអាមេរិច និងមគ្គុទេសក៍ទេសចរណ៍ដ៏ប៉ិនប្រសប់ ធានាដល់ការធ្វើដំណើរកម្សាន្តលោកអ្នក ញាំឆ្ងាញ់ គេងស្រួល និងដើរលេងកម្សាន្តរីករាយ លោកអ្នកអាចទុកចិត្តបានមកកាន់ក្រុមហ៊ុន ទេសចរណ៍ ស្កាយឃីង (ធានាមិននាំភ្ញៀវចូលហាងលក់ទំនិញ ដែលបង្ខិតបង្ខំអតិថិជនអោយត្រូវតែទិញទំនិញ) ។​ ជាមួយក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ជាទំនុកចិត្តរបស់អតិថិជនក្នុងការរៀបចំទិដ្ឋាការសហរដ្ឋអាមេរិច (វីសារ) ចំពោះលោកអ្នកដែលមានបំណងទៅដើរលេងសហរដ្ឋាអាមេរិច ហើយមានការបារម្មណ៍ចំពោះការដាក់វីសារ មានភាពស្មុគស្មាញ និងគ្មានទំនុកចិត្ត លោកអ្នកអាចទៅដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង បានដែលក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ និងមានការទទួលស្គាល់ពីថ្វីដៃក្នុងការរៀបចំទិដ្ឋាការសហរដ្ឋអាមេរិច ជាមួយក្រុមការងារ ស្កាយឃីង មានជំនាញច្បាស់លាស់ ក្នុងការរៀបចំឯកសារទៅតាមតម្រូវការរបស់ស្ថានទូត មានបទពិសោធន៍រយៈពេល ១០ឆ្នាំជាង តាំងពីឆ្នាំ២០០៧ ជួយដល់ការធានាវីសាលោកអ្នកមានភាពរឹងមាំ ដែលធ្វើអោយអត្រានៃការជាប់វីសារមានភាគរយខ្ពស់។ ស្កាយឃីងអ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់ និងតម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០% ។

Visa Included

$3,850

Duration

7 days 6 nights

Departure

19 Sep 2025

Available

15

Contact Us

Attractions

ឡុងប៊ិច (Long Beach)

ឡុងប៊ិច (Long Beach)

Long Beach គឺជាទីក្រុងឆ្នេរសមុទ្រដ៏សំខាន់មួយនៅភាគខាងត្បូងរដ្ឋ California ដែលល្បីល្បាញសម្រាប់កំពង់ផែដ៏ធំទូលាយរបស់ខ្លួន កប៉ាល់ប្រវត្តិសាស្ត្រ Queen Mary និងតំបន់មាត់ទឹកទីក្រុងដ៏រស់រវើកដែលផ្តល់ជូននូវកន្លែងទាក់ទាញវប្បធម៌ ភោជនីយដ្ឋាន និងការកម្សាន្តយ៉ាងសម្បូរបែប។ Long Beach is a major coastal city in Southern California, famous for its extensive port, the historic Queen Mary ocean liner, and a vibrant urban waterfront offering diverse cultural attractions, dining, and entertainment.
ជ្រលងអន្លង់ (Antelope Canyon)

ជ្រលងអន្លង់ (Antelope Canyon)

Antelope Canyon គឺជាជ្រលងភ្នំដ៏ស្រស់ស្អាតគួរឱ្យគយគន់មួយនៅរដ្ឋ Arizona សហរដ្ឋអាមេរិក ដែលល្បីល្បាញដោយសារការកកើតថ្មភក់រាងរលកដ៏អស្ចារ្យ ពណ៌ទឹកក្រូច និងស្វាយដ៏រស់រវើក និងធ្នឹមពន្លឺដ៏អស្ចារ្យដែលចាំងឆ្លងកាត់ចន្លោះតូចចង្អៀតរបស់វា ដែលធ្វើឱ្យវាក្លាយជាឋានសួគ៌របស់អ្នកថតរូប។ Antelope Canyon is a breathtaking slot canyon in Arizona, USA, renowned for its stunning, wave-like sandstone formations, vibrant orange and purple hues, and the dramatic light beams that filter through its narrow openings, making it a photographer's paradise.
ប៉ាស្តូអោតឡែត (Barstow Outlet)

ប៉ាស្តូអោតឡែត (Barstow Outlet)

Barstow Outlet គឺជាមជ្ឈមណ្ឌលទិញទំនិញដ៏ពេញនិយមមួយនៅ Barstow រដ្ឋ California ដែលមានហាងម៉ាកល្បីៗជាច្រើនបញ្ចុះតម្លៃលើសម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់របរផ្សេងៗទៀត។ The Barstow Outlet is a popular shopping destination in Barstow, California, offering a variety of brand-name stores with discounted prices on clothing, accessories, and more.
 អាយដលតារាហូលីវូត (Holywood Street)

អាយដលតារាហូលីវូត (Holywood Street)

ផ្លូវហូលីវូដ (Hollywood Street) គឺជាផ្លូវដ៏រស់រវើក និងទំនើបមួយនៅភ្នំពេញ ដែលល្បីល្បាញដោយសារជីវិតពេលរាត្រីដ៏អ៊ូអរ ហាងកាហ្វេទាន់សម័យ និងហាងលក់សម្លៀកបំពាក់ស្រស់ស្អាត ទាក់ទាញមនុស្សទាន់សម័យ។ Hollywood Street is a lively and modern street in Phnom Penh, known for its vibrant nightlife, trendy cafes, and stylish boutiques, attracting a fashionable crowd.
យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

យូនីវើសល ស្ទូឌីយោ​ ហូលីវូត (Universal Studios)

Universal Studios គឺជាឧទ្យានកម្សាន្តដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត តាមរយៈការជិះកម្សាន្តដ៏រំភើប ការសម្តែងផ្ទាល់ និងតំបន់កម្សាន្តដែលមានប្រធានបទដ៏អស្ចារ្យ។ Universal Studios is a famous theme park where visitors can experience their favorite movies and TV shows through exciting rides, live shows, and immersive themed zones.

Travel Information

ព៌ត័មានសម្រាប់ការធ្វើដំណើរ សហរដ្ឋអាមេរិច

១. ទីតាំង និងពេលវេលាជួបជុំគ្នា 

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ០៩:០០នាទីយប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនហោះហើរទៅកាន់ទីក្រុងសេអ៊ូល ដើម្បីរង់ចាំការហោះហើរបន្តទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក​។

២. ព័ត៌មានជើងហោះហើរ និងការត្រៀមខ្លួន 

២.១. ជើងហោះហើរ (ការហោះហើរអាចមានការប្រែប្រួលអាស្រ័យលើអាកាសធាតុ និងការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍)

២.២. ព័ត៌មានសម្រាប់ការត្រៀមខ្លួនក្នុងការហោះហើរ

  • វ៉ាលី Check-in អាចដាក់បានម្នាក់ ០២ វ៉ាលី ក្នុងមួយវ៉ាលីអាចដាក់បានក្រោម ២៣ គីឡូក្រាម។

  • កាបូបយួរដៃឡើងលើយន្តហោះអាចដាក់បានម្នាក់ 0៧ គីឡូក្រាម។

  • ចំពោះអីវ៉ាន់ដែលមានជាតិទឹកដូចជា ទឹកអប់ សាប៊ូទឹក ថ្នាំដុសធ្មេញ ឡេលាបស្បែក និងរបស់មុតស្រួចត្រូវដាក់ក្នុងវ៉ាលីអីវ៉ាន់ Check-in។

  • រាល់សម្ភារគ្រឿងអេឡិចត្រូនិច ដែលមានផ្ទុកនូវថាមពលថ្មទាំងអស់ដូចជា Power Bank, ទូរសព្ទ, iPad, iPod, iPhone, MP3, MP4,    កុំព្យូទ័រយួរដៃ ។ល។ ត្រូវដាក់ចូលក្នុងកាបូបស្ពាយយួរឡើងលើយន្តហោះ ហាមដាក់ក្នុងវ៉ាលីអីវ៉ាន់ Check-in។

  • ចំពោះ Power Bank ដែលមានកម្លាំងផ្ទុកថាមពលលើសពី 20,000mAh ត្រូវបានដកហូត។

  • ការធ្វើដំណើរតាមយន្តហោះ នឹងមានបម្រើអាហារជូនភ្ញៀវញ៉ាំ។

ចំណាំ៖ 

  • ម៉ោងនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េដើរមុនម៉ោងនៅប្រទេសកម្ពុជារយៈពេល​ ០២ម៉ោង។

  • ម៉ោងនៅទីក្រុងញូវយ៉ក ដើរយឺតជាងម៉ោងនៅប្រទេសកម្ពុជារយៈពេល ១១ម៉ោង។

  • ម៉ោងនៅទីក្រុងឡូសអេនជឺឡេសដើរក្រោយម៉ោងនៅប្រទេសកម្ពុជារយៈពេល ១៤ម៉ោង ។

៤. អាកាសធាតុ

  • ទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន.ឌីស៊ី៖ ចន្លោះពី 10 ដល់ 19 អង្សាសេ

  • ទីក្រុងឡាសវេហ្គាស  ទីក្រុងសាន់ឌៀរហ្គោ​ និងទីក្រុងឡូសអេនជឺឡេស៖ ចន្លោះពី 13 ដល់ 24 អង្សាសេ

៥. សម្ភារដែលគួរត្រៀមយកទៅជាមួយ

  • កូនកាបូបតូចសម្រាប់ដាក់លុយ និងលិខិតឆ្លងដែន ដែលអាចដាក់ស៊កចូលក្នុងអាវ ឬសៀតចង្កេះបាន។

  • កាតចាក់វ៉ាក់សាំង (ចាប់ពី ០៣ដូសឡើងទៅ)

  • ថ្នាំសង្កូវ៖ ថ្នាំពុលឡាន ក្ដៅខ្លួន ឈឺក្បាល វិលមុខ ថ្នាំរាក ថ្នាំសម្រាប់ជំងឺប្រចាំកាយ។ល។ 

  • ឌុយសាកថ្មទូរសព្ទ (មើលតាមរូបគំរូ), MP3, Power Bank, កាមេរ៉ា កាសស្ដាប់ចម្រៀង សៀវភៅ/ទស្សនាវដ្ដីសម្រាប់អានកែអផ្សុក។

  • សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន៖ ច្រាស់ និងថ្នាំដុសធ្មេញ ក្រាស់សិតសក់ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឡេលាបស្បែក ក្រែមលាបមាត់កុំឱ្យប្រេះ ប្រដាប់បិតត្រចៀកការពាររងារ​។ល។

  • ស្បែកជើងប៉ាតាសម្រាប់ពាក់ធ្វើដំណើរ អាវរងារ មួករងារ ស្រោមដៃ ស្រោមជើង កន្សែងបង់កកុំឱ្យរងារ វ៉ែនតាការពារកម្ដៅថ្ងៃ ។ល។

៦. បំរាមសម្ភារៈ និងឧបករណ៏ ដែលមិនអនុញ្ញាតយកទៅក្នុងការដំណើរកម្សាន្តនេះ

  • សាច់ឆៅទាំងអស់មិនត្រូវបានអនុញ្ញាតឲយកទៅចូលរួមក្នុងសកម្មភាណដំណើរកម្សាន្តទេ​ (ប្រហុក ប្រអក សាច់…)

  • ផ្លែឈើ និង បន្លែ ទាំងអស់មិនត្រូវបានអនុញ្ញាតិអោយនាំចូលប្រទេសទិសដៅជាដាច់ខាត ។

  • អាហារឆ្អិន រឺ ក្រៀម សម្ភារះតាមខ្លួនផ្សេងៗ យកល្មមញ៉ាំ និងប្រើប្រាស់ខ្លួនឯងបានហើយ (មិនអនុញ្ញាតិគោលបំណងធ្វើអាជីវកម្មឡើយ)

៧. រូបិយបណ្ណ និងអត្រាប្ដូរប្រាក់

  • លោកអ្នកអាចប្រើប្រាស់កាតធនាគារដូចជា Visa Card, Master Card និង Credit Card នៅតាមហាងទំនិញដែលមានម៉ាស៊ីនឆូតកាត។

  • លោកអ្នកគួរត្រៀមប្រាក់បម្រុងក្នុងម្នាក់ចាប់ពី ​២,០០០ (ពីរពាន់ដុល្លារ) ឡើងទៅឬច្រើនជាងនេះដើម្បីដាក់សាគួរតាមខ្លួន ពីព្រោះនៅសហរដ្ឋអាមេរិក គឺមានតម្រូវការចាយវាយខ្ពស់ និងមានទំនិញម៉ាកល្បីៗជាច្រើន ដែលលោកអ្នកអាចរកទិញបានតាមតម្រូវការដោយសេរី។

៨. ការទទួលទានអាហារ

ក្រុមហ៊ុនបានរៀបចំអាហារជាលក្ខណៈបែបចិន ថៃ វៀតណាម និងអាមេរិក។ ដោយសារតែប្រទេសនីមួយៗមានទំនៀមទម្លាប់ និងការនិយមរសជាតិ​នៃការញ៉ាំខុសៗគ្នា ស្របពេលដែលមានការផ្លាស់ប្ដូរពេលវេលា និងអាកាសធាតុខុសប្លែកគ្នាពីប្រទេសកម្ពុជារបស់យើង ដូច្នេះលោកអ្នកក៏អាចត្រៀមអាហារបម្រុងផ្ទាល់ខ្លួនទុកសម្រាប់ញ៉ាំបានដូចជា មីកំប៉ុង ឆៃប៉ូវ បង្គាក្រៀម សាច់ផាត់ ត្រី/គោងៀត​ ។ល។

៩. គំរូឌុយសាកថ្មទូសព្ទ៖ ដុយជើងពីរ (ដូចគំរូរូបភាពខាងក្រោម) 

បញ្ជាក់៖ អតិថិជនទាំងអស់ត្រូវទទួលខុសត្រូវដោយខ្លួនឯងនូវរាល់សម្ភារមានតម្លៃផ្ទាល់ខ្លួននានាដូចជា កាបូបលុយ ទូរសព្ទដៃ កុំព្យូទ័រ  លិខិតឆ្លងដែន គ្រឿងអលង្ការមានតម្លៃផ្សេងៗ, Boarding Pass, ទម្រង់បែបបទឆ្លងដែនអន្តោប្រវេសន៍ ។ល។ ក្រុមហ៊ុនមិនទទួលខុសត្រូវ ចំពោះការធ្វេសប្រហែស ដែលនាំឱ្យមានការបាត់បង់ ឬខូចខាតសម្ភារមានតម្លៃណាមួយរបស់លោកអ្នកក្នុងកំឡុងពេលធ្វើដំណើរឡើយ។

  • ក្រុមហ៊ុនទេសចរណ៌ ស្កាយឃីង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងចូលរួមសហការ ពត៌មានដូចបានជំរាបជូនខាងលើ  និង

យើងខ្ញុំសូមជូនពរដល់អស់ភ្ញៀវកិត្តិយសទាំងអស់ ឱ្យធ្វើដំណើរដោយសុវត្ថិភាព និងអនុស្សាវរីយ៍ដ៏រីករាយនៅក្នុងដំណើរកម្សាន្ត​​នេះ។

សូមអរគុណ!!!