




រីករាយជាមួយដំណើរកម្សាន្តទៅកាន់ ប្រទេសអូស្រ្តាលី រយៈពេល ៧ថ្ងៃ៦យប់ រួមជាមួយកញ្ចប់ធួរព្រីមៀម ( Premium Packages ) ដោយកម្មវិធីខាងលើនេះមាននាំលោកអ្នកដើរលេងកម្សាន្តទៅកាន់កន្លែងល្បីៗ និងសំខាន់ៗនៃប្រទេសអូស្រ្តាលី ដែលមានដូចជាទីក្រុងសុីដនី រាជធានីកង់បេរ៉ា និងទីក្រុងមែលប៊ន ហើយរឹតតែពិសេសជាងនឹងទៅទៀតគឺអ៊ំពូមីងនឹងទទួលបានអារម្មណ៍ប្លែកជាមួយនឹងការប្រារព្ធពិធីនិទាឃរដូវដ៏ធំបំផុតប្រចាំប្រទេសអូស្រ្តាលីដែលអ៊ំពូមីអាចរីករាយជាមួយការថតរូបកម្សាន្តជាមួយនឹងផ្ការីកស្គុសស្គាយរាប់លានទងស្អាតៗមែនទែនអ៊ំពូមីង ដែលរដូវកាលនេះមានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ហើយរឹតតែពិសេសជាងនឹងទៅទៀត កញ្ចប់កម្មវិធីព្រីមៀមនេះដែរគឺមានរួមបញ្ចូលរួចជាស្រេចនូវ សំបុត្រជិះឡានទេសចរណ៍អត់ដំបូល អាហារកម្រិតព្រីមៀមល្អៗ សណ្ឋាគារផ្កាយ៤ មធ្យោបាយធ្វើដំណើរមានផាសុកភាព និងធំទូលាយ សំបុត្រយន្តហោះទៅមក ទិដ្ឋាការអូស្រ្តាលី សំបុត្រចូលទស្សនាតាមកម្មវិធី និងមគ្គុទេសក៍ទេសចរណ៍ដ៏ប៉ិនប្រសប់ ដែលធ្វើឪ្យដំណើរកម្សាន្តលោកអ្នក ដើរលេងកម្សាន្តរីករាយ ញាំឆ្ងាញ់ និងគេងស្រួល ដោយក្រុមហ៊ុន ទេសចរណ៍ ស្កាយឃីង (ធានាមិននាំភ្ញៀវចូលហាងលក់ទំនិញ ដែលបង្ខិតបង្ខំអតិថិជនអោយត្រូវតែទិញទំនិញ) ។ ចំពោះការធ្វើវីសារទិដ្ឋាការអូស្រា្តលីកាន់តែមានភាពងងាយស្រួលតាមរយៈក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដែលក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍ និងមានការទទួលស្គាល់ពីថ្វីដៃក្នុងការរៀបចំទិដ្ឋាការអូស្រា្តលី ជាមួយក្រុមការងារ ស្កាយឃីង មានជំនាញច្បាស់លាស់ ក្នុងការរៀបចំឯកសារទៅតាមតម្រូវការរបស់ស្ថានទូត មានបទពិសោធន៍រយៈពេល ១០ឆ្នាំជាង តាំងពីឆ្នាំ២០០៧ និងមានក្រុមហ៊ុនដែលជាដៃគូរសហការរបស់ ស្កាយឃីង មានទីតាំងនៅប្រទេសអូស្រ្តាលីស្រាប់ ជួយដល់ការធានាវីសាលោកអ្នកមានភាពរឹងមាំ ដែលធ្វើអោយអត្រានៃការជាប់វីសារមានភាគរយខ្ពស់។ ស្កាយឃីងអ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់ និងតម្លៃរាប់បញ្ចូលការចំណាយទាំងអស់ធានាគុណភាព១០០% ។
Attractions

សាលមហោស្រពអូប៉េរ៉ា (Opera House)

ស្ពានហាប័រ (Harbour Bridge)
ស្ពានហាប័រនៅស៊ីដនី (Harbour Bridge) គឺជាស្ពានដែកដ៏ល្បីល្បាញមួយក្នុងពិភពលោក លាតសន្ធឹងពីលើច្រកទឹកស៊ីដនី។ ជានិមិត្តរូបសំខាន់នៃទីក្រុងស៊ីដនី ស្ពាននេះផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងអាចឡើងដើរលើស្ពានសម្រាប់អ្នកដែលចង់សាកល្បងបទពិសោធថ្មី។ The Sydney Harbour Bridge is a world-famous steel arch bridge spanning Sydney Harbour. As an iconic symbol of Sydney, it offers breathtaking city views and features a bridge climb experience for adventurous visitors.

អគារឃ្វីនវិកតូរៀ (Queen Victoria Building)

ឧទ្យានបារ៉ាងហ្គារូ (Barangaroo Reserve)

កៅអីរបស់អ្នកស្រីម៉ាកខ្វារី (Mrs. Macquarie's Chair)

ភ្នំខៀវ (Blue Mountain)

ផ្លូវភីត (Pitt Street)

សួនសត្វសុីដនី (Sydney Zoo)

វិមានរដ្ឋាភិបាលប្រទេសអូស្រ្តាលី (Australia Government House)

បឹងហ្រ្គីហ្វីត (Lake Burley Griffin)

ឧទ្យានខមមិនវេល(Commonwealth Park)

ឧទ្យានបូតានិក(Royal Botanic Gardens Victoria)

ផ្ទះប្រវត្តិសាស្រ្តកាពីតែនឃុក (Cook's Cottage)

វិហារផាទ្រីក (St. Patrick's cathedral)

ទន្លេយ៉ារា(Yarra River)
.jpg)
វីថីទីក្រុងចិន (China Town)

ផ្សាររាត្រីប៊ឹគ (Bourke Street Mall)
Travel Information
ព៌ត័មានសម្រាប់ការធ្វើដំណើរ ប្រទេសអូស្រា្តលី
១. ទីតាំង និងពេលវេលាជួបជុំគ្នា សំរាប់ថ្ងៃចេញដំណើរ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃ អាទិត្យ ទី 21 ខែ កញ្ញា ឆ្នាំ 2025 នៅវេលា ម៉ោង 04:00 នាទីរសៀល ។
ពេលទៅដល់ព្រលានយន្តហោះ សូមស្វែងរកទង់ស្កាយឃីងជាសំគាល់ ឬ លោកអ្នកអាចទាក់ទងលេខទូរសព្ទ័អ្នកនាំដូចមាននៅខាងលើ។
២. ព័ត៌មានជើងហោះហើរ និងការត្រៀមខ្លួន
២.១. ជើងហោះហើរ (ការហោះហើរអាចមានការប្រែប្រួលអាស្រ័យលើអាកាសធាតុ និងការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍)
1 MH 763 21SEP PNHKUL 1820 2110
2 MH 123 21SEP KULSYD 2345 1000 22SEP
3 MH 128 26SEP MELKUL 2330 0600 27SEP
4 MH 754 27SEP KULPNH 0900 1000
ចំណាំ៖ សំរាប់សេវ៉ាកម្មលើយន្តហោះ គឺត្រូវគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៌ និង អូតេស ៖
អាហារលើយន្តហោះ ការធ្វើដំណើរតាមយន្តហោះ នឹងមានបម្រើអាហារជូនភ្ញៀវតាមលំដាប់លំដោយរបស់អូតេស ។ លោកអ្នកក៏អាចត្រៀមអាហារខ្ចប់ស្ងួតផ្ទាល់ខ្លួនបរិភោគលើយន្តហោះបានដែរ (កំឡុងពេលប្តូរជើងយន្តហោះមិនមានរួមបញ្ចូលអាហារនោះទេ)
កៅអីលើយន្តហោះ ក្រុមការងារយើងខ្ញុំប្រឹងអោយអស់ពីលទ្ធិភាពក្នុងការប្រជែងស្នើរសុំកៅអីយន្តហោះជូនលោកអ្នកអោយបាននៅជិតៗគ្នាតាមក្រុមគ្រួសារនិមួយៗ ប៉ុន្តែបើមិនបានដូចបំណង សូមមេត្តាអធ្យាស្រយ័និងយោគយល់ផង ។
សំរាកលើយន្តហោះ លោកអ្នកអាចជ្រើសរើសសំលៀកបំពាក់ងាយស្រួល (រលុងៗ) ក្នុងការជិះយន្តហោះ (អាចប្តូរលើយន្តហោះក៏បាន) ។
២.២. សម្ភារះ និង ការរៀបចំវ៉ាលី សំរាប់ធ្វើដំណើរតាមយន្តហោះ
វ៉ាលីផ្ញើរ (Check-in) អាចដាក់បានម្នាក់ 01 វ៉ាលី ក្នុងវ៉ាលីអាចដាក់បានក្រោម 20 គីឡូ(បើលើសត្រូវបង់ប្រាក់១គីឡូ50ដុល្លារឡើង)។
កាបូបយួរដៃឡើងលើយន្តហោះអាចដាក់បានម្នាក់ ក្រោម 07 គីឡូ (យន្តហោះមិនអនុញ្ញាតិអោយលើសទេ)។
ចំពោះអីវ៉ាន់មានជាតិទឹកដូចជា ទឹកអប់ សាប៊ូទឹក ថ្នាំដុសធ្មេញ ឡេលាបស្បែក និងរបស់មុតស្រួចត្រូវដាក់ក្នុងវ៉ាលីអីវ៉ាន់ផ្ញើរ Check-in ។
រាល់សម្ភារគ្រឿងអេឡិចត្រូនិច ដែលមានផ្ទុកនូវថាមពលថ្មទាំងអស់ដូចជា Power Bank, ទូរសព្ទ, iPad, iPod, MP3, MP4, កុំព្យូទ័រយួរដៃ ។ល។ ត្រូវដាក់ចូលក្នុងកាបូបស្ពាយយួរឡើងលើយន្តហោះ (ហាមដាក់ក្នុងវ៉ាលីអីវ៉ាន់ផ្ញើរ Check-in ដាច់ខាត) ។
ចំពោះ Power Bank ដែលមានកម្លាំងផ្ទុកថាមពលលើសពី ១ម៉ឺនអំពែរ (១០,០០០ mAh) មិនអនុញ្ញាតិអោយយកធ្វើដំណើរទេ ។
សាច់ឆៅទាំងអស់មិនអនុញ្ញាតិអោយយកតាមដំណើរកំសាន្តទេសចរណ៌នេះឡើយ (ក្រុមហ៊ុនយើងខ្ញុំមិនទទួលខុសត្រូវទេ) ។
អាហារឆ្អិន រឺ ក្រៀម ផ្លែឈើ និង បន្លែ ទាំងអស់មិនត្រូវបានអនុញ្ញាតិអោយនាំចូលប្រទេសទិសដៅជាដាច់ខាត ។
៣. រូបិយបណ្ណ និងអត្រាប្ដូរប្រាក់
លោកអ្នកគួរត្រៀមប្រាក់បម្រុង (តាមប្រភេទប្រទេស) ក្នុងម្នាក់ប្តូរទៅចាប់ពី ២,០០០ (ពីរពាន់ដុល្លារ) ឡើងទៅ ឬច្រើនជាងនេះដើម្បីដាក់សាគួរតាមខ្លួន ពីព្រោះនៅបណ្ដាប្រទេសគឺមានតម្រូវការចាយវាយខ្ពស់ និងមានទំនិញម៉ាកល្បីៗជាច្រើន ដែលលោកអ្នកអាចរកទិញបានតាមតម្រូវការដោយសេរី និងមិនពិបាកស្វែងរកកន្លែងប្តូរទៀត ។
លោកអ្នកគួរតែប្រើប្រាស់កាតធនាគារដូចជា Visa Card, Master Card និង Credit Card នៅតាមហាងទំនិញដែលមានម៉ាស៊ីនឆូតកាត ចៀសវាងដាក់ប្រាក់តាមខ្លួនច្រើនពេក (សាច់ប្រាក់អាចដាក់តាមខ្លួនបានត្រឹម 7000ដុល្លារអាមេរិច ក្នុងម្នាក់) បើលើសនិងត្រូវបង់ប្រកាស។
៤. អាកាសធាតុ
ទីក្រុងស៊ីដនី៖ អាកាសធាតុចន្លោះពី 12 ទៅ 23 អង្សាសេ
រាជធានីកង់បេរ៉ា៖ អាកាសធាតុចន្លោះពី 02 ទៅ 17 អង្សាសេ
នៅប្រទេសអូស្ត្រាលីម៉ោងដើរលឿនជាងប្រទេសកម្ពុជា 4 ម៉ោង
៥. សម្ភារដែលគួរត្រៀមយកទៅជាមួយ
ថ្នាំសង្កូវផ្ទាល់ខ្លួន៖ ប្រេងកូឡា ប្រេងខ្យល់ ប្រេងរឹតថ្លោះ ថ្នាំពុលឡាន ក្ដៅខ្លួន ឈឺក្បាល វិលមុខ ថ្នាំរាក ថ្នាំសម្រាប់ជំងឺប្រចាំកាយ។ល។
ឌុយសាកថ្មទូរសព្ទ (មើលតាមរូបគំរូ), MP3, Power Bank, កាមេរ៉ា កាសស្ដាប់ចម្រៀង សៀវភៅ/ទស្សនាវដ្ដីសម្រាប់អានកំសាន្ត ។
សម្ភារប្រើប្រាស់ផ្ទាល់៖ ច្រាស់និងថ្នាំដុសធ្មេញ ក្រាស់សិតសក់ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឡេលាបស្បែក ក្រែមលាបមាត់កុំឱ្យប្រេះ ។
ស្បែកជើងប៉ាតាសម្រាប់ពាក់ធ្វើដំណើរ អាវរងារ មួករងារ ស្រោមដៃ ស្រោមជើង កន្សែងបង់កកុំឱ្យរងារ វ៉ែនតាការពារកម្ដៅថ្ងៃ ។ល។
៦. ការទទួលទានអាហារ
ក្រុមហ៊ុនបានខិតខំជំរើសយកអាហារល្អៗជាលក្ខណៈបែបចិន ថៃ វៀតណាម កូរ៉េ និងផ្សេងៗទៀត ព្រមទាំងរៀបចំ សាច់ និង បន្លែ គ្រប់ប្រភេទ ជូនលោកអ្នក។ ដោយសារតែប្រទេសនីមួយៗមានទំនៀមទម្លាប់ និងការនិយមរសជាតិនៃអាហារខុសៗគ្នា ស្របពេលដែលមានការផ្លាស់ប្ដូរពេលវេលា និងអាកាសធាតុខុសប្លែកគ្នាពីប្រទេសកម្ពុជារបស់យើង ដូច្នេះលោកអ្នកក៏អាចត្រៀមអាហារបម្រុងផ្ទាល់ខ្លួនសម្រាប់ផ្សាំពិសារបន្ថែមបាន ដោយត្រូវចំអិនស្ងួត រួច វិចខ្ចប់អោយមានសណ្តាប់ធ្នាប់ ។
៧. ព័ត៌មានអំពីទំនៀមទម្លាប់ និងរបៀបរបបក្នុងការរស់នៅរបស់ប្រជាជនក្នុងប្រទេសអូស្រ្តាលី
គួរកុំនាំយកផលិតម៉ាកក្លែងក្លាយចូលក្នុងហាងផលិតផលម៉ាកពិតប្រាកដ ចៀសវាងការចាប់ផាកពិន័យនានា។
អ្នកបើកបរ និងរថយន្តដឹកអ្នកដំណើរ អាចធ្វើដំណើរបានត្រឹម ១០ ម៉ោង ក្នុងមួយថ្ងៃតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកមានការយឺតយ៉ាវនៅក្នុងការធ្វើដំណើរ ដោយមូលហេតុមិនបានគោរពតាមពេលវេលាដែលបានកំណត់ ដែលជាហេតុធ្វើឱ្យមានការលើសម៉ោងរបស់អ្នកបើកបរ នោះនឹងត្រូវបង់ប្រាក់ OT ចាប់ពី១០០ ទៅ១៨០ដុល្លារអូស្ត្រាលី ក្នុងមួយម៉ោង។
៨. បញ្ជាក់៖ អតិថិជនទាំងអស់ត្រូវទទួលខុសត្រូវដោយខ្លួនឯងនូវរាល់សម្ភារមានតម្លៃផ្ទាល់ខ្លួននានាដូចជា កាបូបលុយ ទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន គ្រឿងអលង្ការមានតម្លៃផ្សេងៗ, Boarding Pass, ទម្រង់បែបបទឆ្លងដែនអន្តោប្រវេសន៍ ។ល។ ក្រុមហ៊ុនមិនទទួលខុសត្រូវ ចំពោះការធ្វេសប្រហែស ដែលនាំឱ្យមានការបាត់បង់ ឬខូចខាតសម្ភារមានតម្លៃណាមួយរបស់លោកអ្នកក្នុងកំឡុងពេលធ្វើដំណើរឡើយ។
ទំនាក់ទំនងសំរាប់ការជាវឌុយសាកថ្មទូសព្ទ(ជើងឌុយនៅក្រៅប្រទេស) ស៊ីមកាតទូរសព្ទ័ ឩបករណ៌ផ្សេងៗដែលលោកអ្នកពិបាករកជាវ
ក្រុមហ៊ុនទេសចរណ៌ ស្កាយឃីង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងចូលរួមសហការ ពត៌មានដូចបានជំរាបជូនខាងលើ និង
យើងខ្ញុំសូមជូនពរដល់អស់ភ្ញៀវកិត្តិយសទាំងអស់ ឱ្យធ្វើដំណើរដោយសុវត្ថិភាព និងអនុស្សាវរីយ៍ដ៏រីករាយនៅក្នុងដំណើរកម្សាន្តនេះ។
សូមអរគុណ!!!