KOREAPL-925

ប្រទេសកូរ៉េ - ទីក្រុងសេអ៊ូល

មកទទួលយកបទពិសោធន៍​ដ៏សប្បាយរីកជាមួយនឹង ការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ ទីក្រុងសេអ៊ូល​ នារដូវស្លឹកឈើជ្រុះ​ ដោយជិះទូកកម្សាន្តគយគន់ទេសភាពដ៏សស្រ់ត្រកាលទៅកាន់កោះណាមិ ទៅទស្សនានិងថតរូបកម្សាន្តនៅព្រះរាជវាំងក្យ៉ុងប៉ុកដែលជាវាំងដ៏ល្បីល្បាញក្នងប្រទេសកូរ៉េ ទៅដើរកម្សាន្ត​និងញុាំអាហារstreet food នៅផ្លូវម្យុងដុង​ និងកន្លែងកម្សាន្តជាច្រើនទៀតក្នុងទីក្រុងសេអ៊ូល។ស្កាយឃីងជាក្រុមហ៊ុនជំនាញរៀបចំដំណើរកម្សាន្តដែលមានបទពិសោធន៍យូរឆ្នាំមកហើយ​ ជាមួយនឹងអ្នកនាំដ៏មានភាពរួសរាយ​ រាក់ទាក់ ធ្វើឲដំណើរកម្សាន្តកាន់តែសប្បាយរីករាយ​ និងមិនអាចបំភ្លេចបាន។តម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០%។

Visa Included

$999

Duration

5 days 4 nights

Departure

01 Nov 2025

Available

15

Contact Us

Attractions

កោះណាមី (Nami Island)

កោះណាមី (Nami Island)

កោះណាមី ជាកោះតូចស្រស់ស្អាតនៅខេត្តហ្គាយ៉ុងហ្គី កូរ៉េខាងត្បូង ល្បីដោយដើមម៉ាត់ឈើធំៗ និងទេសភាពរដូវប្លែកៗ។ កោះនេះក្លាយជាកន្លែងល្បីក្រោយពីរឿងភាគដ៏ពេញនិយម "Winter Sonata"។ អាចដើរលេង ជិះកង់ ឬស្រង់ភាពស្ងប់ស្ងាត់នៅធម្មជាតិ។ Nami Island is a picturesque half-moon shaped island in South Korea's Gangwon Province, famous for its towering metasequoia trees and seasonal beauty. It gained global fame after appearing in the K-drama "Winter Sonata" and is now a romantic getaway for nature lovers.
ស្ពានកញ្ចក់សូយ៉ាងកាំង (Soyanggang Skywalk)

ស្ពានកញ្ចក់សូយ៉ាងកាំង (Soyanggang Skywalk)

ស្ពានមេឃសយ៉ាងហ្គាង (Soyanggang Skywalk) – ស្ពានកញ្ចក់លើទឹកដ៏អស្ចារ្យនៅកូរ៉េ ការពិពណ៌នាខ្លី (ភាសាខ្មែរ) ស្ពានមេឃសយ៉ាងហ្គាង គឺជាស្ពានកញ្ចក់ដ៏អស្ចារ្យ ស្ថិតនៅលើទឹកស្ទឹងសយ៉ាង ខេត្តហ្គាងវ៉ុន កូរ៉េខាងត្បូង។ ស្ពាននេះមានរាងដូចសំពៅ និងផ្តល់ទេសភាពដ៏អស្ចារ្យនៃទឹកដែលហូរក្រោមជើង។ ជាកន្លែងល្អសម្រាប់ថតរូប និងរីករាយជាមួយទេសភាពស្ងប់ស្ងាត់។ Soyanggang Skywalk is a spectacular glass bridge hovering over Soyang River in Gangwon Province, South Korea. Shaped like a ship, it offers thrilling views of the flowing water beneath your feet - perfect for photography and peaceful contemplation.
 ព្រះរាជវាំងក្យ៉ុងបុក (Gyoeungbokgung Palace)

ព្រះរាជវាំងក្យ៉ុងបុក (Gyoeungbokgung Palace)

ព្រះបរមរាជវាំងគ្យូង់បុកគុង ជាព្រះរាជវាំងធំបំផុត និងសំខាន់បំផុតនៃរាជវង្សចូសុន (១៣៩៥-១៩១០)។ ស្ថិតនៅជើងភ្នំបុកហាន់ ក្នុងទីក្រុងសេអ៊ូល វាំងនេះល្បីដោយច្រឡំហោជាមុខ ហ៊្គ្យែងហ្គ្យែ (Gwanghwamun) ដ៏អស្ចារ្យ និងស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ។ ជាកន្លែងទស្សនាប្រវត្តិសាស្ត្រដ៏ល្បីបំផុតនៅកូរ៉េខាងត្បូង។ Gyeongbokgung Palace, the largest and most iconic palace of Korea's Joseon Dynasty (1395-1910), stands majestically at the foot of Bugaksan Mountain in Seoul. Famous for its Gwanghwamun Gate and traditional architecture, it's South Korea's premier historical attraction
 ភូមិបុរាណបុកឈុន (Hanok Bokcheoun Village)

ភូមិបុរាណបុកឈុន (Hanok Bokcheoun Village)

ភូមិហាណុកបុកឈឺន ជាភូមិបុរាណល្បីល្បាញនៅទីក្រុងសេអ៊ូល ដែលរក្សានូវផ្ទះបុរាណកូរ៉េ (ហាណុក) ជាង ៦០០ឆ្នាំ។ ភូមិនេះស្ថិតនៅចន្លោះព្រះបរមរាជវាំងគ្យូង់បុកគុងនិងចៅន់ដុកគុង ផ្តល់នូវទេសភាពដូចវិញ្ញាណក្នុងរឿងបុរាណ។ ជាកន្លែងល្អសម្រាប់ថតរូប ស្លៀកពាក់ហាន់បុក និងស្វែងយល់ពីវប្បធម៌កូរ៉េបុរាណ។ Bukchon Hanok Village is a historic neighborhood in Seoul preserving over 600 years of traditional Korean houses (hanok). Nestled between Gyeongbokgung and Changdeokgung Palaces, it offers a picturesque journey through Korea's architectural heritage - perfect for photos, cultural experiences, and hanbok walks.
ផ្សាទំនើបដុងដេម៉ុន (Dongdaemun Design Plaza)

ផ្សាទំនើបដុងដេម៉ុន (Dongdaemun Design Plaza)

សួនឌីដីភី (Dongdaemun Design Plaza) ជាអាគារទំនើបដ៏អស្ចារ្យនៅទីក្រុងសេអ៊ូល ដែលរចនាដោយស្ថាបត្យករល្បី Zaha Hadid។ លក្ខណៈដ៏ពិសេសរបស់វាគឺរាងកោងដូចសំប៉ែតអវកាស និងពន្លឺ LED នៅពេលយប់។ ជាមជ្ឈមណ្ឌលវប្បធម៌ និងការរចនាដ៏សំខាន់បំផុតនៅកូរ៉េ។ DDP (Dongdaemun Design Plaza) is Seoul's iconic neo-futuristic architectural marvel designed by Zaha Hadid. Known for its fluid metallic curves and dazzling LED displays, it serves as Korea's premier hub for design, fashion, and cultural events.
ប៉មអិនសេអ៊ូល (N Seoul Tower)

ប៉មអិនសេអ៊ូល (N Seoul Tower)

ប៉ម N Seoul ជាប៉មមើលទស្សន៍ខ្ពស់បំផុតនៅសេអ៊ូល ស្ថិតនៅលើភ្នំណាំសាន។ ល្បីដោយទេសភាពទីក្រុង 360° និង "ចិញ្ចៀនស្នេហ៍" ដែលភ្ញៀវអាចចងចិញ្ចៀនសំណាង។ ជាកន្លែងល្អសម្រាប់ការថតរូប អាហារអាកាស និងមើលទេសភាពពេលយប់។ N Seoul Tower, Seoul's iconic observation tower atop Namsan Mountain, offers breathtaking 360° city views and the famous "Locks of Love" fence. A perfect spot for photography, romantic dates, and enjoying panoramic nightscapes.
ផ្សា​រាត្រីម៉្យុងដុង (Myeoungdong Street)

ផ្សា​រាត្រីម៉្យុងដុង (Myeoungdong Street)

ផ្លូវម្យ៉ាងដុង ជាតំបន់ទិញឥវ៉ាន់និងសាកល្បងអាហារល្បីបំផុតនៅសេអ៊ូល។ ល្បីដោយហាងគ្រឿងសំអាងកូរ៉េ ហាងលក់អាវុធ K-pop និងអាហារស្ត្រីតដូចជា តុកប៊ូគី (tokbokki) និងភ្លៅមាន់ដុត។ ជាកន្លែងមួយដែលត្រូវមកដោយអ្នកទេសចរគ្រប់រូប! Myeongdong Street, Seoul's premier shopping and food district, dazzles with Korean beauty stores, K-pop merch, and iconic street food like spicy rice cakes (tteokbokki) and grilled chicken skewers. A must-visit for every traveler!
សួនកម្សាន្តអេវើលែន (Everland Theme Park)

សួនកម្សាន្តអេវើលែន (Everland Theme Park)

អេវឺឡែន ជាឧទ្យានកម្សាន្តធំបំផុតនៅកូរ៉េខាងត្បូង ស្ថិតនៅក្នុងទីក្រុងយ៉ុងអ៊ីន។ ល្បីដោយការលេងគួរឱ្យរំភើបដូចជា T-Express (រថយន្តរត់លឿនពីឈើ) សួនសត្វ និងការបង្ហាញពន្លឺពណ៌ចម្រុះនៅរដូវរងារ។ ជាកន្លែងល្អសម្រាប់គ្រួសារ និងអ្នកដែលចូលចិត្តការកម្សាន្ត។ Everland, South Korea's largest theme park in Yongin, thrills visitors with attractions like T-Express (wooden roller coaster), animal safaris, and dazzling seasonal festivals. A perfect destination for family fun and adventure seekers.
បណ្ណាល័យយក្សស្តារហ្វៀល (Starfield Library)

បណ្ណាល័យយក្សស្តារហ្វៀល (Starfield Library)

បណ្ណាល័យស្តារហ្វ៊ីលដ៍ ជាបណ្ណាល័យសាធារណៈដ៏ធំបំផុតនៅកូរ៉េខាងត្បូង ស្ថិតនៅផ្សារទំនើប COEX។ ល្បីដោយធ្នើរសៀវភៅខ្ពស់ 13ម៉ែត្រ និងអាគារបែបទំនើបដ៏ស្រស់ស្អាត។ ជាកន្លែងល្អសម្រាប់អ្នកអាន ថតរូប និងស្វែងរកភាពស្ងប់ស្ងាត់។ Starfield Library, Seoul's stunning public library inside COEX Mall, boasts 13-meter-tall bookshelves housing 70,000+ books. A perfect spot for book lovers, photo enthusiasts, and those seeking quiet in the city.
រូបចម្លាក់ដៃហ្គាងណាម (Gangnam Style Statue)

រូបចម្លាក់ដៃហ្គាងណាម (Gangnam Style Statue)

រូបសំណាក Gangnam Style ជារូបសំណាកដែលឧទ្ទិសដល់ចម្រៀងដ៏ល្បីរបស់អ្នកចម្រៀង PSY។ ស្ថិតនៅទីលានសាធារណៈសង្កាត់ Gangnam រូបសំណាកនេះបង្ហាញទីភ្នាក់ងារលេងរាំដ៏ល្បីពី MV ដែលធ្វើអោយអ្នកទស្សនាអាចថតរូបជាមួយទីភ្នាក់ងារលេងរាំដ៏សប្បាយ។ The Gangnam Style Statue commemorates PSY's global hit song, featuring his iconic dance pose. Located in Gangnam Public Square, this bronze statue lets visitors recreate the famous horse-riding dance move.
សារមន្ទីរប្រជាជាតិកូរ៉េ (National Folk Museum)

សារមន្ទីរប្រជាជាតិកូរ៉េ (National Folk Museum)

សារមន្ទីរប្រជាប្រិយជាតិកូរ៉េ (National Folk Museum) ស្ថិតនៅក្នុងព្រះបរមរាជវាំង Gyeongbokgung នៅសេអ៊ូល។ វាបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកូរ៉េតាំងពីសម័យបុរាណរហូតដល់សម័យទំនើប។ សារមន្ទីរនេះគឺជាកន្លែងដ៏ល្អសម្រាប់សិក្សាពីជីវិតប្រចាំថ្ងៃរបស់ជនជាតិកូរ៉េ។ The National Folk Museum of Korea, located within Gyeongbokgung Palace in Seoul, showcases Korea's rich history and traditional culture from ancient times to the modern era. It's an excellent place to learn about the daily lives of Korean people throughout the ages.

Travel Information

កូរ៉េ

១. ទីតាំង និងពេលវេលាជួបជុំគ្នា សំរាប់ថ្ងៃចេញដំណើរ  

  • ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃអង្ការ ទី04 ខែ វិច្ឆិការ ឆ្នាំ 2025  នៅវេលា ម៉ោង 9:30 នាទីយប់ ​។

  • ពេលទៅដល់ព្រលានយន្តហោះ សូមស្វែងរកទង់ស្កាយឃីងជាសំគាល់ ឬ លោកអ្នកអាចទាក់ទងលេខទូរសព្ទ័អ្នកនាំដូចមាននៅខាងលើ។

២. ព័ត៌មានជើងហោះហើរ និងការត្រៀមខ្លួន

២.១. ជើងហោះហើរ (ការហោះហើរអាចមានការប្រែប្រួលអាស្រ័យលើអាកាសធាតុ និងការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍)

ចំណាំ៖    សំរាប់សេវ៉ាកម្មលើយន្តហោះ  គឺត្រូវគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៌ និង អូតេស

  • អាហារលើយន្តហោះ ការធ្វើដំណើរតាមយន្តហោះ  នឹងមានបម្រើអាហារជូនភ្ញៀវតាមលំដាប់លំដោយរបស់អូតេស ។ លោកអ្នកក៏អាចត្រៀមអាហារខ្ចប់ស្ងួតផ្ទាល់ខ្លួនបរិភោគលើយន្តហោះបានដែរ (កំឡុងពេលប្តូរជើងយន្តហោះមិនមានរួមបញ្ចូលអាហារនោះទេ)

  • កៅអីលើយន្តហោះ  ក្រុមការងារយើងខ្ញុំប្រឹងអោយអស់ពីលទ្ធិភាពក្នុងការប្រជែងស្នើរសុំកៅអីយន្តហោះជូនលោកអ្នកអោយបាននៅជិតៗគ្នាតាមក្រុមគ្រួសារនិមួយៗ  ប៉ុន្តែបើមិនបានដូចបំណង សូមមេត្តាអធ្យាស្រយ័និងយោគយល់ផង ។

  • សំរាកលើយន្តហោះ  លោកអ្នកអាចជ្រើសរើសសំលៀកបំពាក់ងាយស្រួល (រលុងៗ) ក្នុងការជិះយន្តហោះ (អាចប្តូរលើយន្តហោះក៏បាន) ។

 

២.២. សម្ភារៈ និង ការរៀបចំវ៉ាលី សម្រាប់ធ្វើដំណើរតាមយន្តហោះ

·         វ៉ាលីផ្ញើ (Check-in) អាចដាក់បានម្នាក់ ០១វ៉ាលី ក្នុងមួយវ៉ាលីអាចដាក់បាន  ក្រោម23គីឡូ(បើលើសត្រូវបង់ប្រាក់១គីឡូ 50ដុល្លារឡើង)។

·         កាបូបយួរដៃឡើងលើយន្តហោះអាចដាក់បានម្នាក់ ក្រោម0៧ គីឡូ   (យន្តហោះមិនអនុញ្ញាតអោយលើសទេ)។

·         ចំពោះអីវ៉ាន់មានជាតិទឹកដូចជា ទឹកអប់ សាប៊ូទឹក ថ្នាំដុសធ្មេញ ឡេលាបស្បែក និងរបស់មុតស្រួចត្រូវដាក់ក្នុងវ៉ាលីអីវ៉ាន់ផ្ញើ  Check-in ។

·         រាល់សម្ភារៈគ្រឿងអេឡិចត្រូនិច ដែលមានផ្ទុកនូវថាមពលថ្មទាំងអស់ដូចជា Power Bank, ទូរសព្ទ, iPad, iPod, iPhone, MP3, MP4,    កុំព្យូទ័រយួរដៃ ។ល។ ត្រូវដាក់ចូលក្នុងកាបូបស្ពាយយួរឡើងលើយន្តហោះ (ហាមដាក់ក្នុងវ៉ាលីអីវ៉ាន់ផ្ញើ   Check-in ដាច់ខាត)

·         ចំពោះ Power Bank ដែលមានកម្លាំងផ្ទុកថាមពលលើសពី ២ម៉ឺនអំពែរ (២០,០០០ mAh) មិនអនុញ្ញាតអោយយកធ្វើដំណើរទេ ។

·         សាច់ឆៅទាំងអស់មិនអនុញ្ញាតអោយយកតាមដំណើរកម្សាន្តទេសចរណ៌នេះឡើយ (ក្រុមហ៊ុនយើងខ្ញុំមិនទទួលខុសត្រូវទេ) ។

·         ផ្លែឈើ និង បន្លែ ទាំងអស់មិនត្រូវបានអនុញ្ញាតអោយនាំចូលប្រទេសទិសដៅជាដាច់ខាត (ពិសារតាមផ្លូវអោយអស់) ។

·         អាហារឆ្អិន រឺ ក្រៀម សម្ភារៈតាមខ្លួនផ្សេងៗ យកល្មមញ៉ាំ និងប្រើប្រាស់ខ្លួនឯងបានហើយ (មិនអនុញ្ញាតគោលបំណងធ្វើអាជីវកម្មឡើយ)​​ 

៣. រូបិយបណ្ណ និងអត្រាប្ដូរប្រាក់

  • លោកអ្នកគួរត្រៀមប្រាក់បម្រុង (តាមប្រភេទប្រទេស) ក្នុងម្នាក់ប្តូរទៅចាប់ពី ​២,០០០ (ពីរពាន់ដុល្លារ) ឡើងទៅ ឬច្រើនជាងនេះដើម្បីដាក់សាគួរតាមខ្លួន ពីព្រោះនៅបណ្ដាប្រទេសគឺមានតម្រូវការចាយវាយខ្ពស់ និងមានទំនិញម៉ាកល្បីៗជាច្រើន ដែលលោកអ្នកអាចរកទិញបានតាមតម្រូវការដោយសេរី  និងមិនពិបាកស្វែងរកកន្លែងប្តូរទៀត ។

  • លោកអ្នកគួរតែប្រើប្រាស់កាតធនាគារដូចជា Visa Card, Master Card និង Credit Card នៅតាមហាងទំនិញដែលមានម៉ាស៊ីនឆូតកាត ចៀសវាងដាក់ប្រាក់តាមខ្លួនច្រើនពេក (សាច់ប្រាក់អាចដាក់តាមខ្លួនបានត្រឹម 7000ដុល្លារអាមេរិច ក្នុងម្នាក់) បើលើសនិងត្រូវបង់ប្រកាស។

៣. រូបិយបណ្ណ និងអត្រាប្ដូរប្រាក់

·         លោកអ្នកគួរត្រៀមប្រាក់បម្រុង (តាមប្រភេទប្រទេស) ក្នុងម្នាក់ប្តូរទៅចាប់ពី ​១,០០០ (មួយពាន់ដុល្លារ) ឡើងទៅ ឬច្រើនជាងនេះដើម្បីដាក់សាគួរតាមខ្លួន ពីព្រោះនៅប្រទេសកូរ៉េគឺមានតម្រូវការចាយវាយខ្ពស់ និងមានទំនិញម៉ាកល្បីៗជាច្រើន ដែលលោកអ្នកអាចរកទិញបានតាមតម្រូវការដោយសេរី  និងមិនពិបាកស្វែងរកកន្លែងប្តូរទៀត ។

·         លោកអ្នកគួរតែប្រើប្រាស់កាតធនាគារដូចជា Visa Card, Master Card និង Credit Card នៅតាមហាងទំនិញដែលមានម៉ាស៊ីនឆូតកាត ចៀសវាងដាក់ប្រាក់តាមខ្លួនច្រើនពេក (សាច់ប្រាក់អាចដាក់តាមខ្លួនបានត្រឹម 7000ដុល្លារអាមេរិច ក្នុងម្នាក់) បើលើសនិងត្រូវបង់ប្រកាស។

៤. អាកាសធាតុ

.  ក្នុងខែសីហាប្រទេសកូរ៉េ មានសីតុណ្ហភាព៖ ចន្លោះពី 22 ទៅ 30 អង្សាសេ​​​ (ប្រហាក់ប្រហែល គួរត្រៀមអាវរងារនិងឆ័ត្រ) 

.  នៅកូរ៉េម៉ោងដើរលឿនជាងកម្ពុជា ២ម៉ោង

៥. សម្ភារដែលគួរត្រៀមយកទៅជាមួយ

·         ថ្នាំសង្កូវផ្ទាល់ខ្លួន៖ ប្រេងកូឡា  ប្រេងខ្យល់  ប្រេងរឹតថ្លោះ ថ្នាំពុលឡាន ក្ដៅខ្លួន ឈឺក្បាល វិលមុខ ថ្នាំរាក ថ្នាំសម្រាប់ជំងឺប្រចាំកាយ។ល។

·         ឌុយសាកថ្មទូរសព្ទ (មើលតាមរូបគំរូ), MP3, Power Bank, កាមេរ៉ា កាសស្ដាប់ចម្រៀង សៀវភៅ/ទស្សនាវដ្ដីសម្រាប់អានកម្សាន្ត ។

·         សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន៖ ច្រាស់និងថ្នាំដុសធ្មេញ ក្រាសសិតសក់ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឡេលាបស្បែកក្រែមលាបមាត់កុំឱ្យប្រេះ។

·         ស្បែកជើងប៉ាតាសម្រាប់ពាក់ធ្វើដំណើរ អាវរងា មួក ស្រោមដៃរងា ស្រោមជើង វ៉ែនតាការពារកម្ដៅថ្ងៃ ។ល។

៦. ការទទួលទានអាហារ

ក្រុមហ៊ុនបានខិតខំជ្រើសរើសយកអាហារល្អៗជាលក្ខណៈបែប កូរ៉េ និងផ្សេងៗទៀត ព្រមទាំងរៀបចំ សាច់ និង បន្លែ គ្រប់ប្រភេទ ជូនលោកអ្នករួច  ។ ដោយសារតែប្រទេសនីមួយៗមានទំនៀមទម្លាប់ និងការនិយមរសជាតិ​នៃអាហារខុសៗគ្នា  ស្របពេលដែលមានការផ្លាស់ប្ដូរពេលវេលា និងអាកាសធាតុខុសប្លែកគ្នាពីប្រទេសកម្ពុជារបស់យើង ដូច្នេះលោកអ្នកក៏អាចត្រៀមអាហារបម្រុងផ្ទាល់ខ្លួនសម្រាប់ផ្សាំពិសារបន្ថែមបាន ដោយត្រូវចំអិនស្ងួត រួច វិចខ្ចប់អោយមានសណ្តាប់ធ្នាប់បានដូចជា មីកំប៉ុង ឆៃប៉ូវ បង្គាក្រៀម សាច់ផាត់ ត្រី/គោងៀត​ ទឹកជ្រលក់ ។

៧. ព័ត៌មានអំពីទំនៀមទម្លាប់ និងរបៀបរ​បបក្នុងការរស់នៅរបស់ប្រជាជនក្នុងប្រទេសកូរ៉េ

.  សណ្ឋាគារនៅកូរ៉េភាគច្រើន មានទំហំស្ដង់ដារបន្ទប់តូចៗជាងនៅប្រទេសផ្សេងៗ......

 

៨. បញ្ជាក់៖ អតិថិជនទាំងអស់ត្រូវទទួលខុសត្រូវដោយខ្លួនឯងនូវរាល់សម្ភារមានតម្លៃផ្ទាល់ខ្លួននានាដូចជា កាបូបលុយ ទូរសព្ទដៃ កុំព្យូទ័រ  លិខិតឆ្លងដែន គ្រឿងអលង្ការមានតម្លៃផ្សេងៗ, Boarding Pass, ទម្រង់បែបបទឆ្លងដែនអន្តោប្រវេសន៍ ។ល។ ក្រុមហ៊ុនមិនទទួលខុសត្រូវ ចំពោះការធ្វេសប្រហែស ដែលនាំឱ្យមានការបាត់បង់ ឬខូចខាតសម្ភារមានតម្លៃណាមួយរបស់លោកអ្នកក្នុងកំឡុងពេលធ្វើដំណើរឡើយ។

ទំនាក់ទំនងសម្រាប់ការជាវឌុយសាកថ្មទូសព្ទ(ជើងឌុយនៅក្រៅប្រទេស)   ស៊ីមកាតទូរសព្ទ័  ឩបករណ៌ផ្សេងៗដែលលោកអ្នកពិបាករកជាវ

  ក្រុមហ៊ុនទេសចរណ៌ ស្កាយឃីង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងចូលរួមសហការ ពត៌មានដូចបានជម្រាបជូនខាងលើ  និងយើងខ្ញុំសូមជូនពរដល់អស់ភ្ញៀវកិត្តិយសទាំងអស់ ឱ្យធ្វើដំណើរដោយសុវត្ថិភាព និងអនុស្សាវរីយ៍ដ៏រីករាយនៅក្នុងដំណើរកម្សាន្ត​​នេះ។

 

សូមអរគុណ!!!